ក្រសួងវប្បធម៌ ថាចាំបោះឆ្នោតហើយ ក្រសួងនឹងចាត់វិធានការ លើតារាសម្តែង ជីដូនកាកី

4496

(

ភ្នំពេញ)៖ បន្ទាប់ពីមាន ការបង្ហោះចែក​រំលែករូបថត និងវីដេអូស្ថិតក្នុងស​​​​ម្លៀកបំពាក់​​​​​​​​​​សិចស៊ី ស្ទើរ​​​​​​​​​​​​​​​​​​​​​លេចចេញកេរ្តិ៍ខ្មាស់ នៅកណ្តាលហ្វូងមនុស្សរាប់រ​​​​​​​​​យនាក់ ពីសំណាក់តា​​​​​​​​​​​​​​​​​រាសិចស៊ី នាង​​​​​​​​​​​ ស្រីម៉ុច អតីតតួ​​​​​​​​​​ឯកក្នុងរឿង ​​​​​​​​​​​​​«ជីដូនកាកី» តាមរយៈបណ្តាញសង្គម​​​​​​​​​​ហ្វេសប៊ុក​​​​​​​​​ភ្លាមៗនោះ ​​​​​​​​​​គេសង្កេតឃើ​​​​​​​​​​ញមានទស្សនិ​​​​​​​​​​​​​​​កជន​​​​​​​​​​​​​​​​​​ជាច្រើន បាននាំ​​​​​​​​​​គ្នាផ្ទុះនូវ​​​​​​​​​​​​​​​​​​​​​​​​​ការរិះគន់ ដោយមិនសំ​​​​​​​​​​ចៃមាត់ លើទង្វើ​​​​​​​​​​រគ្មានភាពខ្មា​​​​​​​​​សអៀន ​​​​​​​​​​​របស់តារា​​​​​​ស្រីរូបនេះ។

ទន្ទឹមគ្នានៃការពាក្យរិះគន់​ជាច្រើន ដែលកំពុង​​បាញ់ចាក់ស្រោចយ៉ា​ងខ្លាំងៗ ទៅ​​លើតារាស្រីនា​​​​​​​​​​ង ស្រីម៉ុច​​​​​​​​​​​​​​​​​​​ នេះដែរ ក៏មានមហាជនមួយចំនួនធំ បាន​​​​​​​​​​​​​​​​ទទូច ស្នើដល់ក្រសួ​​​​​​​​​ងវប្បធម៌ និងវិ​​​​​​​​​​ចិត្រសិល្បៈ ត្រូវ​​​​​​​​​​ចាត់វិធាន​​​​​​​​​​​​​​​​​​​ការក្តៅ ដើម្បីកោះហៅតារារូប​​​​​​​​​​​នេះ ទៅធ្វើ​​​​​​​​​​ការ​​​​​​​​​ព្រមាន ឬ​​​​​​​​​​​បិទបម្រា​​​​​​​​​​​ម​​​​​​​​​សិល្បៈ ដើម្បី​​​​​​​​​​​ទុ​​​​​​​​​​​កឱកាស​​​​​​​ឲ្យនា​​​​​​​​​​​​​​​​ងបានកែ​​ប្រែ អត្តច​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រិតលើការស្លៀកពាក់សិចស៊ី ​​​​​​​​​​ដូចតារា​​​​​​​​​​ស្រីឯទៀត ដែ​​​​​​​​​​លក្រសួងធ្លាប់​​​​​​​​​​​ធ្វើក​​​ន្លងមក។​​​​​​​​​​​​​​​​​​​​​​​

Image result for ស្រីម៉ុច

យ៉ាងណាមិញ ក្រោយពី​មានការរិះគន់​​​ និងស្នើរសុំពីសំ​​​​​​​​​ណាក់មហាជន ដើ​​​​​​​​​​​ម្បីដាក់ពិន័យ​​​​​​​​​លើតារាស្រី​​​​​​​​​​​​​​​​នាង ស្រីម៉ុច នារយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នានោះ ​​​​​​​​​ស្រាប់តែមានការបង្ហើ​​​​​​​​​​បព័ត៌មាន ដ៏​​​​​​​​​​រសើបមកថា​​​​​​​​​​ បច្ចុប្បន្ន​​​​ខាងក្រសួង ដែលជាអាណាព្យាបាល (ក្រសួងវ​​​ប្បធម៌ និងវិចិត្រសិ​​​​​​​​​​ល្បៈ) បានដឹង និងកំពុ​​​​​​​​​ងតែសិក្សាលើ​​​​​​​​​​ការងារ ប្រជុំចំពោះ​​​​​​​​​​​​​​​​​​​​​ករណីរបស់សម្តែង នាង ស្រីម៉ុ​​​​​​​​​ច ខណៈនាងកាន់តែ​​​​​​​​​បង្ហាញពីភា​​​​​​​​​​​ពគឃ្លើន មិន​​​​​​​​​​ក្រែងរអាចិត្តក្រ​​​​​​​​​​សួង និងក្រសែ​​​​​ភ្នែកមហាជន។

