ហួសចិត្ត អ្នកព្រៃវែងទៀតហើយ បើកទ្វារក្រោយ ស្មានថាមានកាំជណ្តើរដូចទ្វារមុខ ចុះធ្លាក់បាក់-កស្លាប់

3092

ព្រៃវែងៈ​​បុរស​​​​​​ម្នា​ក់បាន​ធ្លា​​​​​​​​​​​ក់​ពីលើ​​​​​​​​​​ផ្ទះ​ខ្លួនឯ​​​​​​​​​​​​​ង​ស្លាប់ ប​​​​​​​​​​​ន្ទាប់ពី​ផឹក​​​​​​​​​ស្រា​ស្រ​​​​​​​​​​​​​​​​​​​​​វឹង​ហើយ បើក​ទ្វារ​​​​​​​​​​​ផ្ទះ​ខា​​​​​​​​​​​​​​ងក្រោ​​​​​​​​​​​​​យ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ច្រឡំ​ស្មានថា​ទ្វា​​​​​​​​​​រ​មុខ​ហើយ​​​​​​​​​​​​ឈាន​ជើ​​​​​​​​​​​ង​ចុះដី​ធ្លា​​​​​​​​​​​​ក់​តែម្ដ​​​​​​​​​​​ង​។​ហេ​​​​​​​​​​​​​​តុការណ៍​​​​​​​​​​​​នេះ​កើត​​​​​​​​​​​​ឡើង​នៅ​ភូ​​​​​​​​​​​​មិ​តា​គាត់​​​​​​​​​​​​​ឃុំ​សំរោង​​​​​​​​​​​​​ស្រុក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស្វាយ​អ​ន្ទ​រ​ខេ​​​​​​​​​​​​​​ត្តព្រៃវែង​កា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លពី​វេលា​ម៉ោ​​​​​​​​​​​​​ង​១១​យ​​​​​​​​​​​ប់​ថ្ងៃទី​១៥​ខែ​​​​​​​​​​​ឧសភា​ឆ្នាំ​២​​​​​​​​​​​០១៨​ហើយ​​​​​​​​​​​បានបាត់បងជីវិតនៅ​​ព្រឹកថ្ងៃទី​១៦ឧសភា​​​​​​​​​​​នេះ​​​​។​​ជនរងគ្រោះ​ឈ្មោះ សៅ បុ​​​​​​​​​​​​​​​​ត្រ អាយុ ៥២​ឆ្នាំ នៅ​ភូមិ​​​​​​​​​​​តា​គាត់ ឃុំ​សំរោ​​​​​​ង ស្រុក​ស្វាយ​អ​ន្ទ​រ ។​

​សេចក្ដីរាយកា​រណ៍​បាន​ឲ្យ​ដឹ​​​ងថា នៅ​មុន​​​​​​​​​ពេល​កើតហេតុ​​​​​​​​​​​ នៅ​ល្ងាច​ថ្ងៃ​​​​​​​​​​​ទី​១៥​ខែឧ​សភា ជនរងគ្រោះ ​​​បាន​ផឹក​​​​​​​​​​​​​​​​​​​​​ស្រា​ស្រវឹង​ជោក​​​​​​​​​​​រួច​ក៏​ឡើ​​​​​​​​​​​​​​​​​​ងផ្ទះ​សម្រា​​​​​​​​​​ក​ដូច​ស​​​​​​​​​​​ព្វដង​។​លុះ​​​​​​​​​​​​​ដល់​ម៉ោង​​​​​​​​​​​កើតហេតុ​ជន​​​​​​​​​​រងគ្រោះ​បាន​​​​​​​​​​​​ងើប​ម​​​​​​​​​​​​​ក​បើក​​​​​​​​​​​​​​​​​​​​​​​​​​​ទ្វារផ្ទះ​ខាងក្រោ​​​​​​​​​​​​​​​​​​​​​​​​​​​យ​(​ពុំមាន​ជណ្តើរ​)​​​​​​​​​​​​ដោយ​ស្មាន​​​​​​​​​​​​ថា​ទ្វារ​មុខ​​​​​​​​​​​​ព្រោះ​បំណង​​​​​​​​​​​​ចុះមក​ដី​បន្ទោ​​​​​​​​​​​រប​​​​​​​​​​​​​​ង់​។​​​ភ្លាមនោះ​​​​​​​​​​​បើកទ្វារ​រួ​​​​​​​​​​​ច​ឈាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជើង​ចុះម​​​​​​​​​​​​​​ក​អត់​មា​​​​​​​​​​​​​ន​ជណ្ដើរ​​​​​​​​​​​​បណ្ដាល​ឲ្យ​​​​​​​​​​​​ធ្លាក់​មក​ដី​​​​​​​​​​​​​​​​​​​​​​​​​​​​របួសធ្ងន់​​​​​​​​​​​ហើយ​បាន​​​​​​​​​​​​​ស្លាប់ នៅ​ព្រឹក​​​​​​​​​​​​​ថ្ងៃទី​១៦​ខែឧ​​​​​​​​​​​​​​​​សភា ក្នុងពេ​​​​​​​​​​​​​​​​​​​​​​​​​​ល​កំពុង​ជួយសង្គ្រោះ នៅ​​​​​​​​​​​​មណ្ឌល​សុខ​​​​​​​​​​ភាព​ឃុំ​សំរោ​​​​​​ង​៕

ប្រភពអត្ថបទ៖ រស្មីកម្ពុជា

ចែករំលែក