ម្នាក់ៗភ័យដេកលែងលក់ ចោរមុខដដែលៗ ដើរគាស់ផ្ទះអ្នកភូមិរាល់យប់ អាជ្ញាធរអត់ខ្វល់(មានវិដេអូ)

4632

ប្រជាព​លរដ្ឋនៅភូមិ៥​​​​​​​​​​​​ ឃុំព្រែកខ្សា​​​​​​​​​​​​​​​យ(ខ) ស្រុកពាមរ​​​​​​​​​​​​​ក៌ ខេត្តព្រៃវែង ​​​​​​​​​​​​បានថ្លែង​​​​​​​​​​ដោយព្រួយ​​​​​​​​​​បារម្ភយ៉ា​​​​​​​​​​ងខ្លាំង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ថា រយៈពេល ១ខែមកនេះ អ្នកភូមិត្រូវបានក្រុមចោ​​​​​​​រមុខ​​​​​​​​​​​​​​​​​​​ដដែលៗ (មើលតា​​​​​​​​មការ​​​​​​​​​មេ​​​​​​​​​​​​​​រ៉ាសុវត្ថិភាព) ចូលលួច​​​​​​​​​គាស់​​​​​​​​​​​​​​​​​​​​​ផ្ទះយកម៉ូតូអស់ ៣គ្រឿងទៅ​​​​​​​​​​​​​ហើយ ធ្វើឱ្យពួកគា​​​​​​​​​​​ត់ម្នាក់ៗភ័​​​​​​​​​​​​​យខ្លាច បិ​​​​​​​​​​​​​​​​​​​ទភ្នែកដេកមិ​​​​​​​​នលក់​​​​​​​​​ទេ បើមួយ​​​​​​​​​​​​​យប់ៗចោ​​​​​​​​រចូលផ្ទះបែបនេះ។

ប្រជាពលរដ្ឋទាំង​​​​​នោះបាន​​​​​​​និយា​​​​​​​​​​​​​​​យបន្តថា ក្រុម​​​​​​​​​ចោរមុខ​​​​​​​ដដែ​​​​​​​​​​​​​​​​​​​​លៗ មានគ្នាតែ ២​​​​​​​​​នាក់​​​​​​​​​​​​ប៉ុណ្ណោះ ដែ​​​​​​​​លថ​​​​​តបានដោយកាមេរ៉ា​សុវត្ថិភាព។ នៅដើម​​​​​​​​​​​​​​​​ខែកក្កដា ពួកវា​​​​​​​​​​​​​ធ្វើសកម្មភាព​​​​​​​​​​​​​​​​​​​គាស់ផ្ទះជាងបុ​​​​​​​​​​​​​​​​​កអណ្តូង លួច​​​​​​​​​យ​​​​​កម៉ូតូហុងដាឌ្រីមសង់សេ​រីឆ្នាំ២០១៩ ​​​​​អស់១គ្រឿង, នៅ​​​​​​​​​​​​​​​​ពាក់កណ្តាលខែ​​​​​​​​​​​​​​កក្កដា លួច​​​​​​​​​​​​​​​​​​​​​នៅផ្ទះជិតគ្នា​​​​​​​នោះយក​​​​​​​​អ​​​​​​​​​​​​​​​​​​​​​​​​​ស់ ១គ្រឿងទៀត ម៉ូតូហុងដា​​​​​​​​​​​​ដូចគ្នាសេរី​​​​​​​​​​​​​​​​​​​​​​​​​ឆ្នាំ២០១៤ ហើយនៅ​​​​​​​​​​វេលាម៉ោ​​​​​​​​​​​​​ង ២យប់ ថ្ងៃទី២៧ ខែកក្កដាថ្មីៗនេះ

វាលួច​​​​​​​​​​នៅផ្ទះអ្នកចិញ្ចឹមជ្រូក យកបាន​​​​​​​​ម៉ូតូហុងដា​​​​​​​​​​​​សេរី២០១៥ អ​​​​​​​​​​​​​​​​ស់១គ្រឿងទៀត និង​​​​​​​​​​ចូលអូស​​​​​​​​​​យកម៉ូ​​​​​​​​តូស្កុបពី ១គ្រឿង​​​​​ទៀត ​​​​​​​​​​​​​​​​​​​​​​​តែត្រូវម្ចាស់ម៉ូតូភ្ញាក់ទាន់ស្រែកចោ​​​​​​​​​​​​​រឡើង ទើបក្រុមចោរស្ទុះរត់ចេញ​យកទាំងម៉ូ​​​​​​​តូហុង​​​​​​​​​​ដា ដែលលួ​​​​​​​​ចបាន​​​​​​​ទៅ​​​​ជាមួយផងដែរ។

