ខឹងឪពុកស្តីបន្ទោស ចិត្តសឿងជិះម៉ូតូ រត់ចេញពីផ្ទះ ត្រូវចោរប្លន់ ត្រឡប់មកផ្ទះវិញ ត្រូវឪពុកស្តីបន្ទោសថែម

240

ភ្នំពេញ៖ យុវជនម្នាក់ ត្រូវក្រុមចោរធ្វើ​សកម្មភាព​ដេញតាម​​វាយប្លន់​យកម៉ូតូមួយ​គ្រឿង​ បានសម្រេច ហើយគេចខ្លួនដោយសុវត្តិភាព មិនរំខានដល់សមត្ថកិច្ច ខណៈដែលយុវជនរងគ្រោះ​ខឹងឪពុកវាយ​និងស្ដីឲ្យ ក៏ជិះម៉ូតូ​ចេញពីផ្ទះទាំង​យប់​ដោយ​មិនបានគិត​ពីសុវត្ថិភាព​របស់ខ្លួន កាលពីវេលាម៉ោង៨ និង៣០នាទីយប់ថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹង ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដាយ​ផ្លូវបេតុង ចំណុចមុខក្លឹបបុប្ផារាជនី ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ ញុន ចាន់បញ្ញា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ធ្វើការនៅរោងចក្រ ស្នាក់ភូមិស្ពានខ្ពស់ ផ្ទះលេខ៨៦ ផ្លូវលេខ៥ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

េះ

យោងតាមសម្តីជនរងគ្រោះ បានរៀបរាប់ប្រាប់សមត្ថកិច្ចមូលដ្ឋានថា មុនពេលកើតហេតុ រូបគេបានជិះម៉ូតូ១គ្រឿង ម៉ាកឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1FK 5853 ។ ដោយសារខឹងឪពុកវាយក៏ជិៈម៉ូតូចេញពីផ្ទះ ក្នុងគោលបំណងទៅស្ទឹងមានជ័យរកកន្លែងដេក ពីព្រោះជិតកន្លែធ្វើការមកដល់ផ្លូវចាក់បេតុងទាល់មុខបុប្ផារាជនី រូបគេក៏ឈប់ម៉ូតូនិយាយទូរស័ព្ឌដៃ

ខណៈដល់ម៉ោងកើតហេតុខាងលើ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿង ឌ្រីម សេ១២៥ មិនចាំស្លាកលេខមកពីក្រោយក៏ទាញជនរងគ្រោះទំលាក់ ហើយយកម៉ូតូជិះគេចខ្លួនដោយសុវត្តិភាព មិនរំខានដល់សមត្ថកិច្ចប៉ុស្តែទួលសង្កែនោះឡើយ ។

ក្រោយកើតហេតុ ជនរងគ្រោះបានត្រឹមតែទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលទួលសង្កែ ដើម្បីឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាជនសង្ស័យទាំងនោះយកមកផ្ដាន់ន្ទាទោសតាមនីតិវិធីច្បាប់ ៕

ប្រភពអត្ថបទ៖ នគរវត្ត

ចែករំលែក