សេចក្តីថ្លែងការណ៍ ស្តីពីភ្នាក់ងារបណ្តាញអ្នកចែកចាយ នាំគ្នាទៅខេត្តកំពត ស៊ីពោតស្ងោរ និងខ្យងចំហ៊ុយមីស៊ួ

2944

បណ្តាញ​​​​​​​​​​​​​អ្នកចែកចាយ បាន​​​​​​​​​​​​​​​​​​​​​​​កំណត់បេសក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កម្មរបស់ខ្លួន​​​​​​​​​​​​​​​​​​​ ឲ្យក្លាយទៅ​​​​​​​​​​​​​​​​​​​​​​​​​​​ជាមជ្ឈមណ្ឌល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រមូលផ្តុំព័ត៌មាន​​​​​​​​​​​​​​​​​​​​​​​​​​​​​សំខាន់ៗ នឹងចែក​​​​​​​​​​​​​​​​​​​​​​​ចាយបន្ត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទៅដល់ដៃលោក​​​​​​​អ្នក។ ការវិវឌ្ឍន៍ខ្លួននេះ​​​ធ្វើឡើងក្នុង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គោលបំណង បម្រើឲ្យ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រយោជន៍សាធារណជន​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទូទៅ​ឲ្យកាន់តែ​​​​​​​​​​​​​​​​​​​​​​​​​ធំទូលាយមិន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រកាន់និន្នាកា​រ​​​​​​​​​​​​​​​​​​​​​​ណាមួយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឡើយ ដោយឈរ​​​​​​​​​​​​​ផ្អែកទៅលើភាព​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សុច្ចរិត មនសិការ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខ្លួនឯង និងស្ថិត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លើស្មារតី ធ្វើឲ្យព័ត៌​​​​​​​​​​​​​​​​​​​​​​​​​​​មានដែល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ងាប់ រស់​​​​​ឡើងវិញ។

ការវែកមុខ​​មន្ត្រីខិលខូច​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជនទុច្ចរិត ពុករលួយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឃុបឃិត បំផ្លាញទ្រព្យ​​​​​​​​​​​​​​​​​​​​​​​​​​សម្បិត្តជាតិ ដូចជា​​​​​​​​​​​​​​​​​​​​បទល្មើសព្រៃ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឈើ រ៉ែ ដី បឹង សមុទ្រ ​​​​​​​​​​​​​​​​​​​​​​​ទន្លេ ត្រូវបាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្រុមភ្នាក់ងារ​​​​​​​​​​​​​​​​​​​​​​​​​​​​​បណ្តាញអ្នកចែក​​​​​​​​​​​​​​​​​​​​​​​ចាយ វែកមុខ​​​​​​​​​​​​​​​​​​​​​​​​​​​​​​បង្ហាញដល់សាធារណ​​​​​​​​​​​​​​​​​​​​​​​​​ជនបាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស្គាល់យ៉ាងផុសផល​​​​​​​​​​​​​​​​​​​​។ ដោយសារ​​​​​​​​​​​​​​​​​​​​​​​​​​​​​​កន្លងមក មាន​​​​​​​​​​​​​​​​​​​​​​​​​​​មន្ត្រីខិលខូចមួយ​​​​​​​​​​​​​​​​​​​ចំនួន​បាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លួចប្រព្រឹត្តបទ​​​​​​​​​​​​​​​​​​​​​​​​​​​​​​ល្មើស យ៉ាង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គឃ្លើន គ្មានខ្លាចច្បាប់ ឬខ្លាច​​​​​​​​​​​​​​​​​​​​​អ្នកសារព័ត៌មា​​​​​​​​​​​​​​​​​​​​​ននោះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទេ ថែមទាំងបាន​​​​​​​​​​​​​​​​​​​​បោះពាក្យ​​​​​​​​​​​​​​​​​​​​​​​​បោះសំដី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ថា “ហែងចង់​​​​​​​​​​​​​​ផ្សាយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អីក៏ផ្សាយទៅ ព្រោះ​​​​​​​​​​​​​​​​​​​​ព័ត៌មានហែ​​​​​​​​​​​​​​​​​​​​​​​ងគ្មានអាណា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មើលទេ” ដូចយ៉ាងនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហើយ ទើបភ្នាក់ងារ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បណ្តាញអ្នកចែកចាយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បូករួមជាមួយអ្នកសារព័ត៌មាន​​​​​​​​​​​​​​​​​​​​​​ក្នុងស្រុកមួយ​​​​​​​​​​​​​​​​​​​​​​ចំនួនបាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សហការណ៍គ្នា ធ្វើព័ត៌មាន​​​​​​​​​​​​​​​​​​​​​​​​​​ដែលងាប់ ឲ្យរស់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឡើងវិញ ដូចដែលអ្វីបាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​ផ្សព្វផ្សាយ​​​​​​​កន្លងមក។

