ក្រោយមានប្រតិកម្មពីមហាជន ដោយស្នើឱ្យសមត្ថកិច្ចបើកការស្រាវជ្រាវ។ទម្លាយអាថ៌កំបាំង រឿងលុយកឋិននៅវត្ត(ម៉ែបាន)ស្ថិតនៅភូមិមេបាន់ ឃុំស៊ីធរ ស្រុកខ្សាច់ កណ្ដាល ខេត្តកណ្ដាល ត្រូវចោរ លួច រាល់ឆ្នាំនោះមក។
ឥឡូវនៅថ្ងៃទី០៥.១២.២០២០ សមត្ថកិច្ចនគរបាល ស្រុកខ្សាច់កណ្ដាល បានគ្រោងសុំគោលការ ពីតំណាងអយ្យការ ដើម្បីឃាត់ខ្លួនអ្នកកាន់កូន សោរ ហិបលុយ ចំនួន៣នាក់។ព្រោះស្រាវជ្រាវឃើញថា៖ ពុំមានចោរ ពីក្រៅឯណាមកគាស់ទម្លុះ ឬប្ល ន់យក លុយពីក្នុង ហិបនោះទេ ។អញ្ចឹងអ្នកពាក់ព័ន្ធក្នុងការបាត់ លុយកឋិន អាចជាអ្នកកាន់កូនសោរតែម្ដង។(នេះបើយោងតាម សមត្ថកិច្ចនគរបាល ស្រុកខ្សាច់កណ្ដាល បានថ្លែងប្រាប់«ដើមរាំង»នៅថ្ងៃទី០៥.១២.២០២០។
ក្នុងនោះដែរសមត្ថកិច្ចអះអាងថា៖ បើខ្លួនជាអ្នកកាន់ កូនសោរហិបដាក់លុយ ហេតុអ្វី.មិនដឹង លុយបាត់.?។
ពោលគឺ ពុំមានចោរ ប្លន់ឬគាស់ទម្លុះយកលុយទេ ម្ដេច បាត់រហូត អញ្ចឹងមានតែឃាត់ ខ្លួនអ្នកកាន់ កូនសោរ ហិបទាំង ៣នាក់។ ទន្ទឹមនិងនោះសមត្ថកិច្ច ក៍បានក្រែងផងដែរថា៖ បើអ្នកកាន់កូនសោរធ្ វេសប្រហែសឱ្យគេចម្លង សោរលួចលុយនោះ គឺ គាត់ក៍ជាអ្នករ ង គ្រោះ ដែរ ដោយសារការខ្ជីខ្ជារបស់ខ្លួន។
ទោះជាយ៉ាងណាក៍ ដោយខណៈនេះសមត្ថកិច្ច កំពុងបន្តស៊ើបអង្កេត យ៉ាងយកចិត្តទុកដាក់ លើករណី បាត់លុយនៅ(វត្តម៉ែបាន)។ដោយធ្វើការ ស្រាវជ្រាវអស់រយៈពេលជាង ២ថ្ងៃមកហើយ អ្នកពាក់ព័ន្ធអ្នកអាច ជាអ្នកកាន់កូនសោរ តែម្ដង។ហើយសមត្ថកិច្ចក៍ បានឆ្លងសុំគោលការ ពីលោកអភិបាល ស្រុកខ្សាច់កណ្ដាល លោកអធិការ និងតំណាង អយ្យការ ដើម្បីបំពេញនីតិវិធី។(ចំពោះការឃាត់ខ្លួនឬអត់នោះសមត្ថកិច្ចនៅពុំទាន់បញ្ជាក់ទេ)។
សូមជម្រាបថា៖ ថ្មីៗនេះពលរដ្ឋបាន អះអាងប្រាប់«ដើមរាំង»ថា៖ ឱ្យតែបញ្ចប់ បុណ្យកឋិន រយៈពេល ១ខែ ឬ២ខែ ដឹងតែបាត់លុយហើយ។ទាំងដែលអ្នកកាន់ កូនសោរ(ហិបលុយ) មានគ្នា ៤នាក់ ក្នុងចំណោមអ្នកទាំង៤ ។
