តារាចម្រៀងដ៏ល្បីកាល១០ឆ្នាំមុន លោកចាន់ សម័យ ធ្លាក់ខ្លួនក្លាយជា អ្នកនេសាទត្រី

1360

ភ្នំពេញ ​៖​ តារាចម្រៀង​​ម្ចាស់​បទ សុំ​មេមាន់​មួយ គឺ​លោក ​​​​​​​ចាន់ ស​​​​​​​​​​ម័យ បន្ទាប់ពី​​​​​​​​​​​បាត់​វត្តមា​​​​​​​​​​​ន​ពី​វិស័​​​​​​​​​​​​​​​​​​​​​​យ​សិល្បៈ​អស់​មួយ​រយៈពេល​យូរ​ឆ្នាំ​ ក៏​ស្រាប់​​​​​​​​​​​តែ​ថ្មីៗ​នេះ ​ត្រូវ​បាន​ប្រភ​​​​​​​​​​ព​បង្ហើប​មក​​​​​​​​​​​ថា ​លោក​កំ​​​​​​​​​​ពុងតែ​រស់​​​​​​​​​​​នៅ​ជួ​​​​​​​​​​​​ប​​​ការ​​​​​​​​​​​​​​​​​​​​​​​​​លំបាក ​និង​ខ្វះខាត​ខ្លាំង ​ខណៈ​តារា​ប្រុស​រូប​​​​​​​​​​នេះ​កន្លងមក​ធ្លា​​​​​​​​​​ប់​ជា​តារាច​​​​​​​​​​ម្រៀង​​​​មាន​ឈ្មោះ​​​​​​​​​​​​ល្បី ​និង​ទទួល​​​​​​​​​​​​​​បាន​កា​​​​​​​​​​​​​​​​​​​​​​​​​​រ​គាំទ្រ​ច្រើន​ពី​មហាជន​គ្រប់​​​​​​​​​ស្រទាប់​វ័យ។

បើ​តាម​ការ​ទម្លាយ​​ឲ្យ​ដឹង​ពី​សំណា​​​​ក់​តារា​សម្តែ​​​​​​​​​​ង​ជើង​​​​​​​​​​​​​​​​​​​​​​​​​​​​ចាស់​អ្នកនាង ស៊ិន ឧ​ត្ត​ម​ផល្លា បាន​​​​​​​​​​​រៀបរាប់ថា​​​​​​​​​​​​​​​​​​តារាចម្រៀង​ប្រុស​លោក​ចាន់ សម័យ​បច្ចុប្បន្ន​​​​​​​​​​​កំពុងមាន​ជី​​​​​​​​​​វភាព​ខ្វះខា​​​​​​​​​​ត​និង​ធ្លាក់ខ្លួ​​​​​​​​​​ន​ខុសប្លែ​​​​​​​​​ក​​​ពី​នៅ​ជា​​​​​​​​​​​​​តារាចម្រៀ​​​​​​​​​​​ង​មា​​​​​​​​​​​​​​​​​​​​​នឈ្មោះ​ល្បី។ មិនតែប៉ុណ្ណោះ​ចំពោះ​​​​​​​​​​​ការរស់នៅ​​​​​​​​​​​ប្រចាំថ្ងៃ​ឯ​​​​​​​​​​ណោះ​វិញ​ក៏​ហា​​​​​​​​​​ក់​មាន​ភាព​​​​​​​​​​​​ដុនដា​​​​​​​​​​​​​ប​ខ្លាំង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ផងដែរ។

អ្នកនាង ស៊ិន ឧ​ត្ត​ម​ផល្លា បាន​និ​​​​​​​​​​យាយ​ភ្ជាប់​​​​​​​​​​​​​​​​​​​​ជាមួយ​រូបថត​លោក ចា​​​​​​​​​​​​ន សម័យ បែប​​​​​​​​​​​នេះ​ថា​ លោ​​​​​​​​​​​​​​​​​​​​​​​​ក ចាន់ សម័យ រូប​ពីមុន​និង​រូប​បច្ចុប្បន្ន​ ខ្ញុំ​បាន​​​​​​​​​​ដឹង​ព័ត៌មាន​​​​​​​​​​​ច្បាស់ការ​​​​​​​​​​​តាមរ​​​​​​​​​​យៈ​មិត្ត​ភ័​​​​​​​​​​​ក្តិ​ជិតស្និទ្ធ​​​​​​​​​​​​​របស់លោក ចាន់ សម័យ​​​​​​​​​​។ ប៉ុន្តែ​ប្រភព​នោះ​សុំ​មិន​បញ្ចេ​​​​​​​​​​​ញ​ឈ្មោះ​​​​​​​​​​ថា​តើ​លោក​​​​​​​​​​ ចាន់ សម័យ ពិត​​​​​​​​​​ជា​បាន​ធ្លាក់​​​​​​​​​​ខ្លួន​ដុនដា​​​​​​​​​​​ប​ដូច​អ្វីដែល​​​​​​​​​​​​ព័ត៌​​​​​​​​​​​​​​​​​​​​​​​​មាន​បាន​ចុះផ្សាយ​ពិត​​​​​​​​ឬ​យ៉ា​​​​​​​​​​ងណា​នោះ ?។​​​​​​​​​​​​​​​​​​​​​​