ឥទ្ធិពលនៃ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សម្លេងសារព័ត៌មាន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​បើទោះបីប្រទេសមួយ ​​​​​​​​​​​​​​​​​​​មិនបានចាត់​​​​​​​​​​​​​​​​​​​​​​​​​តាំងជារូបភាព ឬកំណត់​​​​​​​​​​​​​​​​​​​​​​​ថាជាស្ថាប័ន​​​​​​​​​​​​​​​​​​​​​​​​​​​​​មានអំណាចទី៤​​​​​​​​​​​​​​​​​​​​​​​​​​​យ៉ាងណាក៏​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយ ក៏សេចក្តីពិ​​​​​​​​​​​​​​​​​​​​​​​​​​​​តនៃឥទ្ធិពលអំណាច​​​​​​​​​​​​​​​​​​​​​​​​​​​​​របស់សារព័ត៌មានប្រាកដ​​​​​​​​​​​​​​​​​​​​​ជាមានមែន​​​​​​​​​​​​​​​​​​​​​​​​​​​​​​។ ការចូលរួមចែកចាយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ព័ត៌មាន គឺជាកត្តាសំខាន់​​​​​​​​​​​​​​​​​​​​​​​​​​​​​​របស់ប្រជាពលរដ្ឋ​​​​​​​​​​​​​​​​​​​​​​ទាំងអស់ ដែល​​​​​​​​​​​​​​​​​​​​​​​​អាចធ្វើឲ្យមា​​​​​​​​​​​​​​​​​​​នការកែប្រែពី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ផលអវិជ្ជមាន ទៅផលវិជ្ជមាន​​​​​​​​​​​​​​​​​​​​​​​​​​​​​បាន តាមរយៈការ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រិះគន់ ការវែកមុខ​​​​​​​​​​​​​​​​​​​​​ រកខុសត្រូវ ​​​​​​​​​​​​​​​​​​​​​​​​តាមប្រព័ន្ធផ្សព្វផ្សាយ​​​​​​​​​​​​​​​​​​​​​​​​ដល់មានឥ​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទ្ធិពលមួយ​​​​​​​​​​​​​​​​​​នេះ។ មនុស្សអាក្រក់​​​​​​​​លួចធ្វើអំពើអាក្រក់​​​​​​​​​​​​​​​​​​​​​បានយ៉ាង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ងាយ ដោយសារ​​​​​​​​​​​​​​​​​​​​​​​​តែគ្មានអ្នក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដឹង មនុស្សអាក្រក់​​​​​​​​​​​​​​​​​​​​ធ្វើអំពើ​​​​​​​​​​​​​​​​​​​អាក្រក់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បានយ៉ាង​​​​​​​​​​​​​​​ពិបាក​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយសារ មនុស្សល្អ​​​​​​​​​​​​​​​​​​​​​​​ដឹងលឺកាន់​​​​​​​​តែច្រើន។

