ម្តាយយំបោកខ្លួន ពេលកូនស្រីទើបអាយុ២ឆ្នាំ ត្រូវក្រពើហែកស៊ីសល់តែលលាដ៍ក្បាល

1482

សមត្ថកិច្ចនគបាលខេត្តសៀមរាប បានឲ្យដឹងថា កុមារីម្នាក់ ត្រូវក្រពើហែកស៊ី សល់តែលលាដ៍ក្បាល កាលពីព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ នៅត្រង់ចំណុចអាងចិញ្ចឹមក្រពើ ក្រោយផ្ទះកុមារីរងគ្រោះ ។

ជនរងគ្រោះឈ្មោះ រ៉ម រដ្ឋនារី កើតថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ រស់នៅ ភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។

តាមការសាកសួរ ឪពុក កុមារីរងគ្រោះ ថា នៅវេលាម៉ោង១០ព្រឹក ថ្ងៃកើតហេតុ គាត់បានជិះម៉ូតូ ទៅក្នុងភូមិ ដោយទុកកុមារីរងគ្រោះ នៅជាមួយម្តាយដែលទើបតែសម្រាលកូនរួច មើលនៅផ្ទះ រហូតដល់ម៉ោង១០ជាង បានត្រឡប់មកវិញ ក៏សួររកកូនស្រាប់តែបាត់ រកមិនឃើញ ហើយព្យាយាមដើររកជុំវិញផ្ទះ

នៅតែរកមិនឃើញ ក៏ឡើងទៅមើលក្នុងទ្រុងក្រពើស្រាប់តែឃើញលលាដ៍ក្បាល១ នៅក្នុងទ្រុងក្រពើ ទើបឪពុកកុមាររងគ្រោះដឹងថា កូនគាត់បានធ្លាក់ចូលទ្រុងក្រពើ ហើយត្រូវក្រពើ ស៊ីនៅសល់តែលលាដ៍ក្បាលតែបុណ្ណោះ៕

ចែករំលែក