​តារា​សម្តែង​វ័​យ​ជិត​៤០​ឆ្នាំ​​​​​​​​​អ្នកនាង ស៊ិ​​​​​​​​​ន ឧ​ត្ត​ម​ផល្លា ​​​​​​​​​​​បានលើកឡើង​​​​​​​​​​​ទៀតថា​ យើ​​​​​​​​​​​​​​​​​​​​​ងខ្ញុំ​នឹងធ្វើ​ការ​​​​​​​​​​​​ចុះផ្សាយ​​​​​​​​​​​​​​​​​​​​បន្តទៀត​ជុំវិញ​ព័ត៌មាន​លម្អិត​របស់​តារា​ប្រុស​លោក ចាន់ សម័យ តាមរយៈ​ផេ​ក ​Movie st​​ar Resea​​​​​​​​​​​rch។ ​ដោ​​​​​​​​​​​​​​​​​​​​​​​​​យឡែក​ក៏មាន​ប្រភព​ខ្លះ​លើកឡើងថា​លោក​​​​​​​​​​ ចាន់​សម័​​​​​​​​​​យ ដូចជា​គា​​​​​​​​​ត់​ទើប​ហ្នឹង​​​​​​​​​​​​​​មកពី​សម្តែង​នៅ​អា​មេ​រិក​កាល​ឆ្នាំ​ទៅនេះ​ទេ តើ​ថវិកា​ដែល​រកបាន​នៅទីនេះ​មិនអាច​ជួ​​​​​​​​​យ​សម្រួល​អោ​​​​​​​​​​យ​ជីវភាព​គា​​​​​​​​​​ត់​ទេ​​​​​​​​​​​​​​​​ឬ​? អាណិត​ណាស់​។​
​​​​​​​​​​​​​​​​
Image result for ចាន់ សម័យ

តារាចម្រៀង​លោក ចាន់ សម័យ​​​​​​​​​​​​ នៅ​ព្រឹក​ថ្ងៃទី​០​​​​​​​​​​​៦ ខែកក្កដា ​​​​​​​​​​ឆ្នាំ​២០១៨​ ក​​​​​​​​​​​​​​​​​​ម្ពុ​ជា​ថ្មី​មិន​​​​​​​​​​អាច​ស្វែ​​​​​​​​​​ងរក​​​​​​​​​​​​​ការ​បំ​​​​​​​​​​​​​​​​​​​​​​​​​​ភ្លឺ​​​បាន​នៅឡើយ​ទេ​ចំពោះ​ដំ​​​​​​​​​ណឹង​ដ៏​រសើប​​​​​​​​​​​​​​​​​​​ខាង​លើ​នេះ។ ដូច្នេះ​​​​​​​​​​កម្ពុជា​ថ្មី​ នឹង​បន្ត​តាមដាន​លម្អិត​​អំពី​ព័ត៌មាន​​​​​​​​​​​​​​​​​​​នេះ​ដើម្បី​ធ្វើការ​ចុះផ្សាយ​បន្ត​ នូវ​ព័ត៌មាន​​​​​​​​​​នៃ​ការ​ធ្លាក់​ខ្លួន​​​​​​​​​​​របស់​លោក​ដើ​​​​​​​​​​ម្បី​ឲ្យ​មហាជន​​​​​​​​​​​​​​បាន​ជ្រា​​​​​​​​​​​ប​កាន់តែ​​​​​​​​​​​ច្បាស់​​​​​​​នៅពេល​ក្រោយ៕

Image result for ចាន់ សម័យ

Image result for ចាន់ សម័យ

Image result for ចាន់ សម័យ

Image result for ចាន់ សម័យ

ប្រភពអត្ថបទ៖ កម្ពុជាថ្មី

ចែករំលែក