មានព្រះសង្ឃនិងគណៈកម្មការ២នាក់ដោយម្នាក់ទៀតឈ្មោះ ឃុន ត្រូវជាកូន របស់ព្រះគ្រូចៅអធិការវត្ត។
ហើយជារៀងរាល់ យប់ឈ្មោះ ឃុន ជាកូនរបស់ចៅ អធិការវត្ត បានមកដេកយាមកុដិនិងលុយ។លើសជាងនេះទៅទៀត រាល់ការចេញចូលកុដិ គឺទាល់តែមានការអនុញ្ញាត ពីឈ្មោះ ឃុន ព្រោះរូបគាត់ជាអ្នកកាន់សោរទ្វារកុដិ និងសោរទ្វារបន្ទប់ ។ចំពោះកុដិវិញ គឺសង់អំពីថ្ម រឹងមាំណាស់ ចាក់សោរជិត ឈឹង សូម្បីសត្វរុយ ក៍ចូលពុំរួចផង។
ជាក់ស្ដែង៖ ទ្វារកុដិខាងក្រៅ ក៍ចាក់សោរ ទ្វារបន្ទប់ក៍ចាក់សោរ ហិបលុយក៍ចាក់សោរ និយាយរួម គឺចាក់សោរដល់ទៅ៣ជាន់ឯណោះ។ហេតុអ្វីក៍ លុយកឋិន បាត់សឹងតែរាល់ឆ្នាំ ក្រោមហេតុផលថា៖ ភ្ញៀវដែលមក ចូលបុណ្យបានដាក់ថ្នាំសណ្ដំ ចៅអធិការយកលុយ។ជាហេតុនាំ ឱ្យលុយកឋិន និងលុយគេចូលបុណ្យធំៗ ត្រូវខាតបង់ មិនបានយកមក កសាងវត្តទេ។
ជុំវិញករណីនេះ កាលពីឆ្នាំ២០១៨ ពលរដ្ឋចំនួន២០៤គ្រួសារ នៅភូមិមេបាន់ ឃុំស៊ីធរ បាននាំគ្នាផ្ដិតមេដៃ ស្នើទៅអាជ្ញាធរ ។ដើម្បីសុំបោះឆ្នោតជ្រើសរើស គណៈកម្មការវត្តថ្មី ព្រោះដឹងថាអ្នកកាន់ កូនសោរលុយ និងគណៈកម្មការខ្លះមិនស្មោះ ត្រង់ឡើយ..។ប៉ុន្តែការស្នើនោះត្រូវមន្ត្រីធម្មការ និងសាសនាស្រុកខ្សាច់ កណ្ដាល សុំពន្យាពេលសិនដោយថា.កុំទាន់ជ្រើសរើស គណៈកម្មការថ្មីអី មកដល់ បច្ចុប្បន្ន។
រហូតដល់ថ្ងៃទី២១.វិច្ឆិកា.ឆ្នាំ២០២០ ស្រាប់តែមានការភ្ញាក់ ផ្អើលថា៖ លុយកឋិននៅក្នុងហិប ។បានបាត់ ទៀតហើយ ពោលគឺអស់ប្រាក់ ខ្មែរចំនួន ២២លានរៀល និងលុយ$ ៤៦០ដុល្លារ ខណៈឆ្នាំមុនក៍ បាត់ជាហូរហែ។បណ្ដាលឱ្យមហាជន ជាពិសេស អ្នកធ្លាប់ ធ្វើបុណ្យ ចូលបុណ្យនិង កសាង នៅវត្ត ម៉ែបាន ។មានប្រតិកម្មជា ខ្លាំង រហូតទាមទារឱ្យសមត្ថកិច្ច បើកការស្រាវជ្រាវទម្លាយ អាថ៌កំបាំង.ជាបន្ទាន់! ។ដើម្បីឱ្យសប្បុរសជន ក៍ដូចជាម្ចាស់ ជំនួយមានទំនុក ចិត្តឡើងវិញ ៕