ទើបតែអាយុ១២ឆ្នាំសោះ ក្មេងសិស្សសាលា២នាក់​ចេះមានស្នេហា ហៅគ្នាអូនបងពេញៗមាត់

142568

ពិតជារឿងគួរ​ឲ្យភ្ញាក់ផ្អើល​ខ្លាំងណាស់ សម្រាប់ឪពុកម្តាយ ឬអាណាព្យាបាល​ទាំងអស់ ដែលបាន​ឃើញកូន​សិស្សប្រុសស្រី​ពីរនាក់ ដែល​គេប្រទះឃើញ​នៅលើបណ្តាញសង្គម​ហ្វេសប៊ុក ដែល​ទើបតែមាន​អាយុ១២ឆ្នាំសោះ មានស្នេហាល្អូក​ល្អើនដាក់គ្នា​ទៅវិញទៅ​មក​យ៉ាងស្អិតរមួត។

អ្នកប្រើប្រាស់​បណ្តាញសង្គមហ្វេសប៊ុក រាប់រយនាក់នាំគ្នាចែករំលែក​រូបភាព គូរសង្សារវ័យក្មេងបំ​ផុត​ក្នុងសម័យថ្មី ដែល​ពួកគេទាំងពីរ​អ្នកបាន​ថតរូបកៀកកើយ​ជាមួយ​គ្នា អមដោយភាសារ​ស្នេហាអូន​បង​ទៀតផង។ បើតាម​​រយៈអាខោន​ហ្វេសប៊ុកផ្ទាល់​ខ្លួនឈ្មោះ Oun Leab បានបង្ហាញរូបភាព និងការLive វិដេអូជាច្រើនដង បានឲ្យដឹងថា ក្មេងប្រុសនេះ​មាន​សង្សារ​មិនមែនទើបតែ​លើកទី១ទេ គឺធ្លាប់​មាន​សង្សារជាច្រើន​កន្លងមកហើយ។

នេះមិនមែនជាលើកទីមួយដែលគេបានឃើញក្មេងប្រុសស្រីមិនទាន់គ្រប់អាយុនាំគ្នាលេងល្បែងស្នេហា ទាំងឋិតនៅក្នុងសំលៀកបំពាក់ជាឯកសណ្ឋានសិស្សសាលានៅឡើយ៕

ចែករំលែក