ជាមួយគ្នានឹងការបង្ហើបព័ត៌​​​​​មាននេះដែរ ​​​​​​​​​​​លោក ថៃ នរៈស​​​​​​​​​​​ន្យា រដ្ឋលេខាធិការ និ​​​​​​​​​​​ងជាអ្នកនាំពា​​​​​​​​​​​​​​​​​ក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បា​​​​​​​​​នថ្លែងប្រាប់ Khmertalk​​​​​​​​​​​​​​​​​​​​​​​​ing នៅថ្ងៃនេះថា ចំពោះរឿ​​​​​​​​​​ងហេតុនេះ លោ​​​​​​​​​​​កបានដឹង​​​​​​​​​​​​​អស់ហើ​​​​​​​​​​​​​​​​​​​​​​យ និងក៏បានឃើញរូប​​​​​​​​​​ភាព ឬវីដេអូ​​​​​​​​​​​​​​​​​​​​​សិចស៊ីរបស់តារាស្រីម្នាក់​​​​​​​​​នោះ ហើយ​​​​​​​​​​​​​​​​​​ដែរ ។ ចំណែកឯករណី​​​​​​​​​​​ដែលថា ត្រូវ​​​​​​​​​​​​​​​​​​​​​​កោះហៅគាត់មកអប់រំណែនាំ ​​​​​​​​​​​ឬព្រមាននោះ​​​​​​​​​​​ គឺខាងក្រ​​​​​​​​​​​សួងប្រាក​​​​​​​​​​​ដជាមានគ​​​​​​​​​​ម្រោងប្រ​​​​​​​​​​​​​​​​​​ជុំឆាប់ៗនេះ គ្រា​​​​​​​​​​ន់តែអំឡុង​​​​​​​​​​​​ឥឡូវ​​​​​​​​​​​​​​​​​​​​​​​​​​​​នេះ ពេលវេលាមិ​​​​​​​​​នទាន់​​​​​​​​​​​​​​​​អនុគ្រោះទេ។

Image result for ស្រីម៉ុច

លោក ថៃ នរៈ​សន្យា បានបញ្ជាក់ថា ប៉ុ​​ន្មានថ្ងៃនេះ មា​​​​​​​​​​នសារព័ត៌មានច្រើ​​​​​​​​​​នហើយ ដែលបាន​​​​​​​​​​​ទូរស័ព្ទម​​​​​​​​​​​​​​​​​កសួរនាំ អំពីបញ្ហាតារាស្រី នាង ស្រីម៉ុច ពាក់ព័ន្ធ និងភា​​​​​​​​​​ពសិចស៊ីបង្ហាញ ​​​​​​​​​​លើឆាកកាលពីថ្មី​​​​​​​​​​ៗនោះ។ ប៉ុន្តែ​​​​​​ដោយសារពេលនេះ គៀកពេលបោះឆ្នោតថ្នាក់ជាតិ ដូច្នេះជា​​​​​​​​​​​លទ្ធផលក្រសួង នៅមិ​​​​​​​​​នទាន់បានធ្វើការប​​​​​​​​​​ញ្ជាក់អ្វី ឲ្យបា​​​​​​​​​​​​​​​​នកាន់តែលម្អិតជាងនេះនៅឡើយទេ ពោលគឺរង់ចាំកា​​​​​​​​​របោះ​​​​​​​​​​​​ឆ្នោតរួចរាល់ ក្រ​​​​​​​​​​​សួ​​​​​​​​​ងនិងធ្វើ​​​​​​​​​តាមគោ​​​​​​​​​​លការ ដោ​​​​​​​​​​យដាក់លិ​​​​​​​​​​​​​​ខិតស្នើទៅថ្នាក់លើ ក្នុងការប្រជុំអំពីរឿងរ៉ាវនេះ។

