អាចារ្យធំ បរិច្ចាគ ៥០០០រៀល ដើម្បីចូលរួមទប់ស្កាត់វីរុសកូវីដ១៩ ជាមួយរដ្ឋាភិបាល

1372

លោក ហេង ឡុង បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​លោក​ថា៖ “សូមគោរព​អគុណ​ដល់​លោក​ អាចារ្យ​ធំ ដែល​បាន​បរិច្ចាគ​ទឹក​ប្រាក់​ ៥,០០០ រៀល​ដើម្បី​ចូល​រួម​ទប់​ស្កាត់​ការរីក​រាល​ដាល​ជំងឺ​កូវីដ១៩ តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

គ្រាន់​តែ​ឃើញ​​លោក ហេង ឡុង បង្ហោះ​ទឹក​ប្រាក់ ៥,០០០ រៀល​​ដែល​អាចារ្យ​ធំ​ចូល​រួម​​​​មិន​បាន​ប៉ុន្មាន​នាទី​ផង​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ហ្វេសប៊ុក​ចោទ​ជា​សំនួរ​សួរ​ថា៖” យី អាចារ្យធំ​ចូល៥,០០០រៀល​ សង្ស័យទៅយកពីពូផែង វណ្ណៈ ​ហើយ​មើល​ទៅ​៥,០០០ រៀល​ហ្នឹង​។ តែ​ខ្ញុំ​ដូច​មិន​ជឿ​ថា​គាត់​ចូល​លុយ ៥,០០០ រៀល​ហ្នឹង​ទេ ពិត​អត់​ប​ង ហេង ឡុង?”។

ឯ​អ្នក​​មួយ​ចំនួន​ទៀត​ក៏​បាន​យល់​ឃើញ​ថា អាចារ្យ​ធំ ចូល​៥,០០០ រៀល​ជួយ​ដល់​រាជរដ្ឋាភិបាល​ដើម្បី​ទប់​ស្កាត់​ជំងឺ​កូវីដ​១៩ នេះ​ប្រហែលជា​មាន​ហេតុ​ផល​អ្វី​មួយ​ហើយ មើល​ទៅ តែ​ទោះ​បី​ជា​យ៉ាង​ណា​នេះ​គឺ​ជា​សទ្ធាជ្រះ​ថ្លា​របស់​គាត់។ទោះបីជា​មាន​ការ​ចោទ​សួរ​ថា អារ្យ​ចារ្យ ធំ​ចូល​រួម​ជួយ​រដ្ឋា​ភិបាល​ ៥,០០០ រៀល​​ដើម្បី​ទប់​ស្កាត់​ជំងឺ​កូវីដ​១៩​ក្ដី​ក៏​លោក ហេង ឡុង និង អាចារ្យធំ មិន​ទាន់​ចេញ​មុខ​ឆ្លើយ​តប​ថា​រឿង​ហ្នឹង​ជា​ការពិត​ឬ​យ៉ាង​ណា​នោះទេ៕

ចែករំលែក