ទីបំផុត ភ្ញៀវទេសចរស្រី ដែលបាត់ខ្លួននៅកោះរ៉ុងអស់១សប្តាហ៍នោះ គឺបានរកឃើញហើយ

822

ទីបំផុតទៅស្ត្រីជនជាតិអង់គ្លេសម្នាក់ ដែលបាត់ខ្លួននៅកោះរ៉ុងជាងមួយសប្តាហ៍កន្លងមកនេះ នាងបានស្លាប់ទៅហើយ ។ ក្រោយពីសមត្ថកិច្ចចម្រុះគ្រប់ផ្នែកធ្វើប្រតិបត្តិការ ស្វែងរកទាំងលើគោកនិងក្នុងទឹកសមុទ្រ ក្រុមអ្នករុករកក៍បានប្រទះឃើញសាកសពស្ត្រីរងគ្រោះអណ្តែតនៅលើលម្ហសមុទ្រក្នុុងភូមិសាស្ត្រស្រុកកោះស្តេច ចម្ងាយពីកោះរ៉ុងប្រមាណជាង៤០ម៉ាយ នារសៀលថ្ងៃ៣១តុលា២០១៩នេះ

ហើយភ្លាមៗក្រោយរកឃើញ សាកសពត្រូវបានសមត្ថកិច្ចរៀបចំដឹកជញ្ជូននាំមកកាន់កំពង់ផែក្រុងព្រះសីហនុដើម្បីធ្វើការងារបន្តតាមនិតិវិធី។ មន្ត្រីកងទព័ជើងទឹកនៅក្នុងទីបញ្ជាការជួរមុខគណកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រអោយPNN ដឹងថា សាកសពស្ត្រីរងគ្រោះត្រូវបានកម្លាំងទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ក្រោមកិច្ចសហការជាមួយ ក្រុមហ៊ុន ជី ធី វី ស៊ី ស្ពីតប៊ូត កម្ពុជា របស់លោកឧកញ៉ាទៀ វិចិត្រ បានប្រទះឃើញសាកសពស្រ្ដីជនជាតិអង់គ្លេសឈ្មោះ Amelia Bambridge រូបនេះ អណ្ដែតនៅលើផ្ទៃសមុទ្រនៅចំណុច( ខន ដរ ) ក្បែរព្រំដែនសមុទ្រកម្ពុជា ថៃ ។

ទោះជាយ៉ាងនេះក្តី ភ្លាមៗក្រោយទទួលដំណឹងថាសាកសពត្រូវបានរកឃើញហើយនោះ ក្រុមអ្នករាយការណ៍ព័ត៍មាននៅមិនទាន់ទទួលបានរបាយការណ៍ពីសមត្ថកិច្ចជំនាញអំពីការស្លាប់របស់ស្ត្រីរងគ្រោះថាបណ្តាលមកពីហេតុអ្វីនៅឡើយ ដោយរង់ចាំការធ្វើកោសល្យវិច្ចយ័។

ចែករំលែក