តារាសម្តែងម្នាក់ទៀតហើយ ត្រូវក្រសួងវប្បធម៌ ចេញលិខិតព្រមាន លើករណីដើមទ្រូងធំពេក

29194

(ភ្នំពេញ)​៖ ឆ្លើយតបទៅនឹង​ការព្រមានរ​​​​បស់ក្រសួងវ​​​​​​​​​​​​​​​​​​​​​​​​​​​​ប្បធម៌ និងវិចិត្រសិល្បៈ ស្រីស្រស់ ​​​​​​​​​​​​​​​​​​​​​​​​​​​រតនៈ ពិសី ​​​​​​​​​​​​​​​​​​​​​​​​​​​​បានឲ្យដឹងថា ខ្លួនពិតជាទទួលស្គាល់​​​​​​​​​នូវការ​ពិ​​​​​​​​​​ន័យរប​​​​​​​​​​​​ស់ក្រសួងមួយ​​​​​​​​​​​នេះ​ពិ​​​​​​​​​​​​​​​​​​​​​តមែន ប៉ុន្តែមិន​​​​​​​​​​មែនមា​​​​​​​​នន័​​​​​​​​​​​​​​​យថា ខ្លួនត្រូវដ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កខ្លួនចាកឆ្ងាយពីវិស័យសិ​​​​​​​​​​​ល្បៈ​នោះទេ​​​​​​​​​​ ពោលគឺនៅ​​​​​​​​​​​​​​​​​​​​តែសម្ដែង និ​ង​ចេ​​​​​​​​​​​ញមុខ​​​​​​​​​​​​​​​​​​​​​​នៅតាមទូរទស្សន៍ និង​ប​​​​​​​​​​​ទចម្រៀងដូ​​​​​​​​​​​ចមុនដ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែល ប៉ុន្តែគ្រាន់​​​​​​​​​​តែមិ​​​​​​​​​​​​​នសូវស្លៀកពាក់លេ​​​​​​​​​ចលើលេ​​​​​​​​​​​​​​​​​ចក្រោមខ្លាំង​​​​​​​​​​​​​​​​​ដូចមុន។

រតនៈ ពិសី បានបញ្ជាក់ថា «ខ្ញុំមិនគ្មានកា​​​​​​​​​​​​​​​​​​រអន់ចិត្តជាមួ​​​​​​​​​​​​​​​យនឹងក្រសួង​​​​​​​​​​​​​​​​​​​​អ្វីនោះទេ​​​​​​​​​​​​​​​​​​​​ ផ្ទុយទៅវិញខ្ញុំនឹង​​​​​​​​​កាត់ប​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ន្ថយការស្លៀកសិចស៊ីពេលឡើង​​​​​​​​​​​​​​ឆាក ប៉ុស្តិ៍ទូរទស្សន៍ ​​​​​​​​​​​​ឬការប្រគំត​​​​​​​​​​​​​​ន្រ្ដីជាដើម ប៉ុន្តែចំពោះការ​បង្ហោះរូបសិ​​​​​ចស៊ី ​​​​​​​​​​​​​​​​​​​​​​​នៅតាមបណ្ដាញអ៊ីនធឺណេ​​​​​​​​​​​​​​​តនោះ គឺជា​​​​​​​​​​​​រឿងធម្មតាទៅ​​​​​​​​ហើយស​​​​​​​​​​​​​​​​​​​ម្រាប់រូបខ្ញុំ»។

ពិសី បន្តទៀតថា «តា​​​​​​​​​​មពិតចំពោះកា​​​​​​​​​​​​រស្លៀកសិចស៊ី​​​​​​​​​​​​​របស់ខ្ញុំ មិន​​​​​​​​​​​​សូវជាលើស​​​​​​​​​​​​​​​​​​​លោះ ឬហួស​​​​​​​​​​ហេតុ​អ្វីពេក​​​​​​​​​​​​​​នោះទេ​​​​​​​​​​​​​​​​​​​​​​ ហើយមហាជន ឬ​ហ្វេនៗ ក៏មិនមា​​​​​​​​​​​​​​​​​នប្រតិកម្មអ្វីនោះ​​​​​​​​​​​​​​ដែរ។ ចំណែក​​​​​​​​​​​ឯក្រសួងក៏មិ​​​​​​​​​​​នតាមដា​​​​​​​​​​​​​​​​​​​​​នពីសកម្មភា​​​​​​​​​​​​​​​​​​​​​​​​​​ពរបស់យើងគ្រប់ពេលនោះដែរ។ ប៉ុន្តែដូចបាន​​​​​​​​​ដឹងស្រាប់ហើយថា ទំនៀមទម្លាប់ប្រពៃ​ណីរបស់​​​ខ្មែរ គឺសុភា​​​​​​​​​​​​​​​​​​​ពរមទម្យ និ​​​​​​​​​​​​​​​​​​​ងទន់ភ្លន់ មិនសូវបញ្ចេញលើក្រោម ដាក់ក្រ​​​​​​​​​​សែភ្នែកបុរស​​​​​​​​​​​ៗនោះទេ​​​​​​​​​​ ដែលមាន​​​​​​​​​​​​ន័យថា មិ​​​​​​​​​​​​នឲ្យត​​​​​​​​​ម្លៃលើស្រី្ដខ្មែរ»។

