អាជ្ញាធរខណ្ឌទួលគោក លួចឲ្យចិនសង់អគារទាំងអត់ច្បាប់ ដល់ពេលល្បីពេញហ្វេសប៊ុក ទើបចុះផ្អាកសិន

3682

អាជ្ញាធរ​ខណ្ឌទួលគោ​ក បាន​​​​​​​​​​​សម្រេច​ឲ្យ​ក្រុមហ៊ុ​​​​​​​​​​​​ន​ឈ្មោះ Di​​​​​​​​scov​​​​​​​​er N​​​​​​​​ew C​​​​​​​​​​ity (DNC) ដែល​កំ​​​​​​​​​​ពុង​សាង​​​​​​​​​សង់​​​​​​​​​​​​​​​​​​​​​​អគារ​គម្រោង អ៊ី​ធី DNC ​​​​​​​​ហុង ឌី​​​​​​​​​​ង ស៊ី​ង ​​​​​​​​​​​​​​​​​​​​ធាន ទី (DNC Mall) ផ្អាក​កា​​​​​​​​​​​រដ្ឋាន​សំណ​​​​​​​​ង់​ដោយ​​​​​​​​រកឃើ​​​​​​​​​​ញថា ពុំ​​​​​​​​ទាន់​មា​​​​​​​​​​​​​​​​​​​​​នច្បាប់​អនុញ្ញាត​។ នេះ​បើតា​​​​​​​​​ម​កា​​​​​​​​​របញ្ជាក់ រប​​​​​​​​ស់លោក​​​​​​​ ឯក ឃុ​​​​​​​ន​ដឿ​​​​​​​​​​​ន អភិ​​​​​​​​​​​បាលខណ្ឌ​ទួល​​​​​​​​​​គោ​​​​​​ក​។​

​ការចុះ​ផ្អាក​​​​​ការដ្ឋាន​របស់​ក្រុមហ៊ុន​​​​​​​​​​ចិន​មួ​​​​​​​​​​​​​​​យ​នេះ ធ្វើឡើង​បន្ទា​​​​​​​​​ប់ពី​មា​​​​​​​​នការ​ចុះ​​​​​​​​​​​​​​ផ្សាយ​ព្រោ​​​​​​​​​​​​​​​​​ងព្រាត អំពី​ព័​​​​​​​​​ត៌មា​​​​​​​​​ន​​​​​​​​​​បែកធ្លាយ​ថា ក្រុមហ៊ុន​​ចិន​ឈ្មោះ​ Disco​​​​​​ver Ne​​​​​​​w City ​​​​​​​​​(DNC) ​​​​​​​​​​​​​​​​​សាងសង់​សំ​​​​​​​​​​ណង់​ដោ​​​​​​​​យ​គ្មាន​ច្បាប់​អ​នុញ្ញាត​​​​​​​​​​​​​​​​​​​​​​នោះ​។ អាជ្ញាធរ​ខណ្ឌទួល​​​​​​​​​​គោក សម្រេច​​​​​​​​​​​​​​​​​ចុះទៅ​ផ្អាក​​​​​​​​​​​​ការដ្ឋាន​នោះ​​​​​​​​​​​​​ជា​បណ្តោះ ដោយ​​​​​​​​​​យក​ហេ​​​​​​​​តុផ​​​​​​​​​​​​​​​​​​​​​​ល​ថា ឲ្យ​ក្រុមហ៊ុ​​​​​​​​ន​ទទួ​​​​​​​​​​​​​​​​​​​​​​លបាន​ច្បាប់​សាង​​​​​​​​​​​​​​​​​​​​​​សង់​ពី​ក្រសួង​​​​​​​​​​​​រៀបចំ​​​​​​​​​​​​​​​​​​​​​ដែនដី នគរូបនី​​​​​​​​​​​​​​យកម្ម និង​សំ​​​​​​​​​ណង់ ​​​​​​​​ជាមុន​​​​​​សិន​។​

​សូមបញ្ជាក់ថា​ ក្រុមហ៊ុន​​​​​​​​​​​​​​​​ចិន​ឈ្មោះ Discover N​​​​​​​​​​​ew City (DNC) ​​​​​​​​មាន​ថៅ​​​​​​​​​​​កែ​ឈ្មោះ LIA​​​​​​​​​O JUNN​​​​​​​​​​​​​​​​A ភេ​​​​​​​​​​ទ​ស្រី បាន​បើក​​ការដ្ឋាន​មួយ​​​​​​​កន្លែង​ បម្រុង​សាង​​​​​​​​សង់​អគារ DNC Mall មាន​​កម្ពស់​ច្រើន​ជាន់​​​​​​លើ​ផ្ទៃដី​ទំហំ​​​​​​​​​​​​​​​​​​​​​​ជាង ៦០០០​ម៉ែត្រការ៉េ នៅ​ចំណុច​អតីត​​​​​​​​​​​​ម​ណ្ឈ​មណ្ឌល​ទួលគោ​​​​​​​​​ក ស្ថិតនៅ​​​​​​​​​​​​​​​​​​​​​តាម​៣១៥ សង្កាត់​បឹង​​​​​​​​​​​​​​​​​កក់​២ ខណ្ឌទួលគោ​​​​​​​​​​​ក រាជ​​​​​​ធានី​ភ្នំពេញ​។​

