លោកមៀច ដារ៉ា ហៅអតីតសង្ឃកក្កដា សុភ័ណ្ឌ ថាមីត្រងោលអត់សិល បួស១០ឆ្នាំ អត់ចេះធម៌ ចេះតែសម្តែងធ្វើយំ ដើម្បីបោកលុយ(មានវិដេអូ)

1220

ម្ចាស់ហាងសម្លៀកបំពាក់Behighware លោកមៀច ដារ៉ា បានបើកបង្ហាញមុខមាត់ពិតអតីតសង្ឃ កក្កដា សុភ័ណ្ឌ ថាជាបុគ្គលសង្ឃ បួសជាង១០ឆ្នាំ អត់ចេះធម៌អារ្យអីបន្តិច សូម្បីតែសិលប្រាំ ខណៈដែលខ្លួនជាសង្ឃ​ត្រូវប្រកាន់ភ្ជាប់រហូតដល់សិល១០អត់ឆាន់បាយល្ងាច។ នេះបើយោងតាម ការLive ហ្វេសប៊ុក នៅក្នុងហាងរបស់ខ្លួន នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩នេះ។

លោកមៀច ដារ៉ា បានជីកកកាយនូវរឿងអាស្រូវរបស់អតីតសង្ឃ កក្កដា សុភ័ណ្ឌ ដែលធ្លាប់ជាដៃគូរហ៊ុនក្នុងមុខជំនួញសំលៀកបំពាក់ ដែលទើបតែបើកសម្ភាធថ្មីៗនេះថា ជាបុគ្គលសង្ឃអត់មានសិល បួសជាង១០ឆ្នាំ អត់ចេះធម៌សូម្បីតែសិល៥ គឺចេះតែសម្តែង ធ្វើយំ ធ្វើសើច ធ្វើលន់តួរ ឲ្យគេអាណិត ដើម្បីបោកយកថវិកា ដោយសន្យាថា និងយកទៅបរិច្ចាគជួយអ្នកក្រីក្រ ដែលជាការពិតគឺ បោកបញ្ចោទពុទ្ធបរិសទ្ធតែប៉ុណ្ណោះ។

សូមរំលឹកថា អតីតព្រះតេជគុណ កក្កដា សុភ័ណ្ឌ ក៏ធ្លាប់បានធ្វើឱ្យមានភាពឆ្គាំឆ្គងធម៌វិន័យរបស់ព្រះពុទ្ធសាស នាផងដែ ចុងក្រោយ អន្ទិតត្រូវបានសឹកជាស្ថាបរ បន្ទាប់ពីលាចាកសិក្ខាបទ ឃើញថាលោកបានចាប់អាជីព ជាអ្នកលក់ខោអាវតាមអនឡាន។

ក្រោយ អន្ទិត កក្កដា សុ​ភ័​ណ្ឌ យកមុខយកមាត់តែម្នាក់ឯង នៅក្នុងកម្មវិធី​បើកសម្ពោធហាង​លក់​សម្លៀកបំពាក់​មួយ ដែលខ្លួនសុំចូល​ភាគហ៊ុន​ជាមួយ​លោក Dara Meach ជា​ម្ចាស់ភាគហ៊ុនធំ និង ជាម្ចាស់​ហាង​ដើម ស្រាប់តែ​អន្ទិត កក្កដា សុភ​ណ្ឌ បានធ្វើឱ្យ​ម្ចាស់​ហាង​ដើម​ ដែលជា​អ្នកមាន​ភាគហ៊ុន​ធំ មានការមិនពេញចិត្ត និង ខឹងសម្បាកើតឡើង ព្រោះ​អន្ទិត​រូបនេះ​បានដើរប្រកាស និង ដាក់​ឈ្មោះ​ហាងហាក់បំពាន​លើ​ឈ្មោះ​​ដើម ​ដែលមានឈ្មោះស្រាប់ថា Behighware ទៅជា​ឈ្មោះ kakada Sophorn fashion (Behighware) វិញ ។​​

Image may contain: 7 people, people smiling, people sitting

Image may contain: 2 people, people standing

Image may contain: 7 people, people sitting

Image may contain: 6 people

បកស្បែកមុខ ចង់ដឹងរឿងអីចូលមកបាទ………

Posted by Dara Meach on Tuesday, 13 August 2019

ចែករំលែក