កាលពីពេលកន្លងទៅថ្មីៗនេះ ផ្ទុះការភ្ញាក់ផ្អើលយ៉ា ងខ្លាំងចំពោះបុរសម្នាក់ ដែលតាំងខ្លួនថា ចេះធម៌បរទេស ៧ ភាសា ដែលអាចជួយ ដល់សព្វសត្វដែល កំពុង មានទុក្ខ ខណៈពេលដែលធម៌ ដែលគាត់សូត្រ ចេញមក ទាំងប៉ុន្មានពុំមាននរណាម្នាក់ អាចស្ដាប់យល់ សូម្បីតែមួយពាក្យនោះឡើយ។
បុរសដែលជា អ្នកស្នងបារមី យូ អឺ មីង នេះមានឈ្មោះថា វ៉ាត វុធ ដោយលោក នៅតែបន្តសកម្មភាព របស់ខ្លួនជាប្រចាំថ្ងៃដើម្បី ជម្នះនូវការចុះផ្សាយមួយ ចំមកថា រូបលោកកំពុង តែទទួលរងការ ព្រមាន និងការគំ.រា.មកំ.ហែង.ពីជនមិន ស្គាល់មុខ។
យ៉ាងណាមិញ បុរសខាងលើនេះបានអះអាង យ៉ាងច្បាស់ថា ខ្លួនពិតជាចេះធម៌៧ ភាសាពិតមែន ហើយ ក៏ពុំមាននរណាម្នាក់បានប្តឹ ងខ្លួននោះដែរ ព្រោះវាមិនខុស ច្បាប់នោះទេ។ លោកក៏បាន បន្ថែមទៀតថា រូមលោក មិនមែនជា គ្រូមន្តអាគម ដោយលោកគ្រាន់តែ ជាអ្នកស្នងរូបបារមី ដែលប្រើធម៌ ចម្លែក ដោយគ្មាន នរណាម្នាក់អាចស្តាប់ យល់អត្ថន័យធម៌ ទាំងនេះ បានឡើយ ហើយអ្វីដែលោកកំពុង តែធ្វើនេះគឺបានជួយ ដល់ពលរដ្ឋជាច្រើនឲ្យជា ពីជំងឺ មិនមានការយក ប្រាក់នោះឡើយ គឺអាស្រ័យ ទៅតាមសទ្ធារបស់បងប្អូន អ្នកដែលបានទៅឲ្យលោកជួយ តែប៉ុណ្ណោះ។
បុរសស្នងរូបបារមី លោក វ៉ាត វុធ ទទួលរងការរិះគន់ យ៉ាងខ្លាំងពីសំណាក់ អ្នកលេងបណ្តាញសង្គម ហ្វេសប៊ុក ដោយអ្នកខ្លះលើក ឡើងថា បារមីចេះLive ហ្វេសប៊ុក ខណៈពេល ដែលមន្រ្តីពាក់ព័ន្ធខាង ក្រសួងធម្មការ និងសាសនាបាន បដិសេធថា គ្រូសូត្រធំ៌ ៧ ភាសាខាងលើនេះ មិនមានឈ្មោះក្នុងបញ្ជីរអាចារ្យ ណាមួយនោះឡើយ៕