ជិតបានក្លាយជាមេប៉េអឹមខេត្តឧត្តរមានជ័យ ជប់លៀងចូលខារ៉ាអូខេ ធ្លាយរូបពេញហ្វេសបុក

43468

រូបថត របស់លោក លី ដារិទ្ធ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ផឹកស្រា អោបស្រីក្នុងខារ៉ាអូខេ រហូតសន្លប់ស្តូកស្តឹង ត្រូវគេបង្ហោះ ចែកចាយ និងរិះគន់យ៉ាងចាស់ដៃ លើបណ្តាញសង្គម ហ្វេសប៊ុកកាលពីពេលថ្មីៗនេះ។

ការបែកធ្លាយរូបភាពអោបថើប ស្រើបស្រាល ជាមួយស្រីក្មេងក្នុងបន្ទប់ខារ៉ាអូខេ របស់លោក លី ដារិទ្ធ គឺបន្ទាប់ពីលោកត្រូវគេរាយការណ៍ថា បានដើរអួតអាងពេញ ខេត្តឧត្តរមានជ័យថា រូបលោក គឺជាបេក្ខភាពមេបញ្ជាការកងរាជអាវុធហត្ថខេត្តនេះ នាពេលខាងមុខដ៏ខ្លី ជំនួសតំណែងលោកឧត្តសេនីយ៍ត្រី ពុធ សារ៉ាន់។

គួរបញ្ជាក់ថា កន្លងមក លោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្លាប់បានណែនាំឲ្យមន្ត្រីក្រោមឱវាទ ចៀសវាងឲ្យបាន នូវរាល់ទង្វើអបាយមុខទាំងឡាយណា ដែលនាំឲ្យមហាជនតិះដៀល រិះគន់ ឬនាំភាពក្តៅក្រហាយដល់ពួកគាត់។

ប៉ុន្តែយ៉ាងណាក៍ដោយ ចំពោះរឿងដែលស្ទើរតែយក កិត្តិយស ដ៍ថ្លៃថ្នូរ របស់កងរាជអាវុធហត្ថ ទៅចាក់ចោល ក្នុងបន្ទប់ខារ៉ាអូខេ ដ៍អសោចនេះ គេមិនដឹងថា លោកមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នឹងមានវិធានការ យ៉ាងណានោះទេ ? ៕

ចែករំលែក