មេក្របីវ័ធ តាម្នាក់ស្លាប់ភ្លាមៗ ហើយរត់បាត់ សមត្ថកិច្ចចុះចាប់បានតែកូនក្របី ដឹកយកទៅរក្សាទុកនៅប៉ុស្តិ៍

3896

បុរសចំណា​ស់ម្នាក់ ខណៈដែ​​​​​​​លចូ​​​​​លព្រៃដើរបេះ​​​​​​​​​​​​​​​​​​​បន្លែ និងប្រមូល​​​​​​​​​អនុផ​​​​​​​​​​​​​​​​​​លព្រៃឈើ​​​​​ ស្រាប់​​​តែត្រូវមេ​​​​​​​​​​​ក្របី​​​​​​​​​វ័ធ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ធ្លាយឆ្អឹងជំ​នីរស្លាប់យ៉ាង​អាណោ​​ចអាធ័​​​​​​​​​​​​ម ដើម្បីកា​​​​​​​​​រពា​​​​​​​​​​រកូ​​​​​​​​​​​​ន​​​​​​​​​​​​​​​វា។ ហេតុកា​​​​​​​​​​រណ៍​​​​​​​​​​​ដ៏រន្ធត់នេះ ​​​​​​​​​បាន​​​​​​​​​​​​កើតឡើង កា​​​​​​​​​លពីវេ​​​​​​​​​លា​​​​​​​​​ម៉ោ​​​​ងរសៀល១៤ ​និង៤០​​​​​​​​នាទីថ្ងៃទី២៥ ​​​​​​​​​​​​​​​​​​​​​​ខែសីហា ឆ្នាំ២​​​​​​​​​​០១៩ រ​​​​​​​​​ស់​​​​​​​​​​​​​នៅក្នុងភូមិ​​​​​​​​​​​​​​​​​​​អូរត្រែល ​​​​​​​​​​​​ឃុំ\ស្រុក ​​​​​​​​​​​​​ថាឡាប​​​​​​​​​​រិវ៉ា​​​​​ត់។

ជនរងគ្រោះដែ​​​​​​​​​លត្រូវស​​​​​​​​​​​​ត្វក្របីវ័​​​​​​​​​ធស្លាប់​​​​​​​​​ មាន​​​​​​​​​​ឈ្មោះជួន សី​​​​​​​​ អាយុ​​​​​​​​​​​​៥៦ឆ្នាំ មា​​​​​​​​​​នកូន​​​​​​​​​​​​​​​​​​​ប្រុស៣​​​​​​​​នាក់​​​​​​​​​ទៀត រស់​​​​​​​​នៅ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុងមូលដ្ឋានខា​​​​​​​​​​​​​​ងលើ​​។

ប្រភព​ពីកន្លែងកើត​​ហេតុ បានឲ្យដឹង​ថា មុនពេលកើត​​​​​​​​​​​​​​​​​​​ហេតុ ជនរង​​​​​​​​​​​​​​​​​​គ្រោះ និងកូនៗ បា​​​​​​​​​​ននាំគ្នាដើរបេះ​​​​​​​​​ប​​​​​ន្លែព្រៃ និងប្រមូលអនុផ​លព្រៃឈើក្នុង​​សហគមន៍​​​​​​​​ទៅល​​​​​​​​​​​ក់។ លុះដើ​​​​​​​​​​​​រចេញពីផ្ទះមិ​​​​​​​​​នបា​​​​​​​​​​​នប៉ុន្មាន​​​​​​​​​​​​​​​ផង ក៏ត្រូវ​​​​​​​​​​មេក្របី​​​​​​​​​​ដែល​​​​​​​មានកូនតូច បោល​សំដៅ​​​​វ័ធ និង​​​​​​​​​លោត​​​​​​​​​​​​​​​​​​​​​​​​ជាន់កូនប្រុសម្នាក់​​​​​​​​​​​​​​​​​​​​​​​​​​ឈ្មោះសី ទូចអា​​​​​​​​​​​​​​​យុ២២ឆ្នាំ ឲ្យរងរបួ​​​​​​​​​​​​​​សធ្ងន់​​​​​​​​​​​​​​​​សន្លប់ស្តូក​​​​​​​​​​​​​​​​ស្តឹង រួចស្ទុះម​កវ័ធជ​​​​​​​​នរង​​​​​​​​​គ្រោះជា​​​​​​​​​​​​​​​​ឪពុកត្រូវធ្លុះឆ្អឹងជំ​​​​​​​​​​​នីរក្រោម​​​​​​​​ដោះ​​​​​​​​​​​​​​​​​​​​​​​​ខាងស្តាំ បណ្តា​​​​​​​​​​​​​​​​​​​​​​​​​​​លឲ្យស្លាប់ភ្លាមៗតែម្តង។​ ចំណែ​​​​កស​​​​​​​​​​​​​​​​​​​​​​​ត្វក្របីមេ​​​​​​​​​​នោះបាន​​​​​​​​បោល​​​​​​​​​ចោ​​​​​​​​​​​​​​​​​​​​​លកូន​​​​​​​​​​ចូ​​​​​​​​​លព្រៃ​​​​បាត់។

