សកម្មជនបក្សសង្គ្រោះជាតិនៅក្រៅស្រុក​អំពាវនាវឲ្យ​អន្តរជាតិ បាញ់មីស៊ីលមក​​កម្ពុជា

35180

សកម្មជន​គណបក្ស​សង្គ្រោះជាតិ ដែល​គេអាច​ដឹង​ថា​មានមូលដ្ឋាន​នៅក្រៅ​ប្រទេស បាន​ធ្វើសេចក្តីអំពាវនាវ​មួយដល់​ប្រជាពលរដ្ឋខ្មែរ​ពេញពិភពលោក ឲ្យធ្វើមហា​បាតុកម្ម ដើម្បី​ដាក់សំពាធ​ដល់អន្តរជាតិ ឲ្យជួយបាញ់​គ្រាប់មីស៊ីល​មកកាន់​ប្រទេសកម្ពុជា ក្នុងគោលបំណង​កំទេច​របបដឹកនាំ​របស់សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីប្រទេស​កម្ពុជា។

តាមរយៈ​អាខោន​ហ្វេសប៊ុកមួយ​ដែលមាន​ឈ្មោះថា Oun Suny Smile ដែលគេអាចធ្វើសេចក្តីសន្និដ្ឋានបានថា គឺជា​សកម្មជន​របស់គណបក្ស​សង្គ្រោះជាតិ ​តែងតែប្រើប្រាស់អាខោនហ្វេសប៊ុក​ក្លែងក្លាយ ដើម្បីបង្កភាព​ចលាចល ដល់​សង្គម ហើយតែងតែញុះញង់ បំប៉ោងសភាពការណ៍ បំភ្លៃព័ត៌​មាន ដែលវាបានបង្ហាញចេតនា ចង់​ផ្តួលរំលំរដ្ឋាភិបាល​ស្របច្បាប់ ដូចជា​ការលើក​ឡើង​នៅ​លើបណ្តាញ​សង្គមចហ្វេសប៊ុក​កាលពីថ្ងៃទី០៦កញ្ញានេះ អាខោន​Oun Suny Smile បានគម្រាម​ដល់រដ្ឋាភិបាល​កម្ពុជា​ថា “សូមបញ្ជាក់ថា ២០១៨ មិនមានការបោះឆ្នោតទេ តែអាចនិងមានបាតុកម្មទូទាំងប្រទេស ទាំង៤៩ខេត្តក្រុង និង ពេញពិភពលោក ដើម្បីអោយអន្តរជាតិ ជួយបាញ់ម៉ីស៊ីល បំបែកក្បាលអាក្បត់ជាតិហ៊ុនសែន និងទម្លាក់របបផ្តាច់ការអាយ៉ងយួន ខាងមុខឆាប់ៗនេះ”។

ចរិត​អុជអាល ញុះញង់ ហិង្សា គឺគេតែងតែ​ឃើញបំពាក់នូវ​លើសកម្មជន ឬអ្នកគាំទ្រ​គណបក្ស​ប្រឆាំង ហើយយកបណ្តាញសង្គមហ្វេសប៊ុក​ធ្វើជាឧបករណ៍​ដើម្បី​បង្ខូច​កេរ្តិ៍ឈ្មោះ ឬលាបពណ៌​ដ​ល់​ដៃគូរ​ប្រកួត​ប្រជែង​ម្ខាងទៀត​ជារើយៗ។​

តាមរយៈការវ៉ៃប្រហារអ្នក​ដទៃដោយ​ប្រើប្រាស់​អាខោន​ហ្វេសបុក​ក្លែងក្លាយ និងព្យាយាមលាក់អត្តសញ្ញាណ​របស់ខ្លួន មិនទទួលខុសត្រូវ​យ៉ាងណាក៏​ដោយ គេអាច​កំណត់មុខស​ញ្ញាបានយ៉ាងច្បាស់ តាម​ពាក្យ​សំដី ជេរបញ្ចោល ប្រើពាក្យអសុរស ការ​កាត់រូបអ្នកដទៃ ជាពិសេស​ប្រមុខថ្នាក់​ដឹកនាំ ក្នុងការវ៉ៃប្រហារ ក៏ដូចជាការ​បញ្ឆេះកំហឹងម​ហាជន ឲ្យស្អប់អ្នក​ដែលមាន​និន្នាការ​ផ្សេង​ពីបក្ស​របស់ខ្លួនផងដែរ៕

សូមបញ្ជាក់ថា ២០១៨ មិនមានការបោះឆ្នោតទេ តែអាចនិងមានបាតុកម្មទូទាំងប្រទេស ទាំង៤៩ខេត្តក្រុង និង ពេញពិភពលោក ដើម្បីអោយអន្តរជាតិ ជួយបាញ់ម៉ីស៊ីល បំបែកក្បាលអាក្បត់ជាតិហ៊ុនសែន និងទម្លាក់របបផ្តាច់ការអាយ៉ងយួន ខាងមុខឆាប់ៗនេះ

Dikirim oleh Oun Suny Smile pada 5 September 2017