លោកជា ចំរើន ធ្លាក់ខ្លួនពីប្រធានបក្ស ទៅជាអ្នកលក់ឡេ​​តាមអនឡាញ ចុងក្រោយសុំចុះចូល បក្សកាន់អំណាចវិញ

3406

នៅ​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា​នេះ លោក​ ជា ចំរើន អតីត​ប្រធាន​គណបក្ស​កម្ពុជា​​​សេរីភាព ​និង​អតីត​ជា​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​ចាក​ចេញ​ពី​បក្ស​កាន់​អំណាច ពេល​នេះ​បា​ន​សុំ​សម្តេច​តេ​ជោ ​ហ៊ុន ​សែន ប្រធាន​គណបក្ស​ប្រជា​ជន​​កម្ពុជា ចូល​មក​រួមរស់​ជាមួយ​គ្នា​វិញ​។ នេះ​បើ​តាម​លិខិត​ដែល​អ្នក​សារព័ត៌​មានបាន​ទទួល​ដែល​ចុះហត្ថលេខា​ដោយ​លោក​ ជា​ ចំរើន ​នៅ​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា​ ឆ្នាំ​២០១៧​នេះ​។

លោក​ ជា ចំរើន ធ្លាប់​ជាប់​ជា​អ្នកតំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា មណ្ឌល​ខេត្តកណ្តាល​ អាណត្តិ​ទី​៤​។ បន្ទាប់​ពី​មិន​បាន​ទទួល​ការ​គាំទ្រ​កាលពី​អាណិត្ត​ទី​៥ លោក​បាន​ចាក​ចេញពី​គណបក្ស​ប្រជាជន​កម្ពុជា ទៅ​បង្កើត​គណបក្ស​ថ្មី​មួយ ដែល​មាន​ឈ្មោះ​ថា «​គណបក្ស​កម្ពុជា​សេរីភាព​» តែ​មិន​បាន​ប៉ុន្មាន​ផង ​អ្នកនយោបាយ​រូប​នេះ​បាន​លាឈប់​ពី​តួនាទី​ប្រធាន​បក្ស ហើយ​ក្រោយមក​គណបក្ស «​គណបក្ស​កម្ពុជា​សេរី​ភាព​» ​ត្រូវ​បាន​គេ​ដឹង​ថា ​ត្រូវ​ក្រសួងមហាផ្ទៃ​បាន​លុប​ចេញពី​បញ្ជី​បក្ស​។ បន្ទាប់មកគេក៏ឃើញរូបលោក បែរជាធ្លាក់ខ្លួនលក់ផលិតផល ដូចជាគ្រឿងសំអាង ឡេថែរក្សាស្បែក នឹងផលិតផលប្រើប្រាស់ផ្សេង ដែលធ្វើការផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន ដែលធ្វើឲ្យអ្នកតាមដានសកម្មភាពលោក មានចម្ងល់ជាខ្លាំង។

គួររំលឹកថា​លោក​ជា ចំរើន ដែល​គេ​ស្គាល់​ថា ជា​សកលវិទ្យាធិការ​ នៃ​សកល​វិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា និង​ធ្លាប់​ធ្វើ​លិខិត​លាឈប់​ពី​គណបក្ស​ប្រជាជន​កម្ពុជា​នាពេលកន្លងទៅ ហើយបាន​ប្រកាស​បើក​គណបក្ស​មួយ ដែល​មាន​ឈ្មោះថា​«​កម្ពុជា ​សេរីភាព​»។ លោក​ជា ចំរើន ​​បាន​លាលែង​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ដោយ​សម្ដេច​វិបុល​សេនា​ភក្ដី ក៏បាន​ចុះហត្ថលេខា​យល់ព្រម​ឲ្យ​លោក​ជា ចំរើន លាលែង​ពី​គណបក្ស​ផងដែរ។ ទោះជា​យ៉ាងណា​ការ​លា​ឈប់​ពី​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ជា ចំរើន មិន​ត្រូវ​បាន​បញ្ជាក់​មូលហេតុ​ឲ្យ​បាន​ច្បាស់លាស់​ថា​បណ្ដាលមកពី​បញ្ហា​អ្វី​នោះ​ទេ។

មិនយូរបានប៉ុន្មានផង នៅ​ថ្ងៃ​ទី​១៨ មីនា ឆ្នាំ២០១៦ លោក​បាន​ដាក់​ពាក្យ​លាឈប់​ពី​តំណែង​ជា​ប្រធាន​គណបក្ស​កម្ពុជា​សេរីភាព​រួច​ហើយ។ លោក​ថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​លោក​លា​ឈប់ ដោយ​សារ​លោក​បាន​ទទួល​សំណូមពរ ពី​មហាជន​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក៖ «ដោយសារ​ខ្ញុំ​ធ្លាប់​ជា​អ្នក​នយោបាយ​តូចតាច​មួយ​ដែរ ហើយ​លើក​នេះ​ខ្ញុំ​បាន​បង្កើត​គណបក្ស​ទទួល​រង​ឥទ្ធិពល​ពី​មហាជន​ដែល​យល់​ថា​ខ្ញុំ​នៅ​ពី​ក្រោយ​ខ្នង​មាន​បក្ស​ប្រជាជន ឬ​សម្ដេច​ហ៊ុន សែន ឲ្យ​បង្កើត​ជាដើម ហើយ​បង្កើត​ដើម្បី​បំបែក​គេ។ ដើម្បី​បញ្ចៀស​មន្ទិល​សង្ស័យ ខ្ញុំ​ក៏​សាកល្បង​ស្ទង់​មតិ (Survey) មួយ ហើយ​ក៏​តាំង​ចិត្ត​ជា​ស្រេច បើ​ស្ទង់​មតិ​ទៅ​មាន​មតិ​ច្រើន ឲ្យ​ខ្ញុំ​ធ្វើ​នយោបាយ​ទៀត តែ​ពេល​ស្ទង់​មតិ​ទៅ​ឃើញ​ថា មហាជន​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​កិច្ចការ​មនុស្សធម៌ និង​ការ​អប់រំ​ច្រើន​ជាង»៕

