សង្ឃដែលដេកជាមួយស្រី ម្តង៣នាក់នោះ ឥឡុវត្រូវចាប់ផ្សឹកហើយ (មានវិដេអូ)

918

បន្ទាប់ពីមានម្ចាស់គណនីហ្វេសប៊ុកឈ្មោះ” តោវត្ត ស្ដុកប្រវឹក” ដែលត្រូវបានជនមិនស្គាល់មុខយកគណនី មកធ្វើការថតជាវីដេអូ នៅលើកញ្ចក់ទូរស័ព្ទនៅក្នុងសារ Messengers មានការបែកធ្លាយរឿងអាស្រូវ ដោយមានការឆាតរូបស៊ិច នៅលើការឆ្លងឆ្លើយគ្នានូវពាក្យក្ដៅសាច់ ដែលបណ្ដាលឲ្យមានការភ្ញាក់ផ្អើល នៅលើបណ្ដាញសង្គម នៅថ្ងៃទី១៩តុលានេះ អាខោនហ្វេសប៊ុកឈ្មោះ “Hok Nave” បានបង្ហោះនូវរូបភាពវីដេអូ និងរូបថតសន្លឹក ពីហេតុការណ៍ដែលព្រះសង្ឃអង្គនោះ បានសឹកលាចាកសិក្ខាបថហើយ។

អាខោនហ្វេសប៊ុកឈ្មោះ “Hok Nave” នៅថ្ងៃទី១៩ខែតុលានេះ បានសរសេរថា “ក្រោយពីបែកធ្លាយរឿងឆាន់ស្រីម្ដងបី បួននាក់ ល្បីមួយស្រុកខ្មែរ ឥឡូវវារត់ទៅសឹកស្ងាត់ៗ ហើយបងប្អូន។ ហើយវាបានបោះពាក្យសម្ដីថា ពួកអ្នករិះគន់វារឿងមានស្រីម្ដងបីនាក់ គឺជាពិស(ជាមនុស្សចង្រៃ) ឥលូវវាបាននិយាយជាមួយគ្នាវារួចហើយ ជាមេគុណ ថាចាំស្ងាត់រឿងវាទៅបួសនៅវត្តព្រែកជីក ខេត្តកោះកុងវិញម្ដង។ ចាំមើលថា ក្រសួងធម្មការនិងសាសនាដោះស្រាយយ៉ាងណា លើអាចោរថងយាម ដែលត្រៀមចាំបួសវិញមួយក្បាលនេះ”។

តាមរយៈខ្សែវីដេអូ បានបង្ហាញនូវសារសំឡេងរបស់ព្រះសង្ឃនោះថា ” មានតែមធ្យោបាយនេះទេ ដែលអាចប​ង្រ្កាបពិសបាន ហើយអាត្មាបានចរចាជាមួយព្រះមេគណវិន័យធម៌រួចរាល់អស់ហើយ អ៊ីចឹងឯកសារនេះខ្ញុំបានសឹកហើយ ហើយញោមជួយបង្ហោះទៅ ដើម្បីបង្ក្រាបពិសនេះ ហើយនៅសល់ពេលវេលាទៅបំបួសនៅវត្តព្រែជីកវិញ នៅពេលដែលធ្វើចប់សព្វគ្រប់ “។

បើយោងតាមរយៈអាខោនហ្វេសប៊ុកឈ្មោះ “Hok Nave” ដែលមានដាក់រូបលោកខឹម វាសនា ប្រធានគណ​បក្សសម្ព័ន្ធដើម្បីប្រជាធិបេតយ្យ នៅលើអាខោន បានផុសនូវសកម្មភាពស្រីៗវ័យក្មេង និងវ័យកណ្ដាល​ចំនួន៤នាក់ ដែលលេងឆាតជាមួយព្រះសង្ឃមួយអង្គ ប្រើប្រាស់អាខោនហ្វេសប៊ុកឈ្មោះ”តោវត្តស្ដុកប្រវឹក” បើតាមដឹងវត្តនេះ ស្ថិតនៅក្នុងភូមិ ឃុំ ស្ដុកប្រវឹក ស្រុករុក្ខគិរី ខេត្តបាត់ដំបង ដោយព្រះសង្ឃអង្គនេះ បានលេងឆាតនូវពាក្យពេចន៍អាសអាភាស ក្នុងនោះមនុស្សស្រីវ័យកណ្ដាលម្នាក់ ប្រើប្រាស់អាខោនហ្វេសប៊ុក ឈ្មោះ” Chan Gan” បានថតរូបអាក្រាតកាយ បង្ហាញកេរម៉ែទាំងខ្លួនននលគោក ពិតជាស៊ីអារម្មណ៍របស់គេមែន ។

កាលពីថ្ងៃទី១៧ខែតុលា បើតាមម្ចាស់ហ្វេសប៊ុកឈ្មោះ”Hok Nave” បានឲ្យដឹងថា “បែកធ្លាយទៀតហើយញាតិញោមអើយ សាហាវពេកសឹងតែមិនហ៊ានផុស អាចោរថង់យាម ឆានស្រីម្ដងបីនាក់ អោយស្រីថតប្រដាប់ភេទអោយមើល ផ្ញើលុយអោយស្រី ញ៉ែស្រី បង្ខំស្រី សម្ដីផ្អែម ហើយនៅមានស្រីច្រើននាក់ទៀត ដែលមិនទាន់បានផុស”។

ព្រះសង្ឃនោះមិនត្រឹមតែលេងជាមួយស្ដ្រីម្នាក់នោះទេ គឺមានលេងជាមួយស្រីស្អាតៗ វ័យក្មេងមួយចំនួនទៀត តែលោកថាផុសតែមួយសិន បានហើយ តែក្នុងនោះម្ចាស់អាខោននេះ ក៏បានបង្ហាញឈ្មោះអាខោនហ្វេសប៊ុក របស់មនុស្សស្រីចំនួន៤នាក់ដែរ ដែលបានឆ្លើយឆ្លងនូវពាក្យអូនបង អាសអាភាសផ្អែមស៊ីជម្រៅដល់កំពូលនោះ ក្នុងនោះមានអាខោនឈ្មោះ “សួង , ឈ្មោះ Soeng ,ឈ្មោះ យាយង៉ាស់ ស្វាយលើ និងឈ្មោះ Chan Gan” ជាដើម នៅមានស្រីច្រើននាក់ទៀត ដែលមិនទាន់បានផុស។

គណនីហ្វេសប៊ុកឈ្មោះ” តោវត្ត ស្ដុកប្រវឹក” ដែលត្រូវបានជនមិនស្គាល់មុខ យកគណនី មកធ្វើការថតជាវីដេអូ នៅលើកញ្ចក់ទូរស័ព្ទនៅក្នុងសារ Messengers មានការបែកធ្លាយរឿងអាស្រូវ ដោយមានការឆាតរូបស៊ិច នៅលើការឆ្លងឆ្លើយគ្នានូវពាក្យក្ដៅសាច់ ដែលបណ្ដាលឲ្យមានការភ្ញាក់ផ្អើល នៅលើបណ្ដាញសង្គម និងចាត់ទុកថា នេះជាទង្វើបំផ្លាញសាសនា ដ៏គួរឲ្យស្អប់ខ្ពើមខ្លាំងបំផុត ព្រោះទង្វើទាំងនេះ គឺជាទង្វើរដែលប្រាស់ចាកពីធម៌វិន័យរបស់ព្រះពុទ្ធ៕ CEN

Posted by Hok Nave on Friday, 18 October 2019

ចែករំលែក