​ប្រភព​បែក​ធ្លាយ ​ឲ្យ​ដឹងថា ​​​​​សំណង់ DNC ដែ​​​​​​​​​ល​អាច​ដំ​​​​​​​​ណើរការ​​​​​​​​​សាងសង់​​​​​​​​​បាន ​ដោ​​​​​​​​​​​​​​​​​​យ​គ្មាន​ច្បាប់​​​​​​​នេះ គឺ​ដោយសារ​មានការ​ផ្តល់​លុយ​​ជាង​ ១​ម៉ឺន​ដុល្លារ និង​រ​​​​​​​​​​​ថយន្ត​កូរ៉េ​១​គ្រឿង​។ ពា​​​​​​​​​​​​​​​ក់ព័ន្ធ​បញ្ហា​នេះ លោ​​​​​​​​​ក ឯក ឃុ​​​​​​​​​​​​ន​ដឿ​ន អ​​​​​​​​​​ភិបាលខណ្ឌ​ទួលគោក ធ្លាប់​ប្រាប់ Swift News ថា​៖ ព័ត៌មា​ន​រឿង​លុយកាក់​និង​​​​​​​​​​​​​​​រថយន្ត​ថា ក្រុមហ៊ុន​​​​​​​​​​​​​ចិ​​​​​ន​ឈ្មោះ Discover New City (DNC) ប្រគល់ជូន​​​​លោក ដើម្បី​ជា​ថ្នូរ​នឹង​ការ​បើ​​​​​​​​​កដៃ​ឲ្យ​គេ​សាង​​​​​​​​​សង់​សំ​​​​​​​​​​ណង់​​​​​​​​​​​​​​​​​​​​ខុសច្បាប់​​​​​​​នោះ គឺ​បាន​បែកធ្លាយ​ពី​ផ្ទៃក្នុង​របស់​លោក ដែល​​​លោក​​​​​​​​​ហៅថា​​​​​​​​​ ជា​ពួ​​​​​​​ក «​ខ្មោច​ក្នុង​»​។​

​លោក ឯក ឃុន​ដឿ​ន ធ្លាប់​ទទួលស្គាល់ថា​ ក្រុមហ៊ុន Di​​​scover Ne​​​​​​​​​​​w City (DNC) ពិតជា​​​​​​​​​​​​​​បានប្រគល់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រថយន្ត​កូរ៉េ ១​គ្រឿង​ជូន​សាលាខណ្ឌ​ដើម្បី​ប្រើប្រាស់​ក្នុង​​​​​​​​​​សកម្មភាព​រ​​​​​​​​​បស់​សា​​​​​​​​​​​​​​​​​​លាខណ្ឌ​ក្នុងកា​​​​​​​​​​​​​រ​បម្រើ​ឲ្យ​ផលប្រ​​​​​​​​​យោជ​​​​​​​​​ន៍​សា​​​​​​ធារណៈ​។ ប៉ុន្តែ​ចំពោះ​លុយ​ជា​ង ១​ម៉ឺន​ដុល្លារ​ដែល​មាន​កា​​​​​​​​​រ​ចោ​​​​​​​​​​​ទថា ក្រុមហ៊ុន Discover​​​​​​​​​​​​​​​ New City (DNC) ប្រគល់ជូន​លោក​ដែរនោះ លោក ឯក ឃុន​ដឿ​ន បាន​​បញ្ជាក់ថា លោក​មិន​បា​​​​​​​​​​​​​​​​​​​​​​​​​នដឹង និង​មិន​​​​​​​​​បានទ​​​​​​​ទួល​​​​​នោះទេ​។

​លោក ឯក ឃុន​ដឿ​ន ថែមទាំង​សុំ​ការស​​​​​​​​​ហការ​ជាមួយ​អ្នកសា​​​​​​​​​​រព័ត៌​​​​​​​​​​​មាន ជួយ​​​​​​​​​​​រកមុខ​អ្ន​​​​​​​​​​កណា​ ​​​​​​​​​ដែល​ហ៊ា​​​​​​​​​​​ន​យ​​​​​​​​​​​​​​​​​​​​​​​​​​​​កលុយ​ពី​អ្នកវិនិយោគ ​​​​​​​​​​​​​​ជា​ថ្នូរ​នឹង​​​​​​​​​​​ការផ្តល់សេ​​​​​​​​វា​នេះ​​​​​​​​​ថែម​​​​​​​​​​ទៀតផ​​​​​​​​​​​​​​​​​​​​​​​​​​ង​។​

