ក្រោយដើរតាម សង្ឃហ៊ី ភារម្យ ភិក្ខុតាក់ស៊ី ត្រូវគណៈសង្ឃចាប់ផ្តិតមេដៃ ឈប់ឲ្យឡើងទេសនា(មានវិដេអូ)

9222

​ភិក្ខុ ប៉ុល សា​រឿង អតីត​តារា​កំប្លែង​ដែល​គរ​ស្គាល់​ថា​ជា​នាយ តា​ត់​ស៊ី​នោះ បានធ្វើ​កិច្ចសន្យា​ចំពោះ​មេគណ​ខេត្ត​និង​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្តកំពង់ស្ពឺ ដោយ​សន្យា​ឈប់​ទេសនា​មួយរយៈ​។

ក្រោយពីដើរតាមការចង្អុលបង្ហាញពីព្រះអង្គហ៊ី ភារម្យ ដឹកនាំឲ្យឡើងទេសនាតាមរោងបុណ្យនានា នៅតាមបណ្តាខេត្តមួយចំនួន បានធ្វើអោយមន្ត្រីសង្ឃ កោះហៅព្រះអង្គតាក់ស៊ី ផ្តិតមេដៃធ្វើ​កិច្ចសន្យា​ឈប់ឡើងទេសនាតទៅទៀត ដែល​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​១១​ខែកក្កដា​។

ដោយសារតែ​ភិក្ខុ​អង្គ​នេះ​ទើបនឹង​បួស​បាន​ប្រាំបួន​ថ្ងៃ ហើយក៏​សម្តែង​ធម្មទេសនា​ដែល​ប្រើប្រាស់​សង្ឃដីកា​និង​កាយវិការ​មិន​ស័ក្តិ​សមជា​ភេទបព្វជិត​ ហើយ​បង្ក​ឲ្យ​មានការ​រិះគន់​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​។​

លោកបង តាក់ស៊ី ចេញសម្តែងធម៌ទេសនាជាលើកដំបូង ញាតិញោមសើចចុកពោះ

#នាយពែកមី #នាយគ្រឿន #នាយក្រាន់ #នាយចឺមលោកបង តាក់ស៊ី ចេញសម្តែងធម៌ទេសនាជាលើកដំបូង ញាតិញោមសើចចុកពោះ

Posted by កម្សាន្តសប្បាយ komsan saby on Thursday, 4 July 2019

ចែករំលែក