លោក គង់ សោភ័ណ្ឌ អភិបាលខេត្ត កណ្ដាល បានស្នើឱ្យបង្កើតគណៈកម្មការ មួយ ដែលមានលោក នូ សុវណ្ណរ៉ា អភិបាលក្រុងតាខ្មៅ ជាប្រធាន និង មានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល ជាអនុប្រធាន ដើម្បីធ្វើការអនុវត្តលើបញ្ហាឡាន ដឹកដី ដឹកខ្សាច់ ដែលធ្វើអោយខូច សោភ័ណភាព និង ប៉ះពាល់សុខភាព ប្រជាពលរដ្ឋ នៅក្រុងតាខ្មៅ ។
លោកអភិបាលខេត្ត កណ្តាល សង្កត់ធ្ងន់ ថា «ក្នុងករណីដែលការអនុវត្តនេះ មិនមានភាពល្អប្រសើរទេ លោកបានព្រ.មា.ន ថាដក ប្រធាន និង មន្ត្រីពាក់ព័ន្ធ ដោយត្រូវប្ដូរប្រធានថ្មី.ដើម្បីអនុវត្តទៅ.លើកិច្ចការងារនេះ ជំនួស វិញ»។
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានលើកឡើងថា បញ្ហារថយន្តដឹកដី ដឹកខ្សាច់ ធ្វើឱ្យហុយ និង ស្ទះចរាចរជាញឹកញាប់នៅ ក្នុងក្រុងតាខ្មៅ មិនមែនជាបញ្ហាធំដុំ នោះទេ ប៉ុន្តែបណ្ដាលមក ពីមន្ត្រី អនុវត្តនៅស្ទើរ ដោយមើលគ្នាទៅវិញ ទៅមក និង មានការច្រណែនគ្នា ទើបបណ្ដាលឱ្យរថយន្ត ដឹកដី ដឹកខ្សាច់ ប.ង្ករភាពអនាធិបតេយ្យ ធ្វើឲ្យស្ទះ.ចរាចរណ៍ និង បណ្ដាលឱ្យមាន.ខ្សាច់ជ្រុះពេញផ្លូវ ធ្វើឱ្យហុយដី ខូចសុខ.ភាពរបស់ប្រជាពលរដ្ឋ និង បណ្ដាលឱ្យមាន.គ្រោះថ្នាក់.ចរាចរណ៍ជា.យ.ថាហេតុផ្សេងៗ ផងដែរ ។
លោក បានលើក ឡើងបែបនេះ ក្នុងកិច្ចប្រជុំពិនិត្យការរៀបចំ សោភ័ណភាព សណ្ដាប់ធ្នាប់ ពាក់ព័ន្ធនឹង ការដឹកដី ដឹកខ្សាច់ ក្នុងក្រុង តាខ្មៅ ខេត្តកណ្ដាល កាលពីរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ នៅសាលាខេត្តកណ្ដាល ដោយមានការ អញ្ជើញចូលរួម មន្ទីរអង្គភាព ជុំវិញខេត្ត កម្លាំងទាំងបី អាជ្ញាធរក្រុង និងម្ចាស់ ដេប៉ូទាំងអស់នៅក្នុង ក្រុងតាខ្មៅ។
លោកបន្ដថា បើមន្ត្រីទាំងអស់ អនុវត្តទៅតាមតួនាទីភារ កិច្ចរបស់ខ្លួន ដោយធ្វើការចាប់រថយន្ត ដែលខុសលក្ខណៈបច្ចេកទេស ដឹកលើ ស ទ.ម្ងន់ ដឹកខុសបទដ្ឋានបច្ចេកទេស និងមិនគោរព ច្បាប់ចរាចរណ៍ មកធ្វើការពិន័យ និងផ្ដន្ទាទោសទៅតាម ច្បាប់ផ្លូវថ្នល់ដែលបានកំណត់ និងអនុវត្តតាម សារាចរ លេខ០៣១០ របស់ក្រសួងរ៉ែ និងថាមពល ស្ដីពីវិធានការ ចំពោះការដឹកជញ្ជូនរ៉ែសំណង់.គ្រប់ប្រភេទ ឱ្យបានខ្ជាប់ខ្ជួន ផ្លូវរបស់.យើងនៅក្នុងក្រុងតាខ្មៅ នឹងមិនបណ្ដាល.ឱ្យមានខ្សាច់ជ្រុះ.ពេញផ្លូវច្រើនទេ ព្រមទាំងកាត់បន្ថយនូវការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ផ្សេងៗផងដែរ ។
លោកអភិបាលខេត្ត ក៏បានស្នើឱ្យប ង្កើតគណៈកម្មការមួយ ដែលមានអភិបាល ក្រុងតាខ្មៅ ជាប្រធាន និង មានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាលជាអនុប្រធាន ដើម្បីធ្វើការអនុវត្តនូវ លើកិច្ចការងារ នេះ ហើយក្នុងករណីដែលការ អនុវត្តនេះ មិនមានភាព ល្អប្រសើរទេ លោកបានព្រមានថា នឹងដកមន្ត្រីពាក់ព័ន្ធទាំងអស់ ដោយត្រូវប្ដូរប្រធានថ្មីដើម្បី អនុវត្តទៅលើកិច្ចការ ងារនេះ ផងដែរ។
ក្នុងឱកាសនោះដែរលោក អភិបាលខេត្ត ក៏បានសំណូមពរដល់ម្ចាស់ ដេប៉ូទាំងអស់ សូមចូលរួមគោរព ច្បាប់ឱ្យបានគ្រប់គ្នាៗ បើមិនដូចនោះទេ អាជ្ញាធរខេត្ត ក៏ដូចជាអ្នកពាក់ព័ន្ធ ទាំងអស់ នឹងត្រូវអនុវត្ត ទៅតាម ច្បាប់ដោយគ្មានការយោគ យល់ឡើយ ៕