រន្ទះកាចណាស់ ភ្លៀងមួយមេធំ បាញ់កុមារាកំពុងអង្គុយលើម៉ូតូនៅក្រោមផ្ទះស្លាប់

2258

កុមារាម្នាក់អង្គុយលើម៉ូតូនៅក្រោមផ្ទះ ខណៈមេឃកំពុងភ្លៀង ស្រាប់តែរន្ទះបាញ់ស្លាប់ភ្លាមៗតែម្តង កាលពីវេលាម៉ោង១៦ ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចក្រោមផ្ទះ ស្ថិតនៅ ភូមិអុល (អុលធំ) ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី ។ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហន ដឹន ភេទ ប្រុស អាយុ ១១ ឆ្នាំ ជនជាតិទំពួនរស់នៅ ភូមិ ឃុំកើតហេតុខាងលើ ។

ប្រភពបន្តថា ពេលកើតហេតុជនរងគ្រោះ កំពុងអង្គុយលើម៉ូតូនៅក្រោមផ្ទះ ខណៈកំពុងមានភ្លៀងធ្លាក់យ៉ាងខ្លាំង ស្រាប់តែមានផ្គររន្ទះបាញ់បណ្តាលឲ្យធ្លាក់ដី ហើយក៏បាញ់ត្រូវអង្គតែនទូរទស្សន៍ចំនួន០១ដើម និង បាញ់ត្រូវ សរសរផ្ទះ អស់់ចំនួន ០៥ ដើម រួមទាំងជើងតាង០១ដើមទៀតផង ។

ក្រោយកើតហេតុ កម្លាំងប៉ុស្តិ៍រដ្ឋបាល ឃុំបាតាង បានចុះត្រួតពិនិត្យដល់កន្លែងកើតហេតុឃើញជនរងគ្រោះមានស្លាកស្នាម ជាំខ្មៅចំគុម្ពត្រចៀកខាងឆ្វេង ហើយបានធ្វើកំណត់ហេតុ ប្រគល់សាកសពឲ្យក្រុមគ្រួសារសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ៕

ចែករំលែក