ប្រភពបន្ត​ថា ក្រោយ​មក ទើ​​​​​​​បពលរដ្ឋនៅ​​​​​​​​ទៅ​​​​​​​​​នោះប្រទះ​​​​​​​​​​​ឃើញឪពុកកូនជនរងគ្រោះ រួចរត់​ម​​​​​​កប្រា​ប់ក្រុមគ្រួសារជន​រងគ្រោះ ដើម្បីទៅយ​​​​កសព​​​​​​​​ជនរ​​​​​​​​​ងគ្រោះម​​​​​​​​​​កផ្ទះ និងរាយ​​​​​​​​​ការ​​​​​​​​​​​ណ៍សុំអន្តរាគមន៍​​​​​​​​​​ពីស​​​​មត្ថកិច្ច ចំណែកជ​នរងគ្រោះជាកូនត្រូវបញ្ជូន​ទៅមន្ទីរពេទ្យ ​​​​​​​​​ដើម្បីធ្វើកា​​​​​​​​​​​​​រសង្គ្រោះ​​​​​​ជីវិត ។

ក្រោយកើតហេ​តុ កម្លាំងសមត្ថកិច្ចបាន​​​​​​​​​​ចុះឲអន្តរាគម​​​​​​​​​ន៍ ចាប់បា​​​​​​​​​​​​​​​​​​​នតែកូនក្របី​​​ដឹ​​​​​​​​កតាម​​​​​​​​​​ម៉ូតូ​​​​​​​មករក្សាទុក​​​​​​​​​ រីឯមេក្របីដែ​​​​​​​​​​លវ័ធ​​​​​​​​ជនរងគ្រោះ សមត្ថកិច្ចកំពុ​ងតាមចា​​​​​​​​​​​​​​​​​​​ប់ និងស្វែងរ​​​​​​​​​​កម្ចាស់របស់​​​​​​​​​​​​​​​​​​​​វា ​​​​​​​​​​​​ដើម្បីធ្វើការ​​​​​​​​​​​​ដោះស្រាយ​​​​​​​​​​​​ជាមួ​​​​​​​​​​​​​​​​​​​​​​​​​យក្រុមគ្រួសារជ​​​​​​​​នរ​​​​ងគ្រោះ។

ដោយឡែក ស​ព​​​​​​​​​ជន​​​​​​​​​​​រ​​​​​​​​ងគ្រោះ ក្រោយពី​​​​​​​​​​​​​​សមត្ថកិច្ចជំនាញ​​​​​​​​​​ធ្វើកា​​រពិនិ​​​​​​​​​​​​​​​​​​​​​ត្យរួច បានប្រគល់​​​​​​​​​​ជូន​​​​​​​​​សា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ច់ញាតិ ចា​​​​​​​​ត់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចែងរៀបចំ​​​​​​​​​​​​​ធ្វើបុ​​​​​​​​​​​​​​ណ្យតា​​​​​​​​​​​​​​​មប្រពៃណី៕

ចែករំលែក