ខ្មាស់គេណាស់ ក្រសួងមហាផ្ទៃទម្លាយថា សង្ឃហោ សុខុន ប្រមូលស្នាមមេដៃ​បានត្រឹមតែ ជាង៦០០ប៉ុណ្ណោះ

3056

វាជារឿង​ដ៏គួរឲ្យអាម៉ាស់​ខ្លាំងណាស់ ចំពោះ​សង្ឃ​ទីប្រឹក្សាហោ សុខុន ដែលធ្លាប់​បានអួត​ក្អេងក្អាង ពីសកម្ម​ភាពរបស់ខ្លួន ថាមាន​ប្រជាពលរដ្ឋខ្មែរ​គាំទ្រខ្លួនជាង​១៤លាននាក់ ដែលជា​អ្នកកាន់ព្រះពុទ្ធសាស​នា និងព្រះសង្ឃទូទាង​ប្រទេស​ចំនួនជាង​៥មឺុនអង្គ ប៉ុន្តែលិទ្ធផល​ជាក់ស្តែង​ ដែលខ្លួនខំចំណាយ​ពេល៤ខែ ក្នុងការ​គៀងគរស្នាមមៃ​ពីប្រពលរដ្ឋនោះ បែរជា​ខំលាក់បាំង​ពីចំនួនស្នាមមេ​ដៃទាំងនោះ​ទៅវិញ។ យ៉ាង​ណាក៏ដោយ​ក្រសួង​មហាផ្ទៃបានទម្លាយ​ប្រាប់វិទ្យុបារាំង​អន្តរជាតិ ឲ្យដឹងថា​ស្នាមមេដៃ​ដែលក្រសួងទទួល​បានពីសង្ឃហោ សុខុននោះ គឺមានចំនួន​តិចតួច​បំផុតគឺ​ត្រឹមតែជាង៦០០ប៉ុណ្ណោះ។

កាលពីថ្ងៃទី២៧វិច្ឆិកាកន្លងទៅ ចៅ​អធិការ​វត្ត​ច្បារ​អំពៅ​ព្រះនាម ហោ សុខុន បាន​ដាក់​ពាក្យ​ប្ដឹង​លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​៩​បទល្មើស​ពាក់ព័ន្ធ​នឹង​ការ​ប្រមាថ​ព្រះពុទ្ធ​សាសនា និង​ការ​ជេរ​ប្រមាថ​សាធារណៈ ទៅ​កាន់​ក្រសួង​មហាផ្ទៃ ។ រីឯ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​បាន​អះអាង​ថា​ អ្វី​ដែល​លោក ខឹម វាសនា ធ្លាប់​និយាយ​គ្រាន់​តែ​ជា​ពន្យល់​ពាក់ព័ន្ធ​កិច្ច​ប្រតិបត្តិ​ព្រះធម៌​តែ​ប៉ុណ្ណោះ។

ជុំវិញ​ពាក្យ​ប្ដឹង​៩​បទ​ល្មើស​នេះ ព្រះចៅ​អធិការ​វត្ត​ច្បារ​អំពៅ​ព្រះនាម ហោ សុខុន មាន​សង្ឃ​ដីកា​ថា ព្រះអង្គ​មាន​ភ័ស្តុ​តាង​គ្រប់​គ្រាន់​ដើម្បី​ដាក់​បន្ទុក​ទៅ​លោក ខឹម វាសនា​ប្រធាន​​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ដោយ​ក្នុង​នោះ​រួមមានៈ វីដេអូ ខ្សែរ​អាត់​សំឡេង និង​សាក្សី​ជា​ដើម។ ខ្លឹមសារ​នៃ​ពាក្យ​ប្ដឹង​ចំនួន​៩នោះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ប្រមាថ​ ជាន់​ឈ្លី​លើ​បាវចនា​ជាតិ សាសនា និងព្រះមហាក្សត្រ,ចោទរដ្ឋាភិបាល​បច្ចុប្បន្ន​ធ្វើ​ឲ្យ​បាត់បង់​កោះ​ត្រល់ ញុះញង់​ឲ្យ​មាន​បដិវត្តន៍​ពណ៌​ជាដើម។ នេះ​បើ​តាមខ្លឹម​សារ​នៃ​ពាក្យ​បណ្ដឹង។

សូមបញ្ជាក់ថា​ ពាក្យ​បណ្ដឹង​របស់​ព្រះចៅ​អធិការ​វត្ត​ច្បារ​អំពៅ​ព្រះអង្គ​ហោ សុខុន ធ្វើ​ឡើង​​​បន្ទាប់ពី​ព្រះអង្គ​ប្រមូល​បាន​ស្នាម​មេដៃ​ជាង​៦០០​ពី​ពលរដ្ឋ​ខ្មែរ។ ក្នុងនោះ​ក្រសួង មហាផ្ទៃ​អះអាង​ថា​នឹង​ដោះស្រាយ​បញ្ហា​នេះ​តាម​ក្រោយ។ បើតាម​ព្រះអង្គ​ហោ សុខុន ការណ៍​ដែល​សម្រេច​ប្ដឹង​ករណី​លោក ខឹម វាសនា ទៅ​ក្រសួង​មហាផ្ទៃ​ដោយ​រំលង តុលា ការ មិនមែន​ក្នុង​គោល​បំណង​រំលាយ​បក្ស​ឡើយ តែ​ប្ដឹង​ក្នុង​នាម​ជា​បុគ្គល​ទៅ​វិញទេ​ព្រោះ ក្រសួង​មាន​តួនាទី​គ្រប់គ្រង​គណបក្ស​នយោបាយ។

តែយ៉ាងណាក៏​ដោយ​លោក ចិន ថុល អគ្គ​លេខាធិការ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិប​តេយ្យ​បាន​អះអាង​ថា គណបក្ស​រង​ចាំ​មើល​ដំណើរ​ការ​នីតិវិធី​របស់​ក្រសួង​មហាផ្ទៃ​។ ប៉ុន្តែ​លោក​បាន​គូស​បញ្ជាក់ថា ​គោលការណ៍​របស់​គណបក្ស​សម្ព័ន្ធ​ចាប់​ផ្ដើម​ពី​ការពន្យល់​ពលរដ្ឋ​ទាក់ទង​បញ្ហា​នយោបាយ ប្រជាធិបតេយ្យ និង​ការ​គោរព​ប្រតិបត្តិ​ព្រះពុទ្ធ​សាស​នា។​ ដូច្នេះ​ការ​និយាយ​អំពី​កិច្ច​ប្រតិបត្តិធម៌​វែក​ញែក​រក​ហេតុផល​ពាក់ព័ន្ធ​នឹងជំនឿ​ពិត​ជា​ប៉ះ​ពាល់​អារម្មណ៍​ម្ខាង​ទៀត​ចៀស​មិន​ផុត​ឡើយ។នេះ​បើ​តាម​លោក ចិន ថុល ។

គួររម្លឹកថា កន្លងមក លោក ខឹម វាសនា បាន​រិះ​គន់​ទៅ​លើ​ការ​ប្រតិបត្តិ​ធម៌​របស់​ពល​រដ្ឋ​ខ្មែរ ។ ក្នុងនោះ​ក៏​មាន​ដែរ​ការ ប្រើ​ពាក្យ​ចោរ​ថង់​យាម​ទៅ​កាន់​ព្រះសង្ឃ។ តែ​លោក ចិន ថុល ថា ការ​ចោទ​នេះ​សំដៅ​បុគ្គល​ខូច​ពួន​សំងំ​ក្នុង​ព្រះពុទ្ធសាសនា​ប៉ុណ្ណោះ៕