មានម្ចាស់ facebook ឈ្មោះ Vichet San និយាយថា ខ្លួនទូទាត់ សាច់ប្រាក់តាម ABA ខុសចូល ទៅគណនីផ្សេងអស់៤៥ដុល្លារ ,សួរខាង ធនាគារ ABA សុំប្រាក់ នោះវិញ បែរជាពិន័យ ៥០ដុល្លារទៅវិញ , ! ប៉ុន្តែខាង ធនាគារ ABA បានបញ្ជាក់ថា, “បើជាម្ចាស់គណនី ពិតប្រាកដ បានផ្ទេរប្រាក់ច្រឡំ ហើយផ្តល់ ដំណឹង អោយខាង អ្នកធ្វើការនៅ ធនាគារ ABA គឺខាងធនាគារ នឹងប ង្កកប្រាក់ នោះទុកអោយវិញ”។
សូមបញ្ជាក់ថា,មានម្ចាស់facebook ឈ្មោះ Vichet San បានសរសេរលើ facebook របស់ខ្លួនយ៉ាង ដូច្នេះថា, កាលពីយប់មិញខ្ញុំបានទៅទិញ ឥវ៉ាន់នៅហាង មួយដោយទូទាត់សាច់ប្រាក់ ដោយការវេតាម ABA ហើយខ្ញុំបានវេខុសឈ្មោះទៅចូល ឈ្មោះផេ្សង ហើយក៏បានខល សួរភ្នាក់ងារABA រួចគាត់ក៏បាន ប្រាប់ថា ប្រសិនបើបង ចង់ដកប្រាក់45$នេះមកវិញខាងABAនិងត្រូវពិន័យ ខ្ញុំ50$ព្រោះជាគោលការណ៍ របស់ធនាគារ ខ្ញុំពិតជាមិនពេញចិត្តចំពោះការពិន័យនេះសោះ។
ម្ចាស់គណនីដដែល បានលើកឡើងថា,សំខាន់អ្នកដែលខ្ញុំផ្ញើទៅ ខុសឈ្មោះនឹង ខ្ញុំបានផ្ញើសរសេរក្នុងRemarkជាច្រើនដង ទៅកាន់គាត់ តែគាត់ហាក់ធ្វើមិនដឹង🙏🏼🙏🏼។
ពាក់ព័ន្ធនិងករណីលើក ឡើងបែបនេះ, ខាងធនាគារ ABA បានប្រាប់អង្គភាព នគរវត្ត តាមទូរស័ព្ទលេខ ០៩៨ ២០៣ ២០៣ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ថា, ជាគោលការណ៍ របស់ក្រុមហ៊ុន បើសិនជា មិនមែនម្ចាស់គណនី ដូចជាករណីធ្វើការ បង្ហោះ ឬផ្សព្វផ្សាយ អ្វីផ្សេងខាងបុគ្គលិកក្រុមហ៊ុន មិនធ្វើការ បកស្រាយនោះទេ គ្រាន់តែជូនដំណឹងនេះ ទៅកាន់ថ្នាក់លើ។
ប៉ុន្តែជាម្ចាស់គណនីពិតប្រាកដ ពាក់ព័ន្ធនឹងការផ្ទេរប្រាក់ ច្រឡំទៅអ្នកផ្សេង ហើយផ្ដល់ដំណឹង ជូនខាងធនាគារ ABA ដឹងថាពិតជាម្ចាស់ គណនីពិតប្រាកដមែននោះ គឺខាង ធនាគារ ABA និងប ង្កកប្រាក់ទុកឱ្យ។
យ៉ាងណាមិញ ម្ចាស់គណនីដដែល បានរៀបរាប់ ថា កាលពីថ្ងៃទី10 ម៉ោង7:51pmខ្ញុំបាន វេលុយតាមABAខុសឈ្មោះទៅឈ្មោះបងស្រីChheang Sophon ដោយហេតុគាត់ មិនបានដឹងថាខ្ញុំបានផ្ញើទៅ ពេលនេះ បងស្រីគាត់បានទាក់ទងវេលុយ មកអោយខ្ញុំវិញហើយ គាត់ពិតជាអត់ បានដឹងខ្ញុំផ្ញើទៅគាត់ ពិតមែន បងស្រីចិត្តល្អជូនពរបងស្រីរកសុីទទួលទៀនមានបាន….សូមអរគុណម្ដងទៀត
សូមបញ្ជាក់ថា, បើដូចតាមការ លើកឡើងរបស់ ធានាគារ ABA បើបងប្អូនអតិថិជនដែល បានផ្ទេរប្រាក់ច្រឡំទៅកាន់គណនីណាផ្សេង មេត្តាទូរស័ព្ទទៅកាន់លេខ ០៩៨ ២០៣ ២០៣ ដើម្បីឱ្យខាងធនាគារប ង្កកប្រាក់ នោះទុកឲ្យវិញ ដោយ មិនបាត់បង់៕