សម្តេចហ៊ុន សែន កោតសរសើរលោក យន្ត មីន ដែលហ៊ានចុះចេញពីតំណែង អភិបាលខេត្តព្រះសីហនុ

2312

សម្ដេចតេ​ជោ ហ៊ុន សែន ​​​​​​​នាយក​​​​​​​​​​​​​​រដ្ឋមន្ដ្រីនៃកម្ពុជា នៅ​​​​​​​​​​​​​ថ្ងៃទី២៨ ខែ​​​​​​​​​​សីហា​​​​​​​​​​ ឆ្នាំ២០១​​​​​​​​​​៩នេះ ​​​​​​​​​បានថ្លែងនូវកា​រកោ​​​​​​​​​​​​​​តសរសើរ​​​​​​​​​ដល់លោ​​​​​​​​​ក យន្ដ មីន ​​​​​​​​​អតីតអភិ​​​​​​​​​បាល​​​​​​​​​​​ខេត្តព្រះសីហ​​​​​​​​​​​​​​​​នុ ថាធ្វើបា​​​​​​​​​​​នល្អជា​​​​​​​​​​ងអ​​​​​​​​ភិបា​​​​​​​​​​​​លក្រុងប៉ា​​​​​​​​​​​​រីស ប្រទេ​​​​​​​​​​ស​​​​​​​​​​​​​​​​​​​​​​​​​​​​​​បារាំង ដែលហ៊ា​​​​​​​​​​​នសុំលា​​​​​​​​លែងពី​​​​​​​​​​ដំណែ​​​​​​​​​​ង ក្រោយ​​​​​​​​​មានការ​​​​​​​​​​ហេតុកា​​​​​​​​​​រណ៍បាក់​​​​​​​​​​​​​​​​​​​​​​​​​​​​​​រលំអគារ បណ្ដាលឲ្យម​​​​​​​​​​​នុស្សស្លាប់ និងរ​​​​​​​​​​បួស​​​​​​​​​​​​​​ជាច្រើននាក់។

ថ្លែងប្រាប់​បណ្ដាញព័ត៌​​មាន Fre​​​​​​​​​sh News ​​​​​​​​នៅយ​​​​​​​​​​​​​​​​​​ប់ថ្ងៃនេះ លោក ​​​​​​​​​ឈឹម ផលវ​​​​​​​​​​​​​​​រុណ អគ្គលេខាធិ​​​​​​​​​​ការ នៃ​​​​​​​​​​​​​​​​​​​ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោប​​​​​​​​​​ល់ បានឲ្យដឹងថា ​​​​​​​​​ការកោត​​​​​​​​សរសើររប​​​​​​​​​​​​​​​​​ស់សម្ដេចតេជោ ​​​​​​​​​ហ៊ុន សែន​​​​​​​​​​ ចំពោះ​​​​​​​​​​​​​​​​​​​​​​​​​លោក យន្ដ មីន ត្រូវបានធ្វើឡើងនៅ​​​​​​​​​​​​ក្នុងប្រជុំជាមួ​​​​​​​​​យសមាជិ​​​​​​​​កឧ​​​​​​​​​​​​​​​​​​​​ត្តមក្រុមប្រឹក្សាពិគ្រោះ និ​​​​​​​​​​​ងផ្តល់យោ​​​​​​​​​បល់​​​​​​​​​​​​​​​​​​​​​​​​ ដើម្បីពិនិត្យការងាររយៈពេលមួយឆ្នាំនៃស្ថាប័នមួយ​​​​​​​​​​​​នេះ សម្រាប់រ​​​​​​​​​កចំណុច​​​​​​​​​កែលំ​​​​​​​​​​​​​​​អរ និងជំរុញប្រសិទ្ធភា​​​​​​​​​ពការងា​​​​​​​​​​ររបស់​​​​​​​​​​​​​​​​​ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ត​​​​​​​​​​ល់យោប​​​​ល់។

