ដោយសារតែសន្ទុះនៃការជេរម្រាយកាន់តែច្រើនឡើងៗ តារាចម្រៀងប្រុសលោក ថេណា ដែលគេស្គាល់ថា ជាតារាចម្រៀង Original Song តែងតែនិពន្ធនូវបទចម្រៀងថ្មីៗ ជាស្នាដៃរបស់ខ្លួនផ្ទាល់ បានលុបបទចម្រៀងដ៏អាសអាភាសចេញពីបណ្តាញសង្គមហើយ ក្រោយផ្សព្វផ្សាយត្រឹមរយះពេល១៦ម៉ោងមានចំណងជើងថា “អេម”
សូមបញ្ជាក់ថា បទចម្រៀងនេះបានធ្វើឲ្យអ្នកគាំទ្ររបស់លោក ភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះថាអត្ថន័យនៃបទចម្រៀងនេះ លោកបានហាមមិនអោយ ក្មេងៗក្រោមអាយុ១៨ឆ្នាំស្តាប់នេះទេ ហើយបទចម្រៀងថ្មីនេះ ធ្វើឲ្យពួកគេស្ដាបហើយ ចង់ក្តៅខ្លួនម្តងៗ ឯចំណែកអ្នកខ្លះទៀតស្ទើរតែឈាមច្រមុះទៅហើយ។
តារាចម្រៀងរូបនេះ ផ្តើមដោយសំឡេងថ្ងូរ បន្ទាប់មករៀបរាប់ពីសកម្មភាពត្រង់ដែលខ្លួនបានដឹកសង្សារចូលទៅក្នុងថ្នាក់រៀន ដោះអាវរួចចាប់ផ្តើមរួមរ័កទាំងតក់ក្រហល់។ឃ្លាមួយនៃបទចម្រៀងនោះសរសេរថា ៖ ម្តេចក៏នាងពូកែខ្លាំងម្ល៉េះ ចង់បានក្បាច់អីក៏ពិសីអូនចេះ បើនិយាយពីការលេងSkill ចង្កេះ វាលឿនដូចជាសេះទន្សាយក្រហម…។ល។
ក្រៅពីឃ្លាទាំងនេះ នៅមានឃ្លាជាច្រើនទៀតដែលរំលឹកត្រង់ៗពីការរួមភេទតែម្តង។ បន្ទាប់ពីតារាចម្រៀងជើងថ្មី ផ្សាយចម្រៀងលើបណ្ដាញសង្គមបានប៉ុន្មានម៉ោងស្រាប់តែមហាជនផ្អើលជេរប្រទេចផ្តាសារនិងស្នើឱ្យអាជ្ញាធរមានសមត្ថិកិច្ចចាត់វិធានការចំពោះបញ្ហានេះ។
អ្នកលេងបណ្ដាញសង្គមបង្ហោះសារស្រដៀងៗគ្នាថា បទចម្រៀងនេះបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់តម្លៃស្ត្រី អាសអាភាស ពិបាកស្តាប់ និង ជំរុញឱ្យយុវជនឆាប់ប្រឡូកក្នុងការរួមភេទដោយគ្មានសុវត្ថិភាព។មហាជនរង់ចាំមើលចំណាត់ការរបស់ក្រសួងវប្បធម៌ចំពោះតារាចម្រៀងស្ទើរភ្លើងរូបនេះ៕