ជនរងគ្រោះដែ​លត្រូវក្រុមចោរលួ​​ចយ​​​​​​​​​​​​​កម៉ូតូបាត់ ​​​​​​​​បានប្រាប់ឲ្យដឹងថា ក្រោយពីស្រែក​​​​​​​​​​​​​​​​​​​​​​​ឆោរឡោផង ដេញចោរផ​​​​​​​​​​​​​​​​​​​​​​​ងតែមិនទាន់ គាត់​​​​​​​​បានរ​​​​​​​​​​​​​​​ត់ទៅប្តឹងប៉ូលីស​​​​​​​​​​​​​ប៉ុស្តិ៍រដ្ឋបា​​​​​​​​​​លឃុំព្រែកខ្សាយ(ខ) ភ្លាមៗ ​ដើម្បីឱ្យជួយអន្តរាគមន៍តាម​​​​​​​​​​​ចាប់ចោរ តែលោកប៉ូលីសប្រាប់ថា ​​​​​​​​​​ផុតម៉ោ​​​​​​​​​ងរដ្ឋបាល​​​​​​ហើ​​​​​​​​​​​​​​​​​​​​យ ឱ្យទៅប្តឹងអ្ន​​​​​​​​កកាសែ​​​​​​​​​​​​​​​​​​​​​​តវិញទៅ ធ្វើឱ្យគាត់គាំ​​​​​​​​ងនិយា​​​​​​​យលែ​​​​​​​​ង​​​​​​ចេញព្រោះហួស​ចិត្តពេក។

ប្រជាពលរដ្ឋនៅ​​​​​​ភូមិ៥បានឱ្យដឹង​​​​​​​​​​​​​​​​​ទៀតថា ក្រោយ​​​​​​​​​​ពីក្រុមចោ​​​​​​​​រលួចយ​​​​​​​​កម៉ូតូពួកគាត់ទៅបាត់​អស់ រហូត​ដ​​​​​​​ល់ព្រឹកឡើង ទើបឃើញស​មត្ថកិច្ចប៉ូលីស និង​​​​​អាវុធហ​​​​​​​​​​​​ត្ថ ចុះមកសួរនាំ​​​​​​​​​​ធ្វើកំណត់​​​​​​​ហេតុ​​​​​​​​​​​​នៅផ្ទះរបស់​​​​​​​​​​​​​​​​​គាត់ ហើយ​​​​​​រហូ​​​​​​​​តម​​​​​កដល់ពេលនេះ នៅចា​ប់ចោ​រមិន​​​​​​​ទាន់​​​​​​​​បា​​​​ននោះទេ។

ផ្ទុយទៅវិញ ក្រុមចោរ​នៅតែធ្វើសក​​​​​​​​​​​​​​​​​​​​​​ម្មភាព លួចគាស់ផ្ទះប្រជា​ពលរដ្ឋម្តងហើ​​​​​​​​​យម្តងទៀតដ​​​​​​​​​​​ដែលៗ យក​​​​​​​​អ​​​​​ស់ម៉ូតូ ៣គ្រឿងហើយ ដូច្នេះហើយ​ទើបប្រជា​​​ពលរដ្ឋទាំង​​​​​​​នោះ​​​​​​​​​​​​​​​​​ នាំគ្នាសំណូ​​​​​​​​មពរ​​​​​​យ៉ាង​​​​​​​​​​​​​​​​​​​​​​​​​​​​ទទូចសុំឱ្យអាជ្ញាធ​​​​​​​​​​រគ្រប់​​​​​​​ជាន់​​​​ថ្នាក់ សមត្ថកិច្ចគ្រប់ស្ថាប័ន​មេត្តាជួយពួកគាត់​​​​​​​ផង បើ​​​​​​​​នៅតែ​​​​​​​បែ​​​​​​​​បនេះ​​​​​​​​​​​​​​​​ ឯណាទៅ​​​​​​​​​​​​​ភូមិ-ឃុំ​​​​​​​​​មាន​​​​​​​​​​​​​សុវត្ថិភាព? ហើ​​​​យឱ្យពួកគាត់រស់នៅយ៉ាង​មិចសុខ បើ១យ​​​​​​ប់ៗ​​​​​​​​ដេក​​​​​​​មិនល​​​​​​​​​​ក់ ភ័យខ្លាច​​​​​​​​តែ​​​​​​​​​​​​​​ចោរចូលផ្ទះបែ​​​​​​​​​​​​​បនេះ៕

ប្រភពអត្ថបទ៖ Freshnews

ចែករំលែក