សមត្ថកិច្ចស្គាល់អត្តសញ្ញាណ ជនដៃដល់វ៉ៃ លោកបណ្ឌិត ស៊ុយ សារ៉េតហើយ

432

យោងតាមប្រភពព័ត៌មានចុងក្រោយ បានឱ្យដឹងថា ជនសង្ស័យដៃដល់ម្នាក់​ក្នុងចំណោមមនុស្ស​ជាច្រើននាក់ ដែលប្រព្រឹត្ត​អំពើហិង្សាប៉ង​សម្លាប់ លោកបណ្ឌិត ស៊ុយ សារ៉េត ក្នុងហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍​ខាងលើ ត្រូវបានស្គាល់អត្ត​សញ្ញាណហើយ គឺឈ្មោះភាច គឹមហាក់ ជាសន្តិសុខសាលា​ខណ្ឌដូនពេញ

មានស្រុកកំណើតនៅភូមិវត្តលៀប ឃុំស្វាយប៉ោ ខេត្តបាត់ដំបង នៅចំខាងក្រោយវត្តលៀប ក្បែរមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។ បច្ចុប្បន្នជនសង្ស័យដៃដល់ខាងលើ កំពុងរត់គេចខ្លួនពីការតាមប្រមាញ់របស់សមត្ថកិច្ច។

ជាមួយលោកសុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានបញ្ជាក់ឱ្យដឹងថា សន្តិសុខសាលាខណ្ឌដូនពេញ ឈ្មោះភាច គឹមហាក់ ដែលបានបង្កហិង្សាក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ កាលពីពេលថ្មីៗនេះ ត្រូវបានលោកបណ្តេញចេញពីការងារអស់រយៈពេល១ខែមកហើយ ហើយពេលនេះលោកកំពុងបញ្ជាឱ្យសមត្ថកិច្ចតាមចាប់ខ្លួនអតីតសន្តិសុខរូបនេះ ដើម្បីនាំយកមកផ្តន្ទាទោសតាមច្បាប់។

មហាជនបានលើកឡើងថា តាមការសង្កេតឃើញ ភាគច្រើន អ្នកដែលបម្រើការនៅតាមបណ្តាក្រសួង ស្ថាប័ន អង្គភាពនានា មិនថា ក្នុងវិស័យឯកជន ឬរដ្ឋនោះទេ នៅពេលដែលជននោះពាក់ព័ន្ធទៅនឹងការប្រព្រឹត្តបទល្មើស តែងត្រូវបានប្រធានស្ថាប័ន អះអាងថា ជននេះត្រូវបណ្តេញចេញពីការងារយូរមកហើយ និយាយរួមឱ្យតែឭថាខុសច្បាប់ ឱ្យតែមានរឿង ដឹងតែបណ្តេញចេញយូរហើយ…៕

ប្រភពអត្ថបទ៖ នគរធំ

ចែករំលែក