សូមប្រយ័ត្នស្រីៗ ទើបស្គាល់គ្នាតាមហ្វេសប៊ុក ត្រូវខាងប្រុសប្រើល្បិច យកទៅរំលោភ

11842

យុវជនម្នាក់ ​បានបបួល​​​​​​​ នារីជា​​​​​​​​​សង្សារ ដែ​​​​​​​​លទើប​​​​​​​​​នឹងស្គាល់ តា​​​​​​​​​​​​​​​មបណ្តាញសង្គម ហ្វេស​ប៊ុក ផឹក​​​​​​​​​​​​​​ស្រាស្រវឹង​​​​​​​​​ រួចចា​​​​​​​​​​​​​​​​​​​​​​​​​​ប់បង្ខំរំលោភ ​​​​​​​​រហូតបា​​​​​​​​​​​នសម្រេច ក៏​​​​​​​​​​​​បងប្អូន ​​​​​​​​ជន​​​​​​​​​​​​​រងគ្រោះ ​​​​​​​​​​​ឃាត់ប្រគ​​​​​​​​​​​​​​​​​​​​​​​​​​ល់ឲ្​​​​​​​​​យ ន​​​​​​​គរបាល ចា​​​​​​​​ត់ការតា​​​​​​​​​​មច្បាប់​​​​​​​​កាល​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពីវេលាម៉ោង ៧យប់ ថ្ងៃទី២៥​​​​​​​​​ ខែសី​​​​​​​​​​​​​​ហា ឆ្នាំ២០១៩ ស្ថិតនៅ​​​​​​​​​​​​បន្ទប់ជួល​​​​​​​​​ របស់ជ​​​​​​​​​​​​​​​​​​នសង្ស័យ ក្នុង​​​​​​​​​​​​​​​​​​​​ភូមិព្រៃស្វាយ ​​​​​​​​​​​​​​​​​​​​​​​​​សង្កាត់ចោមចៅ៣​​​​​​​​​​​​​​ ខណ្ឌពោធិ​​​​​​​​​​​​​សែនជ័យ។

ជនជាប់ចោ​​​​​​​​​​​​​​​ទ ឈ្មោះ តឿ ខា​​​​​​​​​​​​​​​​វ ភេទប្រុស អា​​​​​​​​​​​​​​​​​​​​​​យុ ២១ឆ្នាំ មុខរបរ ​​​​​​​​​​​​​​​​​​​​​​​​​កម្មករ រោងចក្រ មា​​​​​​​​​​​នស្រុកកំ​​​​​​​​​​​ណើត ស្រុកមេ​​​​​​​​​​​​​​​​​​​​​​​​​​សាង ខេត្តព្រៃវែង។ ចំណែក នា​​​​​​​​​​​​​​​​​​រីរងគ្រោះ ឈ្មោះ ​​​​​​​​សណន ​​​​​​​​​​​​​​​​អាយុ ១៦ឆ្នាំ មុខរ​​​​​​​​​​​បរ កម្មការិនី រោ​​​​​​​​​​​​​​ងចក្រ ស្រុកកំ​​​​​​​​​​​ណើត​​​​​ ខេត្តព្រៃវែង។ ជនសង្ស័យ ​បានឲ្យដឹង​​​​​ថា ខ្លួនលេ​​​​​​​​​​​​​​ងហ្វេសប៊ុក ​​​​​​​​​លេងឆា​​​​​​​​​​​ត ស្រឡាញ់គ្នា ​​​​​​​​​អស់រយៈ​​​​​​​​​ពេ​​​​​​​​​​ល ៤ខែ​​​​​​​​​ កន្លង​​​​​​​​​​​​​​​​​​​​​​​មកហើយ លុះម​​​​​​​​​​កដល់ ​​​​​​​​យប់កើ​​​​​​​​តហេតុ ឆា​​​​​​​​​តបបួល​​​​​​​​នាង​​​​​​​ផឹកស៊ី ​​​​​​​​​​នៅប​​​​​​​​​​​​​ន្ទប់ជួល នា​​​​​​​​​​​​​​​​​​​​​​​​​ងក៏ព្រម។

បន្ទាប់មក ជនជា​​​​​​​​​​ប់ចោទ​​​​​​​​ បាន​​​​​​​​​​​​ជិះម៉ូតូ ទៅផឹក​​​​​​​​​​​​រហូ​​​​​​​​​​​​ត ស្រវឹង​​​​​​​​​​​​​​​​​​​​​​​រៀងខ្លួន ទើបប​​​​​​​​បួលនា​​​​​​​​​​ង ​​​​​​​​​មក​​​​​​​លេង​​​​​​​​​​​​​​បន្ទប់ជួល​​​​​​​​​​​ រប​​​​​​​​​​​​​​​​​​​​​​​​​​​ស់ខ្លួន នៅភូមិព្រៃស្វាយ​​​​​​​​​​​​។ នាង​​​​​​​​​​ក៏​​​​​​​​​​​​​​​​​យល់ព្រម ហើ​​​​​​​​យ​​​​​​​​​​​​​​ជិះម៉ូតូ ឌុប​​​​​​​​​នាងចូ​​​​​​​​​​​​​​លដ​​​​​​​​​​​​​​​​ល់ក្នុងបន្ទប់ ទ​​​​​​​​​​​ប់អារម្មណ៍មិន​​​​​​​​​​​​​​​​​​​​​​​​​​​​​បាន ចាប់ឱប និង ស​​​​​​​​​​ម្រាត ចាប់​​​​​​​​រំលោភ រ​​​​​​​​​​ហូតបា​​​​​​​​​​នសម្រេច រួចហើ​​​​​​​​​​យ ទើ​​​​​​​​​​​​​​​​​​​​​​បឌុបនាង ត្រលប់​​​​​​​​​​​​ទៅវិញ នា​​​​​​​​​​ងនិយា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យប្រាប់ម្តាយមីង ក៏ចា​​​​​​​​​​ប់ឃា​​​​​​​​​​​​​​​​​​​​​​​​ត់ខ្លួនភ្លាម​​​​​​​​ៗ៕

ចែករំលែក