សូមប្រយ័ត្ន កូនក្មេង៣នាក់ រត់ប្រលែងគ្នា រុញទ្វារដែក ដួលសង្កត់ស្លាប់ភ្លាមៗ

1258

យ៉ាងហោចណាស់ក្មេងប្រុសស្រី៣នាក់ មានស្លាប់ និងរងរបួសធ្ងន់ ស្រាលបង្កការភ្ញាក់ផ្អើលដល់ ក្រុមគ្រួសារ និងអ្នកភូមិ នាំគ្នាប្រញាប់ ប្រញាលជួយសង្គ្រោះ ដឹកមកកាន់មន្ទីរពេទ្យ បន្ទាប់ពីរត់ប្រឡែងគ្នាមុខផ្ទះ ហើយចាប់ទ្វាររបងដែករុញ ស្រាប់តែចៃដន្យអាក្រក់ដួល សង្កត់កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃពុធ ៣កើត ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិភូមិ​អង្គក្តួច ឃុំព្រៃគគីរ ស្រុក​ចន្រ្ទា ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាល ស្រុកបានឲ្យដឹងថា ក្មេងប្រុសដែលស្លាប់មាន ឈ្មោះ រុី លីវុទ្ធី អាយុ​២ឆ្នាំ រស់នៅភូមិ​អង្គក្តួច ឃុំព្រៃគគីរ ស្រុក​ចន្រ្ទា ខេត្តស្វាយរៀង ។

ចំណែកក្មេងស្រីរបួសធ្ងន់ មានឈ្មោះ ឆន លីដា អាយុ ៤ឆ្នាំ និងឈ្មោះ ជា ស្រី​លាភ ភេទស្រី អាយុ​២ឆ្នាំ រស់នៅភូមិអង្គក្តួច ឃុំព្រៃគគីរ ស្រុក​ចន្រ្ទា ខេត្តស្វាយរៀង ។

ប្រភពពីអ្នកភូមិបានឲ្យដឹងថា មុនកើតហេតុ មានក្មេងប្រុសស្រី៣នាក់ បានរត់ប្រឡែងគ្នាមុខផ្ទះហើយ របងដែក ស្រាប់តែចៃដន្យអាក្រក់ដួលសង្កត់ពីលើបង្កការភ្ញាក់ផ្អើលតែម្ដង ។

ក្មេងស្រី២នាក់ត្រូវបានក្រុម គ្រួសារដឹកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ចំណែកសពក្មេងប្រុសត្រូវ សមត្ថកិច្ចប្រគល់ឲ្យគ្រួសារ យកមកធ្វើបុណ្យតាមប្រពៃណី ៕

ចែករំលែក