សង្ឃឡុង ចន្ថា ដែលចូលចិត្តទេសនាជេរ ពុទ្ធបរិស័ទ ត្រូវអ្នកនាង ម៉េង កែវពេជ្ជតា វ៉ៃប្រហារធ្ងន់ៗ

1702

ភ្នំពេញ​ ៖​ បន្ទាប់ពី​មានការ​បង្ហោះ​ចែករំលែក​នូវ​វីដេអូ​បង្ហាញ​សកម្មភាព​របស់​ព្រះ​តេជគុណ​ ឡុង ចន្ថា គ្រា​ដែល​ព្រះ​តេជគុណ​និមន្ត​ទេសនា ​ហើយ​បានលើកឡើង​ពាក់ព័ន្ធ​រឿង​ប្រជាពលរដ្ឋ ​ប្រគេនបច្ច័យ​មាន​លក្ខណៈ​តិចតួចស្ដួចស្ដើង​ នាំ​ឲ្យ​ព្រះអង្គ​អន់ចិត្តនោះ តារាចម្រៀងអ្នកនាង ម៉េង កែវពេជ្ជតា ក៏បាន​បន្ត​ការ​ Share ​វីដេអូ​ន​នេះ​ភ្ជាប់​ជាមួយ​ការ​សរសេរបង្ហាញ​ពី​អារម្មណ៍​ហួសចិត្ត​ចំពោះ​រឿងនេះ​។

​យោងតាម​ការ​សរសេរ​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ករ​បស់​អ្នកនាង ម៉េង កែវពេជ្ជតា កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា បាន​លើកឡើងថា​ ការពិត​មិន​ចង់​ Share នាំ​ចង្អៀត​ទេ ​តែ​ក្នុងនាម​ជាខ្មែរ​កាន់សាសនា​ព្រះពុទ្ធ​ ថែមទាំង​គោរព​ស្ម័គ្រស្មោះ​អស់ពី​ចិត្ត​ពិតជា​មិន​សប្បាយចិត្តទេ នៅពេលដែល​ឧស្សាហ៍​ឃើញ​គេ​យក​ស្បង់​ចីវរ​ដែល​គ្រប់គ្នា​មិន​ថា​ចាស់ ​ក្មេង ឬ​ឋានៈ​ប៉ុណ្ណាតែងលុតជង្គង់​ក្រាប​សំពះ​ដល់​ធរណី​ មក​ស្រោប​ពី​ក្រៅ​ខ្លួន​បុគ្គល​អសីល​បែបនេះ​ជា​ហូរហែ​ តែគ្មាន​ឃើញ​វិធានការណ៍​ណាមួយ​មក​ទប់ស្កាត់ និង​លប់បំបាត់បាន​សោះ?​។

​តារាចម្រៀង​សំឡេង​ពីរោះ​អន្លង់អន្លោច​ អ្នកនាង ម៉េង កែវពេជ្ជតា បាន​បន្តថា ​ផ្ទុយទៅវិញ​បែរជាកើតមាន​ប្លែកៗ​ដូច​ករណីនេះ​…..​។ ​តើ​មកពី​ច្បាប់​ធូររលុង​ពេក ​ឬ​ មកពី​អ្នក​កាន់​ច្បាប់​មិនច្បាស់លាស់​? ​ខ្ញុំ​មាន​យោបល់​នេះ​គឺ​ដើម្បី​ទាំងអស់គ្នា និង ការពារ​សាសនា​ព្រះពុទ្ធដែលជាសាសនា​រដ្ឋ​ប៉ុណ្ណោះ​ គ្មាន​បំណង​អវិជ្ជមាន​ណាមួយ​ទេ​ តែបើ​ជន​ណា​ហ៊ានយកសម្តី​ខ្ញុំ​នេះ​ទៅ​កាឡៃ​សាច់រឿង​ក្នុងន័យ​អាក្រក់​ដូច​កាល​រឿង​លុយ​ខ្មែរ​ទៀត ​គឺ​ជន​នោះ​ជាជន​បំផ្លាញ​ជាតិ។

​ដោយ​ផ្អែក​តាម​ពាក្យសម្តី​របស់​តារាចម្រៀង​អ្នកនាង ម៉េង កែវពេជ្ជតា ខាងលើនេះ​ភ្លាមៗ​នោះ ​ក៏មាន​សារព័ត៌មាន​ក្នុងស្រុក​មួយចំនួន​បានធ្វើការ​សម្រង់​ខ្លឹមសារ​ ដែល​ត្រូវបាន​អ្នកនាង ម៉េង កែវពេជ្ជតា យកទៅ​ធ្វើ​ការបន្ត​ចុះផ្សាយ​ជា​បន្តបន្ទាប់​។ ​ប៉ុន្តែ​ការចុះផ្សាយ​នេះ​ក៏​ផ្ទុះ​ព័ត៌មាន​ដល់​ព្រះតេជគុណ ​ឡុង ចិ​ន្ថា ចេញមុខ​ប្រតិកម្ម​លើ​ករណីនេះ​។

ជាក់ស្តែង​នៅលើ​ទំព័រ​ Page Facebook ​របស់​ព្រះ​តេជគុណ ឡុង ចន្ថា នា​រសៀល​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ២០១៨​ បាន​សរសេរ​តប​វិញ​បែបនេះ​ថា បើ​ពិត​ដូច​អ្វីដែល​មាន​គេ​បង្ហោះ​ចឹ​ង​មែន ឡុង ចន្ថា កំដរតាម​សប្បាយ ​ចែករំលែក​ឲ្យ​អ្នកនាង​បានឃើញ​ផង ឡុង ចន្ថា​ មិន​ទាន់​បាន​ស្តាប់​ទេ​ ចាំ​ស្តាប់​ឲ្យច្បាស់​ចាំ​ព្រលះ​ឲ្យ​ជ្រះ​ក្អែល​ម្តង​។​ យ៉ាងណា​គេ​ក៏​មិនទាន់​ដឹង​ទេ​ថា ​តើ​នឹង​អាចមាន​ប្រតិកម្មឆ្លើយតប​បន្ត​ពី​អ្នកនាង ម៉េង កែវពេជ្ជតា ឬមួយ​យ៉ាងណា​នៅឡើយ​៕

Image result for ម៉េង កែវពេជ្ជតា

​ប្រភពអត្ថបទ៖ កម្ពុជាថ្មី

ចែករំលែក