នៅក្នុងដំណើរ​​​​​​នៅលើផ្លូវបំពេញ​​​​​​​​​​​​​​​​​​​​​​​បេសសកម្មរ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បស់ខ្លួន បណ្តាញអ្នកចែក​​​​​​​​​​​​​​​​​​ចាយ បាន​​​​​​​​​​​​​​​​​​​​​​​វែកមុខ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​មន្ត្រីអសកម្ម និងជន​​​​​​​​​​​​​​​​​​​​​​​​​ខិលខូច​មួយ​​​​​​​​​​​​​​​​​​​​​​​​​ចំនួន រហូតមាន​​​​​​​​​​​ការដោះស្រាយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជូនពលរដ្ឋស្លូតត្រង់ ពីសំណាក់​​​​​​​​​​​​​​​​​​​​​​​​​​ស្ថាប័នជាតិ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ធំៗ ដើម្បីកែ​ស​​​​​​​​​​​​​​​​​​​​​​​​​​​​ម្រួល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពីផលអវិជ្ជមាន​​​​​​​​​​​​​​​​​​​​​​​ទាំងនោះ ឬអាច​​​​​​​​​​​​​​​​​​និយាយបាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ថា វាជាជោគជ័យ​​​​​​​​​​​​​​​​​​​ដ៏តូចមួយ​​​​​​​​​​​​​​​​​​​​​ នៅក្នុង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បេសកកម្ម​​​​​​​​​​​​​​​​​​​​​​របស់បណ្តាញ​អ្នកចែក​ចាយ ក្នុងការចូលរួម​​​​​​​​​​​​ចំណែកដោះស្រាយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បញ្ហាសង្គម និងជួយដល់ជន​​​​​​​​​​រងគ្រោះក្រីក្រដែល​​​​​​​​​​​​​​​​​​​​​​​​​ទទួល​រងនូវ​​​​​​​​​​​​​​​​​​​​​បញ្ហា​​​​​​​​​​ចំពោះមុខ។ នៅក្នុងភាព​​​​​​​ជោគជ័យដ៏​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តូចនេះ ភ្នាក់ងារ​​​​​​​​​​​​​​​​បណ្តាញអ្នក​​​​​​​​​​​​​​​ចែកចាយ ក៏បានរកឃើញ​​​​​​​​​​​​​​​​​​​នូវកំហុស​​​​​​​​​​​​​​មួយ​​​​​​​​​​​​​​​​​​​ចំនួន ហើយក៏សុំទោសដល់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជនរួមជាតិ ដែលវា​​​​​​​​​​​​​​​​​​​​​​ចាំបា​​​​​​​​​​​​​​​​​​​​ច់ត្រូវតែ​​​​​​​​​​​​​​​​​​​​​​​​​កែប្រែ ក្នុង​​​​​​​​​​​​​​​​​​​​ករណីលើស ឬ​​​​​​​​​​​​​​​​​​​​ក្នុងករណីខ្វះ ដោយគ្មាននៅក្នុងចេតនា ដើម្បីបំភ្លៃការ​​​​​​​​​​​​​​ពិត ប្រឌិត​​​​​​​​​​​​​​​​​​​​​​​​​​​​ដើម្បីផលប្រយោជន៍ផ្ទា​​​​​​​​​​​​​​​​​​​​​ល់ខ្លួនជាធំ​​​​​​​​​​​​​​​​​ឡើយ​​​។