បើទោះបីមិនបា​នចាំនូវសម្ដីដើម​​​របស់សម្ដេចតេជោ​ ហ៊ុន ​​​​​​​​​​​​​សែន ក៏ពិត​​​​​​​​​​​មែន​​​​​​​​​​ប៉ុន្ដែលោក​​​​​​​​​​ ឈឹម ផ​​​​​​​​​លវរុ​​​​​​​​​​​​​ណ គ្រាន់តែអាចបញ្ជាក់បានថា​ សម្ដេចតេជោ​​នាយ​​​​​​​​​​​ករដ្ឋមន្ដ្រី ពិតជា​​​​​​​​​បានកោត​​​​​​​​​សរសើរ​​​​​​​​​​​​​​​​​​​លោក យន្ដ មីន អ​​​​​​​​​តីតអភិ​​​​​​​​​បាល​​​​​​​​ខេត្តព្រះសីហនុ ប្រាកដ​មែន ដែល​​ហ៊ានលា​​​​​​​​​លែងពី​​​​​​​​​ដំណែង​​​​​​​​​ ខណៈអ​​​​​​​​​​​​​​​​​​ភិបាលក្រុង​​​​​​​​​ប៉ារីស មិន​​​​​​​​​​​​​​​​ហ៊ានធ្វើបែ​​​​​​​​​បនេះ​​​​ឡើយ។

គួរជម្រាបថា ក្រោយមា​នការហេតុ​ការណ៍បាក់​​​​​​​​​រលំអ​​​​​​​​​គារកម្ពស់៧ជា​​​​​​​​​​​​​​​​​​​​​​​ន់ កាលពីទា​​​​​​​​​​​​​បភ្លឺថ្ងៃទី២២ ​​​​​​​​​​​​​​​​​​​ខែមិថុនា​​​​​​​​​​ ឆ្នាំ២​​​​​​​​០១៩ ដែលបណ្តាលឲ្យមាន​មនុស្សស្លាប់ និងរបួ​​​​​​​សរាប់សិប​​​​​​​​​នាក់នោះ​​​​​​​​​​ លោក​​​​​​​​​​​​​​ យន្ដ មីន ដែល​​​​​​​​​​​​​​​​​នៅក្នុងដំណែ​​​​​​​​​​​ងជាអ​​​​​​ភិបាលខេត្តព្រះសីហនុនៅពេល​នោះ បានស្នើសុំសម្ដេច​​​​​​តេជោ ហ៊ុ​​​​​​​​​ន សែន ​​​​​​​​​​​​​​​​​​​​នាយករដ្ឋមន្ដ្រីនៃកម្ពុជា ​​​​​​​​​​ដើម្បីលា​​​​​​​​​​លែង​​​​​​​ចេញពីដំណែងក្នុងន័យ​ទទួលស្គាល់កំ​​​​ហុសដែ​​​​​​​​​លបាន​​​​​​​​​​​​​​​​​​​​​​​កើតឡើង។

បន្ទាប់ពីយល់ព្រ​​​​​​​​​​​​​​​មឲ្យ លោក ​​​​​​​​​​​​​​យន្ដ មីន លា​​​​​​​​លែងពីដំ​​​​​​​​ណែងហើ​​​​​​​​យ​​​​​​​ សម្ដេចតេជោ ​ហ៊ុន សែន បា​​​​​​នសម្រេច​​​​​​​​​​តែង​​​​​​​​​​​​​​​​​​​​តាំងលោក គួច ចំរើន ដែលពេល​​​​​​​​​នោះនៅកាន់តំ​​​​​​​​​ណែងជា​​​​​​​​អភិបា​​​​​​​​​​​លខេត្តកំព​​​​​​​​ង់ចា​​​​​​​​​​​​​​​​​​​ម ឲ្យមកជាអ​​​​​​​​ភិបា​​​​​​​​​​​​​លខេត្តព្រះសី​​​​​​​​​​​ហនុវិញ។ ដោយឡែក លោក យន្ដ​​​​​​​ មីន ត្រូវបានស​​​​​​​​​ម្ដេចតេ​​​​​​​​​ជោ​​​​​​​​​​​​ តម្លើង​​​​​​​​​​​​​​​​​​ឋានន្ដរស័ក្ដិថ្នាក់ នា​​​​​​​​​​យឧត្តមសេនី​​​​​​​​​យ៍ និ​​​​​​​​​ងមា​​​​នតួនាទីជា រដ្ឋលេខាធិការក្រសួងការពារជាតិ៕

ចែករំលែក