ឲ្យរាង គ្រូពេទ្យម្នាក់ ពូកែយកលុយពីអ្នកជំងឺពេក ត្រូវមន្ទីរពេទ្យរុស្ស៊ី បញ្ឈប់ពីការងារ៦ខែ

7186

នាយក​​​​​​​​​​មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ​​​​​​​លោ​​​​​​​​​​​​កសាស្ត្រាចារ្យ ងី ​​​​​​​​ម៉េង ​​​​​​​​​​​​​​​​​​​បានសម្រេចបញ្ឈប់ការងារទន្តបណ្ឌិត​ម្នាក់ ​រយៈពេល៦ខែ​ដោយ​​​ពុំមា​​នប្រា​​​​​​​​​ក់ឧបត្ថម្ភសេ​​​​​​​​​​​​​វា បន្ទាប់​​​​​ពីទន្តបណ្ឌិតរូប​នេះយក​​​​​​​​​​​​លុយក្រៅសេ​​​​​​​​វា​​​​​​​​​​​​​ពីអ្នក​​​​​ជំងឺ។

ក្នុងលិខិ​តបង្គាប់កា​​​រដែល ​​​​​​​​Fresh​​​​​​​New​​​​​​​​​​s ទទួលបាន​​​​​នៅ​​​​​ថ្ងៃទី៣​​​​​​​​​​​​​​​​១ ខែកក្កដា ​​​​​​​ឆ្នាំ២០១៩នេះ​​​​ លោ​​​​​​​​ក ​​​​​​​​​ងី ​​​​​​​​​ម៉េង បានអះអាងថា ទង្វើរបស់​ទន្តបណ្ឌិតរូបនេះ​​​​​ គឺផ្ទុយ​​​​​​​​​ងបទ​​​​​​​​​​​​​​​​​បញ្ជាផ្ទៃក្នុងរបស់​​​​​​​​​​​​​​​មន្ទីរពេទ្យ និងក្រម​​​​​​​​សីល​​​​​​​​​​​​​​​​​​ធម៌វិជ្ជាជី​​​​​​​​​​ ក៏​​​​​​​​ដូចជាធ្វើឱ្យប៉ះពា​ល់យ៉ាងធ្​​ងន់ធ្ងរដល់​​​​​​​​​​​ការផ្តល់​​​​​​​​​សេ​​​​​​​​​​​​​វាជូនអ្នក​​​​​​ជំងឺ។

ក្នុងលិខិ​តបង្គាប់ការនេះ លោ​​​​​​​​​ក ងី ​​​​​​​​ម៉េង ក៏បា​​​​​​​​​​​​​​​​​​​​​នបង្គាប់ឱ្យទន្តបណ្ឌិតរូប​​​​​​​​នេះម​​​​​​​​​កបម្រើការ​​​​​​​​ងារនៅ​​​​​​​​​ការិ​​​​​​​យាល័យរដ្ឋបាលរៀងរា​ល់ម៉ោងធ្វើការ ដើម្បីកែ​ប្រែកំហុ​​​​​​​​​​សឆ្គង និងរង់​​​​​​​​​​​​​​​​​​​​​​​ចាំសេចក្តីស​​​​​​​​​​ម្រេច​​​​​​​ជា​​​​​​​ថ្មី៕ប្រភពអត្ថបទ៖Freshnews

ចែករំលែក