ត្រង់ចំណុច​​​​​​​​​​​​នេះ បណ្តាញអ្នកចែក​​​​​​​​​​​​​​​​​​​​​​​​​​​​ចាយ សូមធ្វើការ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បំភ្លឺនិងឆ្លើយត​​​​​​​​​​​​​ប​​​​​​​​​​​​​​​ទៅកាន់សា​​​​​​​​​​​​​ធារណៈ​​​​​​​​​​​​​​​ជនមួយចំ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នួន ដែលបានចោទ​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រកាន់ មកលើភ្នាក់ងា​​​​​​​​​​​​​​​​​​​​របណ្តាញអ្នកចែក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចាយថា ធ្វើព័ត៌មាន​​​​​​​​​​​​​​​​​​​ដើម្បីបម្រើផល​​​​​​​​​​​​​​​​​​​ប្រយោជន៍​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ផ្ទាល់ខ្លួន ពោល គឺចង់បានតែ​​​​​​​​​​​​​​​​​​​​​​​លុយបន្តិច​​​​​​​​​​​​​​​​​​​​​​​​​​​​​បន្តួច សុខចិត្តផ្សាយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ព័ត៌មានមិនពិត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នោះ គឺជាការវាយ​​​​​​​​​​​​​​​​​​​​តម្លៃខុស​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស្រឡះ តាមរយៈការមើល​​​​​​​​​​​​​​​​​​​​​​​​​​មិន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គ្រប់ជ្រុង។ ជាការ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឆ្លើយតប និងបញ្ជាក់​​​​​​​​​​​​​​​​​​​ជំហរយ៉ាង​​​​​​​​​​​​​​​​​​​​​​​អន់ចិត្តត្រឡប់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទៅវិញថា បើត្រឹម​​​​​​​​​​​​​​​​​​​​​​​​​តែចង់បាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លុយបន្តិច​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បន្តួចមែន ហេតុអ្វីភ្នាក់ងារ​​​​​​​​​​​​​​បណ្តាញអ្នកចែក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចាយ ខំទៅធ្វើរឿង​​​​​​​​​​​​​​​​​ធំៗ ដែល​​​​​​​​​​​​​​​ប៉ះពាល់​​​​​​​​​​​​​​​​​​​ដល់មុខមា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ត់មន្ត្រីអ្នកមាន​​​​​​​​​​​​​​​​​អំណាច ប៉ះពាល់​​​​​​​​​​​​​​​​​​​​​​​​លាភសការៈ​​​​​​​​​​​​​​​​​​​​របស់គេ​​​​​​​​​​​​​​​​​​​​​​​​​​​ទៅវិញ រហូតមាន​​​​​​​​​​​​​​​​​​​​​​​​​​​ការគម្រាមកំហែង​​​​​​​​​​​​​ដល់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អាយុជីវិត ភ័យ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បុកពោះស្ទើតែ​​​​​​​​​​​​​​​​​​​​ផុតដង្ហើម​​​​​​​​​​​​​​​​​​​ម្តងៗ ប៊ិអត់បានចាយ​​​​​អាលុយ​​​​​​​​​​​​​​​​បន្តិចបន្តួច​​​​​​​​​​​​​​​​​​​នោះទៅទៀត​​​​​​​។

ទាក់ទង​​​​​​​និងព័ត៌មា​​​​​​​​​​​​​​​​​នមន្ត្រីខិលខូច​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មួយចំនួន ដែលបា​​​​​​​​​​​​​​​​​​​​​​​នប្រព្រឹត្តអំពើ​​​​​​​​​​​​​​​​​​​​ពុករលួយ កាប់បំផ្លាញព្រៃឈើ ​​​​​​​​​​​​​​​​​​​​​​​​ជាដើម ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាទូទៅមិន​​​​​​​​​​​​​​​​សូវមានសារ​​​​​​​​​​​​​​​ព័ត៌មានណាគេ​​​​​​​​​​​​​​​​​​​​​​​​​​ហ៊ានចុះផ្សាយទេ​​​​​​​​​​​​​​​​​​ ព្រោះវាប៉ះពា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ល់ដល់ផលប្រយោជន៍​​​​​​​​​​​​​​​​​​​​​​​​​​​​គេ ហើយបើមា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នការចុះផ្សាយក៏​​​​​​​​​​​​​​​​​​​​​មិនសូវមាន​​​​​​​​​​​​​​​​​​​​អ្នកមើ​​​​​​​​​​​​​​​​​​​​​​លដែរ ព្រោះវាមិន​​​​​​​​​​​​​​​​ល្បី ដូច្នេះហើយទើ​​​​​​​​​​​​​​​​​​​​​​​​​​​​បធ្វើឲ្យពួក​​​​​​​​​​​​​​មន្ត្រីខិលខូច​​​​​​​​​​​ទាំងនោះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បានដៃ និងឡើងចាង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហ៊ានប្រព្រឹត្តបទ​​​​​​​​​​​​​​ល្មើសយ៉ាង​​​​​ចាស់ដៃ។

