សូមប្រយ័ត្ន អ្នកចូលចិត្តលេង​ហ្គេម​ ពេលដេក បុរសម្នាក់​ត្រូវ​​ឆក់​ស្លាប់​ភ្លាមៗ

854

ការ​ដេកលក់​ក្នុងពេល​ទូរស័ព្ទ​របស់​យើង​សាក​ថ្ម​ជា​រឿង​សាមញ្ញ​ប្រចាំថ្ងៃ​របស់​យើង តែ​សំរា​ប់បុ​រថៃ​វ័យក្មេង​ម្នាក់​នៅក្នុង​ខេត្ត​ឈុន​បុរី វា​បាន​យក​ជីវិត​របស់​គាត់​។​​សា​ស្ត្រា ម៉ូ​អ៊ី​ន អាយុ​២៥​ឆ្នាំ ត្រូវ​ភ្លើង​ឆក់​ស្លាប់​កាលពី​ថ្ងៃ​២៧​កញ្ញា ក្រោយ​ដេក​លក់​នៅជាប់​នឹង​ឧបករណ៍​ហ្គេម​និង​ទូរស័ព្ទ​ចល័ត​ចំនួន​២ ដោយ​មួយ​ដោត​ទៅ​នឹង​ដុំ​ភ្លើង​ដើម្បី​សាក​​ថ្ម​។​

​ពេល​ស្លាប់​បុរស​នេះ​រស់នៅ​ជាមួយ​ម្តាយមីង ឈ្មោះ វ៉ាត​ចារី​ផន ដែល​បាន​ប្រទះឃើញ​សាកសព​ក្មួយ​នៅ​ម៉ោង​១១​កន្លះ​ព្រឹក​នៅ​ពេល​គាត់​ចូល​បន្ទប់​ដើម្បី​បោសសម្អាត​។​វ៉ាត​ចារី​ផន បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា គាត់​បានឃើញ​សាស្ត្រា ក្មួយ​គាត់​មិន​កំរើក ស្បែក​របស់​វា​ឡើង​ជាំ​និង​ដៃ​ឆ្វេង​ដែល​នៅ​ជាប់​នឹង​ទូរស័ព្ទ​រលាក​ពណ៌​ក្រហម​។​វ៉ាត​ចារី​ផន ​បាន​ប្រញាប់​ផ្តាច់​ចរន្រអគ្គិសនី​នៅក្នុង​ផ្ទះ​និង​ហៅ​ប៉ូលិស​។​​ប៉ូលិស​បាន​បញ្ជាក់ថា បុរស​នេះ​ស្លាប់​ដោយ​ឆក់​ចរន្តអគ្គិសនី​ពី​ទូរស័ព្ទ ។​

​យោង​តាម​ម្តាយមីង សា​ស្ត្រា ជា​អ្នកលេង​ហ្គេម​ដ៏​ងុបងុល​ម្នាក់ ដែល​តែងតែ​ដេក​លេង​ហ្គេម​នៅលើ​គ្រែ និង​លង់លក់​ទាំង​ដៃ​កាន់​ទូរស័ព្ទ​ដែល​កំពុង​សាក​ថ្ម​។​ក្នុង​ឧបទ្ទវហេតុ​ស្រដៀង​គ្នា ស្ត្រី​ម៉ាឡេស៊ី​ម្នាក់​បាន​រលាក​ដៃ​នៅ​ពេល​ទូរស័ព្ទ​ដែល​កំពុង​សាក​ថ្ម​របស់​នាង​បាន​ផ្ទុះ​និង​នារី​ឥណ្ឌូនេស៊ី​ម្នាក់​ក៏​ត្រូវ​ឆក់​ស្លាប់​នៅ​ពេល​ប្រើ​ទូរស័ព្ទ​ដែល​​កំពុង​សាក​ថ្ម ក្នុងពេល​មាន​ភ្លៀង​រន្ទះ​៕​

ចែករំលែក