J COFFEE ជេកាហ្វេជេកាហ្វេសម្រាប់ឆុងភ្លាមៗទទួលបាននូវភាពស្រស់ស្រាយដេាយការក្រេបយកនូវរសជាតិដ៏ឆ្ងាញ់នៃកាហ្វេឱសថ ដែលត្រូវបានជ្រេីសរេីសឡេីងយ៉ាងសំរិតសំរាំងពីគ្រាប់កាហ្វេ ដែលត្រូវបានលីង និងកិនយ៉ាងម៉ត់ចត់ដេីម្បីទទួលបានក្លិនដ៏ឈ្ងុយ រួមផ្សំនិងក្រែមចម្រាញ់ពីសណ្ដែកសៀងដែលមានគុណភាពខ្ពស់។ J Coffee ក៏មានផ្ទុកផងដែរនូវសារធាតុ ខូឡាចេនដែលត្រូវចម្រាញ់ពីត្រីសមុទ្រទឹកជ្រៅ ដេីម្បីបន្តឹងស្បែករបស់លេាកអ្នកអេាយរលេាង និង សភ្លឺចែងចាំង។ សូមបំប៉នរាងកាយរបស់លេាកអ្នកដេីម្បីទទួលបានថាមពលពេញមួយថ្ងៃ និងចាប់ផ្ដេីមថ្ងៃថ្មី ជាមួយនឹងភាពស្រស់ថ្លា។ជម្រុញប្រសិទ្ធភាពនៃប្រព័ន្ធរំលាយអាហារតាមរយៈការពង្រឹងមុខងារអាំងស៊ូលីននៅក្នុងដំណេីរការនៃការបំលែងប្រូតេអុីនម៉ូលេគុលកាបូនីត្រាត និងខ្លាញ់ ដេីម្បីកាត់បន្ថយការប្រមូលផ្គុំសារធាតុខ្លាញ់ថ្មី។កាហ្វេនេះក៍មានមុខងារបង្កេីនសាច់ដុំ និងធ្វេីអេាយមនុស្សមានតុល្យភាពកំរិតជាតិស្ករនៅក្នុងឈាមផដដែរ ដែលវានឹងជួយទប់ទល់នឹងចំណដ់អាហារ ហេីយធ្វេីអេាយលេាកអ្នកទទួលបាននូវរូបរាងដ៏ស្រឡូនសមសួន។ J COFFEE សំបូរទៅដេាយវីតាមីន និង សារធាតុប្រឆាំងអុកសុីតកម្មកាហ្វេនេះអាចជួយការពារកេាសិកាពីរ៉ាឌីកាល់សេរី ដេីម្បីពង្រឹងតួរនាទីនៃប្រព័ន្ធនានានៅក្នុងរាងកាយ ព្រមទាំងជំរុះកេាសិកាស្បែកចាស់ដេីម្បីកាត់បន្ថយសញ្ញានៃភាពជ្រីវជ្រួយ។ សូមរីករាយជាមួយនឹងស្បែកដ៏ភ្លឺរលេាងក្មេងជាងវ័យព្រមទាំងប្រព័ន្ធភាពស៊ាំដ៏ខ្លាំងក្លា និងការកាត់បន្ថយកូលេស្ដេរ៉ល់ពីរាងកាយ។ អត្ថប្រយេាជន៏៖✅ពង្រឹងការរំលាយអាហារ និង សារធាតុខ្លាញ់ដេីម្បីទទួលបាននូវរូបរាងស្រឡូនស្អាតសមនឹងទំហំខ្លួន។✅សំបូរសារធាតុខូឡាចេនពីត្រីសមុទ្រទឹកជ្រៅ សម្រាប់ជួយកាត់បន្ថយភាពជ្រីវជ្រួញ និងធ្វេីអេាយស្បែកក្មេងជាងវ័យ។✅សារធាតុ L-Glutathione រួមចំណែកធ្វេីអេាយស្បែកសរ។✅បង្កេីនសារធាតុប្រឆាំងអុកសុីតកម្មដេីម្បីពន្យារការជ្រីវជ្រួញមុនអាយុ។✅ពង្រឹងប្រព័ន្ធរំលាយអាហារ។✅វីតាមីន E បង្ការរ៉ាឌីកាល់សេរី និង រក្សាសម្រស់អេាយវ័យក្មេង។✅វីតាមីន B6 និង B12 ដេីម្បីពង្រឹងប្រព័ន្ធភាពសាំនៃរាងកាយ។✅មានសុវត្ថិភាពដេាយកាហ្វេនេះប្រេីរសជាតិផ្អែមបែបធម្មជាតិជំនួសអេាយស្ករធម្មតា។សូមទំនាក់ទំនងទិញផលិតផលតាមទូរស័ព្ទ: 015 448 888, 089 999 666, 098 997 777012 900 003, 016 900 003ស្វែងយល់អំពីផលិតផលហ្សឺណេស: www.chamroeunwagcb.jeunesseglobal2.com

Posted by Chea Chamroeun, PhD on Monday, September 25, 2017