ជាមួយគ្នានេះ​ មានប្រភ​​​​​​​​​​ពអ្នក​​​​​​​​​​​​​​​​​​​​​​នៅក្នុងចង្គោមសិល្បៈ បា​​​​​​​​​​​​​នទម្លាយ​ពី​​​​​​​​​​មាត់មួយ​​​​​​​​​​ទៅមាត់មួ​​​​​​​​​​​​​​​​​​យថា មូលហេ​​​​​​​​​​​តុដែល​​​​​​​​​​​​​​​​​​​​ធ្វើឲ្យក្រសួងចេញលិខិតព្រមាននេះ គឺបណ្ដាល​​​​​​​​​​​​​​​មកពីមា​​​​​​​​​​នអ្នក​នៅ​​​​​​​​​​​ក្នុងចង្គោ​​​​​​​​​​​​មសិល្បៈមួ​​​​​​​​​​​​យចំនួន ​​​​​​​​​​​​​​​​​​​​​​​​បានផ្ញើលិខិ​​​​​​​​​​​​​​​​​​​​​​​​​​​តស្នើ​​​​​​​​​​​​​​​​​​​​​​​​​​សុំទៅកាន់ក្រសួង ដើម្បីឲ្យចាត់វិ​​​​​​​​​​​​​​ធានការ​ ឬ​ចេ​​​​​​​​​​ញលិខិតព្រ​​​​​​​​​​មាន ដល់តា​​​​​​​​​រាសិច​​​​​​​​​​​​​​​​​​​ស៊ីទាំងនោះ ក្នុង​​​​​​​​​​នោះ​​​​​​​​​​ក៏មាន​​​​​​​​​​​​កញ្ញា​​​​​​​​​​​​​​​​​​​​​​ រតនៈ ពិសី ម្នាក់ផងដែរ។ ហើយប្រភពដដែ​​​​​​​​​​ល​បា​​​​​​​​​​​​​​នបន្តថា ក្រសួ​​​​​​​​​​ងមិនបា​​​​​​​​​​​​​​​​​​នតាមដា​​​​​​​​​​​​​​​​នពីសកម្មភា​​​​​​​​​​​ពរប​​​​​​​​​​​​ស់អ្នក​​​​​​​​​​​​​​​សិល្បៈ​​​​​​​​​​​​​​​​​​​​​​​នោះទេ ជាពិសេសចំពោះសកម្មភា​​​​​​​​​​​ពមនុស្សធ​​​​​​​​​​​ម៌នៅក្នុង​​​​​​​​​សង្គមផ្​​​​​​​​​​​​​​​​​​​​​​​​សេងៗ ពោ​​​​​​​​​​លគឺចាំ​​​​​​​​​​​តែអង្គុ​​​​​​​​​​​​យរិះគន់​​​​​​​​​​​ដល់អ្នក​​​​​​​​​​​​​​​​​​​​​​សិល្បៈរូបណា ដែលស្លៀកសិចស៊ីលេ​​​​​​​​​​ចលើ​​​​​​​​​​​​លេចក្រោ​​​​​​​​​​​​ម ឬមើលឃើញ​​​​​​​​​​​តែមួយ​​​​​​ជ្រុងប៉ុណ្ណោះ។

សូមជម្រាបថា ក្រៅពី​​​​​​តារា​​​​​ចម្រៀង រត​​​​​​​​​​​​​​នៈ ពិសី ក្រ​​​​​​​​​​​សួងវប្បធ​​​​​​​​​​​​​​​​​ម៌ និង​វិចិត្រសិល្បៈ ក៏បានចេ​ញសេ​​​​​​​​​​​ចក្ដីប្រកាសព្រមាន ដល់តារាខ្មែរ៣ ​ដួង​ទៀត​ ក្នុង​​​​​​​​​​នោះមា​​​​​​​​​​​​​​​ន​កញ្ញា ពេជ្រ ​​​​​​​​​​អាវីហ្ស​, លោ​​​​​​​​​​​​ក អេន​ឌី ​​​​​​​​​​​​​​​​​​និងអ្នកនា​​​​​​​​​​​​​​​​​​​​​​​​​​​​​ង សុខ ស្រីម៉ុច ក្រោមហេតុផ​​​​​​​​​​​​​​លថា ជាតា​​​​​​​​​​​​​រាធ្វើឲ្យប៉ះពា​​​​​​​​​​​​​​ល់ដល់វប្បធម៌ ​​​​​​​​​​​​​និង​ទំនៀម​​​​​​​​​​​​​ទម្លាប់ប្រ​​​​​​​​​​​ពៃណីជា​​​​​​​​​​​​​​​​​​​​​​​​​តិខ្មែរ ៕

Image result for រតនៈ ពិសី

Image result for រតនៈ ពិសី

ប្រភពអត្ថបទ៖ Freshnews

ចែករំលែក