ល្មមដល់ពេល សង្ឃប៊ុត ប៊ុនតិញ ដុតព្រះកាយតាមការសន្យាហើយ ឈប់លើកពេលទៀតទៅ

22708

វាសមល្មមដល់ពេលវេលាហើយ បន្ទាប់ពី​លើកពេល​ដុតព្រះកាយ​អស់រយៈពេល​ជាច្រើន​ឆ្នាំកន្លង​មក​ហើយនោះ ស្ថាបនិក​​បណ្ដាញ​ព្រះសង្ឃ​​ឯករាជ្យ​ដើម្បី​​យុត្តិធម៌​សង្គម ព្រះតេជ​ព្រះគុណ ប៊ុត ប៊ុនតិញ គួរតែ​កំណត់ពេល​ដុត​ព្រះកាយសារជាថ្មីម្តង​ទៀត នៅពេលដែល​តុលាការ​កំពូលកម្ពុជា ប្រកាសលិទ្ធផលជាផ្លូវការថា គណបក្សសង្គ្រោះជាតិពិត​ជាត្រូវរំលាយ​ពិតមែន​នៅល្ងាចថ្ងៃទី១៦វិច្ឆិកានេះ មិនគួរទុកពេលឲ្យ​ហួសរំលង​ទៀតទេ។

សង្ឃប៊ុត ប៊ុនតិញ ជាមេដឹកនាំ​ចលនាព្រះសង្ឃ​ដើម្បីគាំទ្រ​គណបក្សសង្គ្រោះជាតិ ដែល​កំពុងស្ថិត​នៅក្រោម​ក្រសែរភ្នែកតាមដាន​ពី ប្រជាពុទ្ធបរិស័ទ្ធ​រាប់លាន​នាក់ អំពីកា​រកំណត់ថ្ងៃ​ដុត​ព្រះកាយសារជាថ្មីម្តង​ទៀត ក្រោយពីព្រះអង្គ​បានប្រកាស​លើកពេល ដុតព្រះកាយ កាលពីចុ​ងឆ្នាំ២០១៣ ក្នុងអំឡុង​ពេលយុទ្ធនាការ​ធ្វើមហាបាតុកម្មរបស់​គណបក្ស​សង្គ្រោះជាតិ​ក្នុងការទាមទារ​ឲ្យមានការបោះឆ្នោត​ឡើងវិញ និងទាមទារ​ឲ្យលោកនាយក​រដ្ឋមន្ត្រីហ៊ុន សែនចុះចេញពី​តំណែងរដ្ឋាភិបាល​កម្ពុជា។

ការទន្ទឹងរង់ចាំ​អស់រយៈពេលជាង​៣ឆ្នាំមកហើយ​នេះ​ ធ្វើឲ្យអ្នកគាំទ្រ​ព្រះអង្គ និង​ប្រជាពុទ្ធបរិស័ទ​ទាំងអស់​ចងចាំមិនភ្លេចសោះ​ឡើយ អំពី​សង្ឃដីកា​របស់ព្រះអង្គ​ ដែលបាន ព្រមាន​ដុតព្រះកាយ​កាលពីអំឡុង​ឆ្នាំ២០១៤​ថា បើលោក​សម រង្ស៊ី និង​លោកកឹម សុខា ហ៊ានក្បត់​ឆន្ទះរាស្ត្រ​លួច​ទៅចុះ​ចូលសភា ដែល​ខ្លួនចោទ​ថាជា​សភាចោរ ព្រះអង្គនឹង​ដុតព្រះកាយ​ភ្លាមៗ ដើម្បីបញ្ជាក់​ឲ្យប្រជាពលរដ្ឋ​ខ្មែរដែល​គាំទ្រគណបក្ស​សង្គ្រោះជាតិ ឲ្យចាំ​ថាមេ​ដឹកនាំគណបក្ស​សង្គ្រោះជាតិ​បានក្បត់ពួក​យើងហើយ។

ប៉ុន្តែអ្វីៗត្រូវបាន​ខកខាន ដោយ​ព្រះអង្គ​បានប្រកាស​ជាសាធារណៈ តាមរយៈបណ្តាញ​ទំនាក់ទំនង​សង្គមហ្វេស​ប៊ុក​ថា អាត្មាភាព ប៊ុត ប៊ុនតិញ ប្រធាន​បណ្តាញព្រះសង្ឃឯករាជ្យ សូមធ្វើការប្រកាស​ប្រាប់​ញាតិញោម ជនរួមជាតិទាំងអស់ថា អាត្មាភាព​បានសម្រេច​លើកពេលវេលា​ដុតព្រះកាយ ជីវិត នៅខាងមុខ​គេហដ្ឋាន លោក ហ៊ុន សែន ដោយសារមាន​កិច្ចការសំខាន់​មួយចំនួន មិនទាន់បាន​ធ្វើចប់សព្វ​គ្រប់នៅឡើយ។ ការដុតព្រះកាយ​នឹងធ្វើឡើងក្នុងពេលឆាប់ៗ​នេះ ដោយមិន​អាចភូតភរ​បានឡើយ​។សូមជ្រាប! នេះជាការបញ្ជាក់​របស់ព្រះអង្គ​ប៊ុត ប៊ុនតិញ ដែលបាន​លើកឡើង​នាពេល​កន្លងមក។

រយៈពេល៣​ឆ្នាំ​ហើយ​ដែ​លព្រះអង្គ​ប្រកាស​លើក​ពេល​ដើម្បីដុត​​ព្រះកាយ នៅថ្ងៃទី១៦វិច្ឆិកានេះ ដែល​​ជា​ថ្ងៃតុលា​​ការកំពូល​សម្រេចក្តី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ឬអាចនិយាយ​បានថា ជាថ្ងៃអាវសាន្តរ​បស់​គណបក្ស​សង្គ្រោះជាតិ វាជាពេល​វេលា​សមល្មម​​ឲ្យព្រះអង្គ​អនុវត្តន៍​កិច្ចសន្យា​​របស់ព្រះអង្គ ក្នុងការ​ដុ​តព្រះកាយ បូជា​ដើម្បី​ជាតិ​មាតុភូមិហើយ ព្រោះគ្មាន​​ពេលណាល្អ និង​គប្បីជាង​ពេលនេះទេ៕