ថ្ងៃសីលអុជធូបសែនដូនតា សុំសេចក្តីសុខ ស្រាប់តែឆេះផ្ទះអស់មួយខ្នង

376

ស្ត្រីមេម៉ាយ​ម្នាក់ បានអុជធូប​​​​​​​សែ​​​​​​​​​នថ្ងៃសីល នៅ​​​​​​​​រាន​​​​​​​​​ទេវតា លើផ្ទះរួចចុះ​​​​​​​​​មក​​​​​​​​លាងកែ​​​​​​​​​វនៅ​​​​​​​​​​ខាងក្រោម ស្រាប់​​​តែឆេះកំប៉ុងជើងធូបរាល​​​​​​​​​ឆេះរានទេ​​​​​​​​វតាយ៉ាងស​​​​​​​​​​​​​​​​​​​​​​​​​ន្ធោសន្ធៅ បង្កការភ្ញាក់​​​​​​​​ផ្អើលដល់​​​​​​​​​បងប្អនប្រជា​​​​​​​​​​​​​​ពលរដ្ឋជួយអន្តាគម​​​​​​​ន៍ តែមិនអា​​​​​​​​​ចគ្រប់គ្រងបា​​​​​​​​​​​ន ឆេះគ្មា​​​​​​​​នសល់ ​​​​​​​​​អស់​​​​​​​​​​​​​​​​​ទាំងទ្រព្យ​​​​​​​​​​​​​​​​សម្បត្តិប្លង់ដី​​​​​​​​​​​​ និង​​​​​​​​​​​​​ប្លង់​ផ្ទះ ។

ហេតុការណ៍​នេះ​ បង្កការភ្ញាក់ផ្អើល​​កាលពី​​​​​​​វេលាម៉ោ​​​​​​​​ង១០​​​​​​​​​​​​​​​​​​​​​​​​ និង៥០នាទីព្រឹក ថ្ងៃទី៣​​​​​​​​​​​​​​​១ ខែកក្កដា​ ​​​​​​​​​​​ឆ្នាំ២០១៩​​​​​​​​ នៅ​​​​​ភូមិស្នួលខ្ពស់​ សង្កាត់​កំបូល​ ខណ្ឌកំបូល ។ម្ចាស់ផ្ទះ​​​ឈ្មោះហួតចន្ធូ​ ភេទស្​​​​​​​​​រី អាយុ៥​​​​​​​​​​៨ឆ្នាំ​ មុខ​​​​​​​​​​​​​​របរកម្មកសិ​​​​​​​​​ករ​ ​​​​​​​ជាស្ត្រីមេម៉ាយ​ រស់នៅ​ភូមិ កើត​ហេតុ​​​​​​​​​ខាង​​​​​លើ ។

តាមការៀបរាប់ទាំ​ងទឹកភ្នែករបស់​​​​ម្ចាស់ផ្ទះបាន​​​​​​​​​​​ឲ្យដឹងថា​ មុ​​​​​​​​​នពេល​​​​​​​​កើតហេតុ រូបគាត់បានអុជ​ធូបសែន ដោយសារថ្ងៃនេះ​ ជាថ្ងៃសីល​ ហើ​​យបានចុះម​​​​​​​​កខា​​​​​​​​​​​​ងក្រោមផ្ទះ ​​​ដើម្បីលាងកែវ ខ​​ណៈដែល​​​​​​​​លាង​​​​​​​​​រួច រូប​​​​​​​​គាត់​​​​​​​​​ក៏​​​​បានឡើងទៅលើផ្ទះវិញ ស្រាប់តែ​ឃើញភ្លើងកំពុង​​​​​ឆេះភ្លាម​​​​​​​​​​នោះ រូបគា​​​​​​​​ត់​​​​​​​​​​​បានព្យាយា​​​​​​​​​មពន្លត់ដោយ​​​​​​​​​​​​​​មិនបា​​​​​​​​​​​​​​នស្រែក​​​​​​ហៅអ្នកជិត​ខា​ង​​​នោះទេ ។

សាក្សីបន្តថា​ ដោ​យសារតែមិនអាច​​​​គ្រប់គ្រងបានភ្លើងឆេះកា​​​​​ត់តែខ្លាំងទៅ​​​​​​​​​​​​​​ឆោឡោស្រែហៅ​អ្នកភូមិម​កជួយ​​ពន្លត់ និងរាយការណ៍ទៅ​សមត្ថកិច្ចហៅរថ​​​​​​​​​​​​​​​​​​យន្តពន្លត់អគ្គិភ័យ​​​​​​​​​​​បាញ់ពន្លត់​​​​​​​​​​​​​​​​​​តែជាអកុ​​​​​​​​​​​សលភ្លើងបា​​​​​​​​​​​​​​​នលេបត្របា​​​​​ក់ផ្ទះគ្មានសល់អស់ទាំងទ្រព្យសម្បត្តិមួយចំ​នួនធំ​ និងប្លង់ដី​​​​​​​​ និងប្លង់ផ្ទះ ​ដែលគាត់ទើប​​​​​​​​នឹងយ​​​​​​​​កពី​​​​​​​​​ធនា​​​​​គារ ឆេះគ្មានសល់ ។

ផ្ទះខា​ងលើ មានទំហំ​​​​​​​​​​​​​​​​​​​​​​​​​​​​ទទឹង៦ម៉ែត្រ បណ្តោយ​​​​​​​​​​​​​៨ម៉ែត្រ​ ធ្វើអំពីឈើលើ​​​​​​​​​​​​​ ថ្មក្រោម​​ ។សមត្ថកិច្ចបា​នឲ្យដឹង​ថា​​​​​​​ ក្នុងប្រតិបត្តិកា​រ​បង្កកា​​​​​​​​​​រគ្រោះអគ្គីភ័យ​​​​​​​​​ខាងលើ​​​​​​​​​​​​​​​​នេះ ប្រើប្រាស់អ​​​​​​​​​​​​ស់ឡានទឹក​​​​​​​​​​​​​ចំនួន៤​​​​​​​​​​​​គ្រឿង រថយ​​​​​​​​​ន្តរបស់​​​​​​​​​​សាលា​​​​​ខណ្ឌកំបូលមួយ​គ្រឿង និងរប​​​​​​​​​ស់អង្គភា​​​​​​​​ព៧​​​​​​​​​​​​​១១ចំនួន​​​​​​​​​​​​​​​​​​​​​​​​៣គ្រឿង ។

សមត្ថកិច្ចបា​​​​​​​​​​​​​នបញ្ជាក់ថា មូ​​​​​​​​លហេតុ​​​​​​​​​ដោយសារ​​​​​​​​​​​ម្ចាស់អុ​​​​​​​​​​​​​​​​​​​​ជធូបសែនថ្ងៃសីល ហើយធ្លាក់​កម្ទេចមកឆេះ​​​​​​​​​​​​​តែម្តង​​​​​​​​​​​​​​​​​​​​​​​ ។ ក្នុងនោះមិនមា​​​​​​​​​​​នមនុ​​​​​​​​​ស្សរងរ​​​​​​​​បួស​​​​​​​​នោះ​​​​​ទេ ៕

ចែករំលែក