​ពាក់ព័ន្ធ​ករណីទាមទារ​សំណូក​​​​​​​​​​​​​សូកប៉ាន់​​​​​​​​​​​ពី​អ្នកវិនិយោ​​​​​​​​​​​​​​​​​គ​ស្រដៀង​គ្នា​បែ​​​​​​​​​​​​​​​​បនេះ កាលពី​អំឡុងចុ​​​​​​​​​​​​​​​​​​​​​​​​ងខែ​កក្កដា​​​​​​​​​​ ឆ្នាំ​២០​​​​​​​​​​១៩ កន្លងទៅ អង្គភាព​ប្រឆាំង​​អំពើពុករ​​​​លួយ បាន​ចា​​​​​​​​​​​​ប់ខ្លួន​ប្រធា​​​​​​​​​​​​​​​​​​​​ន​មន្ទីរ​, អនុប្រធា​​​​​​​​​​​ន​មន្ទីរ សុរិយោ​​​​​​​​​​​​​ដី​ខេត្តពោ​​​​​​​​​​​​​​​​​​​​​​​ធិ៍សាត់ និង​មន្ត្រី​ម្នាក់​នាក់​ទៀត បញ្ជូនទៅ​តុលា​​​​​​​​​​​​​​​ការ​តាមច្បាប់ បន្ទាប់ពី​រក​​​​​​​​​​​​​​​​ឃើញថា ពួកគេ​​​​​​​​​​​​​បាន​ប្រព្រឹត្ត​បទ​​​​​​​​​​​ល្មើស​វី​​​​​ត​ក្រម និង​បទ​ល្មើ​រំលោភ​អំណា​ច របស់​ក្រសួង​រៀបចំ​​​​​​​​​​​​​​ដែនដី នគរូប​​​​​​​​​​​​នីយកម្ម និង​សំ​​​​​​​​​​​​​​​​​​​​​​ណង់ ក្នុងការ​អ​​​​​​​​​​​​​នុញ្ញាត​ និង​​​​​​​​​​​​​​​​​​​​​​​​​​​​​រត់​ច្បាប់​ឲ្យ​អ្នក​វិយោគ​សាងសង់​រោងចក្រ​ជា​ថ្នូរ​នឹ​​​​​​​​​​​​​​​​​​​​ង​ប្រាក់​សំណូក ដែល​គិត​​​​​​​​​​​ទំហំ​លុយ​​​​​​​​​សូក​​​​​​​​​​ប៉ាន់​ក្នុងពេ​​​​​​​​ល​កា​​​​​​ន់​តួនាទី​ គឺ​រង្វង់ ​៤០​ម៉ឺន​ដុល្លារ​។

​ប្រភពពី​អាជីវករ​ និង​ក្រុមហ៊ុន​បើ​ក​ស្ថានីយ​សាំង​​​​​​ បាន​ត្អួ​ញ​ត្អែ​រថា​​​​​​​​​​​​​ អង្គភាព​ភូ​​​​​​​​​​​​​​​​​​​​​​​​មិបាល និង​ក្នុង​​​​​​​​​​មន្ទីរ​ដែន​​​​​​​​​​ដី ក្រោម​ចំណុះ​ក្រសួង​រៀបចំ​​ដែនដី នគរូបនីយកម្ម និង​សំណ​ង់ ទារប្រាក់​សេ​វ៉ា​ខ្ពស់​ណា​ស់ ជា​ថ្នូរ​ក្នុង​ការ​​ចេញ​បែ​​​​​​​​​​​​​​​​​​​បបទ​អនុញ្ញាត ទាំង​លើ​សំ​​​​​​​​​​​​ណង់​ការដ្ឋាន និង​កា​​​​​​​​​​​​រចេញ​ប័ណ្ណ​សំគា​​​​​​​​​​​​​ល់​កម្ម​សិទ្ធិ​អច​​​​​​​​​​​​​​​​​​​​​​​លនទ្រព្យ​។

​កន្លងមក សម្តេច​ក្រឡាហោ​​​​​​​​​ម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ន​មន្ត្រី​ក្រសួងម​ហាផ្ទៃ កាលពី​ថ្ងៃទី​​​​​​​​១៥ ខែក​​​​​​​​​​​​​​​​​​​​​​​​​​ក្កដា ឆ្នាំ​២០១៩ ធ្លាប់​បានចេញ​លិខិត​ណែ​​​​​​​​​នាំ​ដល់​អភិ​​​​​​​​​បាល​រាជ​​​​​​​​​​​​​​​​​​​​​​ធានី​-​ខេត្ត ឲ្យ​ពង្រឹង​ប្រសិទ្ធភា​​​​​​​​​​​​​​​​​​​ព​ក្នុង​​​​​​​​​​ការ​គ្រប់គ្រង ​​​​​​​​​​​​​​​​​​​​​​​​​និង​ត្រួតពិនិត្យ​ទៅលើ​សំណង់ បន្ទាប់ពី​បាន​​​​​​​​​​​ពិនិត្យឃើញថា​​​​​​​​​សំណង់​​​​​​​​​មួយចំ​​​​​​​​​នួន​នៅតា​​​​​​​​ម​រាជធា​​​​​​​​​​​​​នី​-​ខេត្ត កំពុង​​​​​​​​​​​​​​​​​​ដំណើរការ​ដោយ​គ្មាន​លិខិតអនុញ្ញា​​​ត និង​ច្បាប់​ត្រឹមត្រូវ​៕​ Swift

ចែករំលែក