ជារួម ចំពោះFANក៏ដូច​ជា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បងប្អូនប្រជាព​​​​​​​​​​​​​​​​​​​​​លរដ្ឋ អ្នកនិយ​​​​​​​​​​​​​​​​​​មប្រើប្រាស់បណ្តាញ​​​​​​​​​​​​​​​​​​​​​​​ស​​​​​​​​​​​​​​​​​​​​​​​​​​​​ង្គមហ្វេសប៊ុក​​​​​​​​​​​​ទាំងអស់ ដែល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គាំទ្រសកម្មភាព​​​​​​​​​​​​​​​​​ការងារ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​របស់បណ្តាញអ្នក​​​​​​​​​​​​​​​​​​​ចែ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កចាយ និង​​​​​​​​ទាំងអ្នក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មិនគាំទ្រ សូមចែក​​​​​​​​​​​​​​​​​ចាយ​​​​​​​​​​​​​​​​ព័ត៌​​​​​​​​​​​​​​​​​​​​​​​​​​មាន ឬមិន​​​​​​​​​​​​​​​​​​​​​​​​ចែក​​ចាយទៅតាមការយល់​​​​​​​​​​​​​​​​​​​​​ឃើញរបស់​​​​​​​​​​​​​​​​​​​​​​​​​​​​​ខ្លួនរៀងៗខ្លួនចុះ​​​​​​​​​​​​​​​​​​​​​​​​​​​ បើគិតឃើញ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ថាបណ្តាញអ្នកចែក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចាយ មានគុណ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​វិបត្តិច្រើនជាង គុណសម្បត្តិ​​​​​​​​​​​​​​​​​​​​ឈប់LIKE ឈប់​​​​​​SHAREទៅ ព្រោះភ្នាក់ងារបណ្តាញអ្នកចែកចាយ ខំជីកគាស់កកាយព័ត៌មានសំខាន់ៗទំរាំបាន យកមកផ្សព្វផ្សាយ​ហើយ បើគ្រាន់តែចូលរួម​​​​​​​​​​​​​​​​ចែករំលែក ដើម្បីជះឥទ្ធិពល​​​​​​​​​​​​​​វិជ្ជមា​​​​​​​​​​​​​​​​នត្រឡប់​​​​​​​​​ទៅវិញ មិនចូលរួម​​​​​​​ក៏អត់​​​​​ទៅ #អ្នកធ្វើយកជីវិតទៅប្តូរ ខ្លួនឯងគ្រាន់តែShareខ្លាចងាប់ កុំShare#។

ក្នុងរយៈពេលនេះ បងប្អូនទាំ​ងអស់ នឹងអាក់​​​​​​​​​​​​​​​​​​​​ខានឃើញព័ត៌មាន​​​​​​​​​​​​​​​​បណ្តាញអ្នកចែកចាយ​​​​​​​​​​​​​​​ចេញផ្សាយ​​​​​​​​​​​​​​មួយរ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យៈ ព្រោះ​យុង​ចិត្តខ្លាំង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពេក ភ្នាក់ងារ​​​​​​​​​​​​​​​​​​​​​បណ្តាញអ្នក​​​​​​​​​​​​​​​​​​​​​​​ចែកចាយ​​​​​​​​​​​​​​​​​​​​​​​​​ បាននាំគ្នា​​​​​​​​​​​​​​​​​​​​​ទៅខេត្តកំពត​​​​​​​​​​​​​​​​​​​​​​​​​​​​ ដើម្បីស៊ីពោត​​​​​​​​​​​​​​​​ស្ងោរ និង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខ្យងចំហ៊ុយ​​​​​​​​​​​​​​​​​​​​​​​​​មីស៊ួ ដូច្នេះសូមអ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ធ្យាស្រ័យដល់​​​​​​​​​​​​​​​​​​​​​​​​​​បងប្អូនទាំងអស់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែលជាFan។ សូមអរគុណ និ​​​​​​​​​​​​​​​​​​​​​​​​ងសូមជម្រាប​​​​លា៕

 

 

ចែករំលែក