លោក ថៃ នរៈសន្យា​​​ បានបញ្ជាក់ប​​​​​​​​​​​ន្ថែមទៀតថា ​​​​​​​​​​​«តាមការសង្កេ​​​​​​​​​​​តរបស់ខ្ញុំ ក្រោយ​​​​​​​​​​​ពេលមានកា​​​​​​​​​​​​​​​​​​រផ្សព្វផ្សាយ ឬ បង្ហោះចែករំលែកនៅលើបណ្តាញសង្គម​​​​​​​​​​ ចំពោះភាពសិចស៊ី​​​​​​​​​​​របស់តារាស្រី ​​​​​​​​​​​​​​​​​​​នាង ស្រីម៉ុច នោះ​​​​​​​​​​គឺភាគរយនៃ​​​​​ការរិះគន់ បានកើនមានច្រើន ខណៈមា​​​​​នខ្លះទៀត ក៏​​​​​​​​​​បានគាំទ្រលើសិ​​​​​​​​​​ទ្ធសេរីភាពរបស់​​​​​​​​​​នាង ក្នុងកា​​​​​​​​​​​​​​​​​​​​​រស្លៀកពាក់​​​​​​​​​​​​​​​ ឬបង្ហាញសម្រស់។ ប៉ុន្តែអ្វីដែល​​​​​​​​​​​​​​ជាចំណុ​​​​​​​​​​ចអវិជ្ជមាន ដែលនាំឲ្យប៉ះ​​​​​​​​​ពាល់សង្គម ឬត​​​​​​​​​​ម្លៃស្រ្តីខ្មែរ និង​​​​​​​​​​ខ្លួនឯង (ស្រី​​​​​​​​​​​​​​​​​​​​​​ម៉ុច) នោះត្រង់ចំណុចដែល​​​​​​​​​​នាង មិនត្រូវស្លៀក​​​​​​​​​ពាក់សិចស៊ីជ្រុល​​​​​​​​​​ខ្លាំង បែប​​​​​​នេះឡើយ»។

Image result for ស្រីម៉ុច

សូមបញ្ជាក់ថា តាម​​​​​​រយៈវីដេអូ និងរូបភា​​​​​​​​​ព ស្លៀកពាក់បញ្ចេ​​​​​​​​​​​​​​​​​​​​​​​​ញរាង បង្ហាញភាពសិច​​​​​​​​​​​ស៊ីស្ទើរលេចចេញ​​​​​​​​​​​​​​​​​​​ តំបន់សំខាន់របស់ស្រ្ដី ពីសំណាក់តារាសម្តែងវ័យជ្រេ ​​​​​​​​​​និងជាអតីតតួឯកនៅក្នុងរឿង «ជី​​​​​​​​​​​ដូនកាកី» អ្នក​​​​​​​​​​​នាង ស្រីម៉ុច​​​​​​​​​​​​​​​​​​​​​ ដែលបានបង្ហាញ នៅក្នុងកម្មវិធីជួបជុំតារាល្បីៗ រៀប​​​​​​​​​​ចំឡើងដោយហា​​​​​​​​​​ងថែរក្សាស​​​​​​​​​​​ម្ផស្ស ឌែ​​​​​​​​​​ម៉ូ គ្លីនិក​​​​​​​​​​​ កាលពីពេលថ្មីៗនេះ បានក្លាយជាប្រធានបទដ៏ក្តៅកគុក ជាមួយនឹងពាក្យនិន្ទារិះគន់ ​​​​​​​​​​យ៉ាងចាស់ដៃ ​​​​​​​​​​​​​​​​​កំពុងបាញ់​​​​​​​​​​​​​​​​​​​​​ចាក់​​​​​​​​​​​​​​​​​​​​ស្រោចលើតារាស្រីរូបនេះ ពីសំណាក់ម​​​​​​​ហាជន ខណៈដែ​​​​​​​​​​លមហាជនជ​​​​​​​​​​ន មើល​​​​​​​​​​​ឃើញថា អតីត​​​​​​​​​​​​​​​​​​​​តារាសម្ដែង ស្រីម៉ុច ស្លៀកពាក់សិចស៊ីជ្រុសហួសហេតុ​​​​​​​​​​ពេក នាំឲ្យប៉ះពា​​​​​​​​​​​​​​​​​​ល់យ៉ាងខ្លាំងលើតម្លៃសិល្បៈខ្មែរ៕

Image result for ស្រីម៉ុច

Image result for ថៃ នរៈសន្យា

Image result for ថៃ នរៈសន្យា

Image result for ស្រីម៉ុច

ប្រភពអត្ថបទ៖ khmertalking

ចែករំលែក