លោកផែង វណ្ណៈ ហួសចិត្ត ឈ្មួញបំផ្លាញព្រៃឈើស្ទើរអស់ពីខេត្តសៀមរាប មិនដែលឃើញអាជ្ញាធរបង្ក្រាប

1032

ក្រោយពីផ្ទុះរឿង ព្រះសង្ឃកាប់ដើមឈើស្ថិតនៅក្នុងភូមិក្រសាំងរលើង សង្កាត់សៀមរាប ក្រុង-ខេត្តសៀមរាប ដោយព្រះសង្ឃយកដើមឈើទៅធ្វើកសាងគុដ្ឋ និងរោងដាំបាយ ហើយក៏ត្រូវសមត្ថកិច្ចចុះបង្រ្កាប និងរឹបអូស ឈើគ្មានសល់នោះ ស្រាប់តែលោក ផែង វណ្ណៈ បានមានប្រសាសន៍ថា “យ៉ាប់ណាស់ព្រះសង្ឃ​ មិនបង់លុយអោយមន្ត្រីពាក់ព័ន្ធអញ្ចឹងហេីយ​ បេីឈ្មួញបំផ្លាញព្រៃឈេីស្ទេីរអស់ពីខេត្តសៀមរាប​ មិនដែលឃេីញអស់លោកបង្ក្រាបទេ”​ ។

ព្រះសង្ឃ គង់នៅវត្តប្រាសាទាអធ្វារ បានអាររលំដើមឈើ ច្រៀក នៅក្នុងបរិវេណវត្ត ទាំងកណ្ដាលយប់
ដើម្បីយកទៅប្រើប្រាស់ ដូចជាការ កសាងគុដ្ឋ និងរោងដាំបាយ ត្រូវបានមន្ត្រីចម្រុះខេត្តសៀមរាប ចុះបង្ក្រាបនិងរឹបអូស គ្មានសល់មួយសន្លឹកឡើយ។ ករណីនេះ មន្ត្រីសមត្ថកិច្ចបានអះអាងថា ការអារកាប់ដើមឈើនេះ មិនបានជូនដំណឹងដល់អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការចុះពិនិត្យនិងរឹបអូសនេះធ្វើឡើងនៅវេលាម៉ោង២២ និង២៦នាទីនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិក្រសាំងរលើង សង្កាត់សៀមរាប ក្រុង-ខេត្តសៀមរាប ។មន្ត្រីបានឲ្យដឹងថា ប្រតិបត្តិការនេះ មានកម្លាំងការិយាល័យ នគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ចខេត្ត បានសហការជាមួយ ជំនាញរដ្ឋបាលព្រៃឈើ។ ជាក់ស្ដែងសមត្ថកិច្ចចម្រុះ បានរកឃើញមានឈើដូចខាងក្រោម៖ឈើអាររួច ចំនួន ៤៦សន្លឹក,ឈើហ៊ុបមូលចំនួន ០២ដើម,ជំនៀឈើមួយចំនួន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មន្ត្រីបន្តថា ចំពោះវត្ថុតាងទាំងអស់ កម្លាំងជំនាញ បានសម្រេចស្ទូចដឹកយក ទៅរក្សាទុកនៅ ផ្នែករដ្ឋបាលព្រៃឈើ បន្ទាយស្រី ដើម្បីបន្តនីតិវិធី ដោយអនុលោមតាមច្បាប់ស្តីពីព្រៃឈើ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមមន្ត្រីថា ករណីនេះបានបន្តទៅជួបព្រះសង្ឃព្រះនាម ភ្លឿន រ័ត្ន ព្រះគ្រូសូត្រស្តាំ ព្រះអង្គបានបំភ្លឺដូចខាងក្រោម៖កាប់រលំដើមឈើ បានប្រព្រឹត្តដោយព្រះសង្ឃពិតមែន ដើម្បីយកឈើមកកសាងគុដ្ឋ និងរោងដាំបាយ។ ដើមឈើកាប់រួចមាន ០១ដើម ហើយមិនបាន យកមកធ្វើអាជីវកម្ម ដូចការចុះផ្សាយ ក្នុងបណ្តាញសង្គម Facebook នោះទេ។ ដើមឈើនេះ កាប់បានរយៈពេល ១សប្តាហ៍ហើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពាក់ព័ន្ធករណីនេះ ក្រុមការងារចម្រុះពិនិត្យឃើញថា ការកាប់ ពុះច្រៀកឈើ ពុំបានជូនដំណឹងទៅអាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធ។ ប៉ុន្តែបានជម្រាបជូនព្រះសង្ឃ និគណៈកម្មការវត្ត នៅពេលកាប់រលំដើមឈើ នាពេលក្រោយៗទៀតត្រូវ ដាក់ពាក្យស្នើសុំទៅអង្គភាពពាក់ព័ន្ធ ឲ្យបានត្រឹមត្រូវជាមុនសិន។ ជាមួយគ្នានេះក៏បានធ្វើកំណត់ហេតុដកហូតម៉ាស៊ីនង៉ោង យកទៅរក្សាទុកបណ្តោះអាសន្នផងដែរ៕

ចែករំលែក