ម៉ៃ សុគន្ធ ខំឈប់ចម្លងបទថៃ មកចម្លងបទឥណ្ឌូនេស៊ីវិញ នៅតែរងការរិះគន់ពីប្រិយមិត្ត

1048

តារាចម្រៀងលោក ម៉ៃ សុគន្ធ ជាតារាចម្រៀងមួយរូប ដែលត្រូវបានអ្នកលេង​បណ្ដាញហ្វេសប៊ុកស្គាល់​ច្បាស់​ស្ទើរគ្រប់គ្នា ដោយតារា​រូបនេះតែ​ងចេញមុខ​ធ្វើការរិះគន់ និង​បញ្ចេញមតិជាសាធារណៈ​ទៅកាន់​អ្នកសិល្បៈដូចគ្នា ក្រោយ​ធ្វើការរិះគន់​ទៅលើតារាល្បីៗ ជាច្រើន​កន្លងមក ។

ប៉ុន្តែថ្មីៗ​នេះផងដែល​លោកក៏បានបញ្ចេញនូ​វបទចម្រៀងថ្មីដែល​មានចំណង​ជើង “អត់គូរអត់លិឍ “TakTun​Tuang​” បទចម្រៀងមួយ​បទនេះត្រូវបា​នមហាជនរិះគន់​យ៉ាងចាស់ដៃ​ ដោយតារាចម្រៀង​ប្រុស​រូបនេះបានចម្លងពីបទ​ចម្រៀងរបស់​ប្រទេស ឥណ្ឌូនេសុី ហើយកំ​ពុងតែល្បី និងពេញនិយមនៅ​តាមបណ្តា​ប្រទេស​ក្នុងតំបន់អាសុី។​

គួរបញ្ជាក់ផងដែលថា​នេះមិនមែនជាលើក​ទីមួយនោះ​ទេ ដែលតារាប្រុសរូប​នេះទទួលបានការ​រិះគន់​ពីសំណាក់មជ្ឈដ្ឋាន​ទូទៅ​ ក៏ព្រោះតារា​ប្រុសរូបនេះ​ តែងតែបាន​បញ្ចេញចម្រៀង​ដោយមាន​ការចម្លង និងប្រែសម្រួល​ពីបទ​ចម្រៀងនា​ប្រទេសជិត​ខាង ដូចជា បទ “ទឹកភ្នែកតួឯក” ដែល​បទចំលងមក​ពីបទថៃ ដែល​មានចំណង​ជើងថា “ខាំផែង” ជាដើម។

តោះមកស្តាប់បទចម្រៀង “អត់គូរអត់លិឍ “TakTunTuang” នៅខាងក្រោមនេះ៖

អត់គូរអត់លិឍ (TakTunTuang)

អត់គូរអត់លិឍTak tun tuang ច្រៀងដោយ: មៃ សុគន្ធនិពន្ធដោយ: Priusសម្រួលតន្រ្តីដោយ: Tim(ទីម)រចនាដោយ: Junior——————————————-Link Youube:https://youtu.be/oL22Ywk_IAs

Posted by ZOOM photography&films on Sunday, January 7, 2018

ប្រភពអត្ថបទ៖ ខ្មែរណូទ

ចែករំលែក