ទើបបានលុយពីពុទ្ធបរិស័ទ សង្ឃ៥អង្គ លួចទិញថ្នាំញៀនជក់ នៅក្នុងវត្តចាន់គិរី ខេត្តកំពត

203648

ព័ត៌មានដកស្រង់ចេញពីគេហទំព័រ Fresh News បានអោយដឹងថា ព្រះសង្ឃ០៥អង្គ និងគូរកន២នាក់ទៀត ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿង​​ញៀន ត្រូវ​​​​​​​​​កម្លាំ​ងសមត្ថកិ​​​​​​​​​​​​​​​​​ច្ចនគរបាល​​​​​​​​​​ជំនា​​​​​​​​​​ញខេត្ត​​​​​​​​​​កំពត ​​​​​​​​​សហ​​​​​​​​​​​ការជា​​​​​​​​​​​​មួ​​​​​​​​​​​​​​​​​​​​​​​យកម្លាំងនគរបាល ស្រុកអង្គរជ័យ និងសម្របសម្រួល​​​​​​​​​នីតិវិធីពីលោកព្រះ​​​​​​​​​រាជអាជ្ញារង មុ​​​​​​​​​ត ដារ៉ា​ អមសាលា​​​​​​​​​​ដំបូង​​​​​​​​​​​​​​​​​​ខេត្តកំពត ចុះបង្ក្រាប​នៅ ចំ​​​​​​​​​ណុចវ​​​​​​​​​​ត្តចា​​​​​​​​​​ន់គិរី ស្ថិត​​​​​​​​​​​​​​​​​​​​ក្នុង​​​​​​​​ភូមិ​​​​​​​​​​​​​​ព្រៃ​​​​​​​​​​​​​​​​​​​​ផ្តៅ ​​​​​​ឃុំ​​​ភ្នំ​​​​កុង​។

មន្ដ្រីនគរបាល​បានឲ្យ​ដឹងថា​ ជនសង្ស័​​យទាំង០៧នា​​​​​​​​ក់ រួមមាន​ ទី១៖​​​​​​​​​ឈ្មោះ ឈ្មោះ ចា​​​​​​​​​​​ន់ ធឿន ​​​​​​​​​​​​​​​អាយុ៤២ឆ្នាំ​, ទី២៖ឈ្មោះ ឈ្មោះ ប៉ា វីរៈ អាយុ២៣ឆ្នាំ​​, ទី៣​៖ឈ្មោះ ​​​​​​​​​គីន បូរិត អាយុ១៨​​​​​​​​​ឆ្នាំ​, ទី៤៖ឈ្មោះ ​​​​​​​​​កែវ ទិត្យ ​អាយុ​​​​​​​​​​​​​​​​​​​​​២៤ឆ្នាំ​, ទី៥៖ឈ្មោះ ឈិន វណ្ណា អាយុ៣២ឆ្នាំ​, ទី៦៖ឈ្មោះ សូ​ត្រ ​​​​​​​​​​ឡុង អាយុ៤​​១ឆ្នាំ​​​​​​​​ ​និងទី៧​​​​​​​​​​៖​​​​​​​​ឈ្មោះ ​​​​​​​​​​ហ៊ុន​​​​​​​​​​ សុវណ្ណា​​​​​​​​​​​​​​​​​​​​​​​​រ៉ា អាយុ២៥ឆ្នាំ​។

ក្នុងប្រតិបត្តិការនោះ កម្លាំង​​​​​​​​​នគរបាលជំនាញ​​​​​​​​​ ដកហូតបាន​​​​​​​​​ម្សៅក្រាមពណ៍​​​​​​​​​​​​​​​​​​​​​​ស ​​​​​​​​​​​ថ្លាមួយ​​០១ក​​​​​​​​​​​ញ្ចប់ និង​​​​​​​​​​​​​​​​​​​ឧបករណ៍សម្រាប់ជក់​​​​​​​​​​​​​​​​មួយកំភ្លេ និ​​​​​​​​​​​ងម៉ូតូចំនួន០​​​​​​​​​​២​​​​​គ្រឿង។

​សមត្ថកិច្ចដ​​​​​​​​​​ដែល​បន្តថា ក្រោ​​​​​​​​​យឃា​ត់ខ្លួន​ព្រះ​​​​​​​​​​សង្ឃទាំងអ​​​​​​​​​ស់ ត្រូវផ្សឹ​​​​​​​​​​កទៅ​​​​​​​​តាមវិន័យ​​​​​​​​​​ស​​​​​​​​​​​ង្ស ហើយប​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ញ្ជូនខ្លួ​​​​​​​​​​​​​​​​​​​ន ​និងវត្ថុតាង មកកសាងសំណុំរឿ​​​​​​​​​​ងនៅការិយា​​​​​​​​​ល័​​​​​​​​យនគរបាល​​​​​​​​​ប្រឆាំ​​​​​​​​​ងប​​​​​​​​​ទល្មើសគ្រឿង​​​​​​​​​​​​​​​​ញៀនខេត្ត​​​​​​​​​​ ដើម្បីអ​​​​​​​​​​​​នុវត្តតាមនីតិវិធីនៅរសៀ​លថ្ងៃទី២៤​​​​​​​​​​​ ខែសី​​​​​​​​​​​​​​​ហា ​​​​​​​​​​​ឆ្នាំ២០​​​​​​​​​​​​​​​១៧​៕

ចែករំលែក