តុលាការវៀតណាម ប្រកាសប្រហារជីវិត ជនជាតិឡាវម្នាក់ ដែលបានជួញដូរគ្រឿងញៀនក្នុងប្រទេសខ្លួន

6210

បុរស​ឡាវ​វ័យ​​២៤​ឆ្នាំ​ម្នាក់ ​​​​ដែល​ត្រូវ​​​​​​​​​បាន​​​​​​​​​​ចាប់ខ្លួន​​​​​​​​​​កាល​​​​​​​​ពី​ខែ​​​​​​​​​​​​​តុលា​ឆ្នាំ​មុន​ជាមួ​​យនឹង​ថ្នាំញៀន​​​​​​​​​​មេតំ​​​​​​​​​​ហ្វេ​តា​មី​​​​​​​​​ន​​​​​​ជាង​៣០០​គីឡូក្រា​ម​នៅ​​​វៀតណា​​​​​​​​​ម​​​​​​​​​​​​​​កណ្តាល​ត្រូវបាន​​​​​​​​​​​កាត់​​​​​​​​​ទោ​​​​​​​​​​​ស​ប្រហារ​​ជី​​​​​​​​​​វិត​កា​​​​​​​​​​លពី​​​​​​​​​​​​​​​ថ្ងៃ​ពុធ​ទី​​​​​​​​​​​​​​២៨​​​​​សីហា​។​

​សេង វ៉ាង ត្រូវបាន​តុលាការ​ខេត្ត​ក្វាង ប៊ិញ រកឃើញ​មា​ន​ទោសកំហុស​​​​​​​​ចំពោះ​កា​​​​​​​​រ​លួច​នាំ​​​​​​​​​​ចូល​សារធា​តុ​ញៀន​ខុសច្បាប់​។​វ៉ាង ​បាន​ប្រាប់​ប៉ូលិ​​​​​​ស​ថា​ខ្លួន​​​​​​​​​​​​​​​​​​​​បាន​ស្គាល់​បុ​​​​​​​​​​​រស​វៀត​​​​​​​​​​ណាម​ម្នាក់​កាលពី​ពាក់​​​​​​​​​​​​​​​​​​កណ្តាល​ឆ្នាំ​២០១៨​​​​​​​​​​ហើយ​ជន​​​​​​​​ជាតិ​​​​​​វៀតណាម​នោះ​បាន​ជួល​ខ្លួន​​អោយ​​​​​​​​​​​​​​​នាំ​ថ្នាំញៀន​​​​​​​​​​​​ទៅ​​​​​​​​​​​​​​​​កាន់​ក្រុង​ដា​​​​​​​​​​​ណាំ​​​​​​​​​​​​​​​​​​​​​ង​​នៅ​វៀ​​​​​​​​​​តណា​​​​​​​​​​​ម​កណ្តាល ជា​​​​​​​​​​​​​​​​​​​​​​​មួយនឹង​ថ្លៃឈ្នួល​​​​​​​​​​​​​​​១​ម៉ឺន​​ដុល្លារ​។​

​សូម​រំលឹក​ថា​ កាល​​​​​​​​​​ពី​ថ្ងៃ​១២​តុលា ​​​​​​​​​​​​​​​​​​ឆ្នាំ​២០១៨ វ៉ា​ង​បា​​​​​​​​ន​បើ​​​​​​​​ក​រថ​​​​​​​​​​យន្ត​មួយ​នៅ​​​​​​​តាម​​​​​​​​​​​​ផ្លូវ​ជាតិ​1A​​​​​​​​​ទៅ​កា​​​​​​​​​​​​ន់​ក្រុង​ដា​​​​​​​​​​​​​​​​​​​​​ណាំង​ជាមួយ​មិត្ត​វៀតណាម​​​​​​​​​​​​​​​​​​​​​ឈ្មោះ​ជី​ញ​។​ពួក​​​​​​​​​​​គេ​ត្រូវ​ប៉ូលិ​​​​​​​​​ស​ឃាត់​ចំ​​​​​​​​ពោះ​​​​​​​​​​​ការបើ​​​​​​​​​​​​​​​​​​​​​​​​​​​ក​លឿន​។​ពួកគេ​​​​​​​​បា​​​​​​​​​​ន​ព្យាយា​​​​​​​​ម​សូក​​​​​​​​​​​ប៉ូលិ​​​​​​​​​​​​​​​​​​ស តែ​ពេល​ប៉ូលិ​ស​មិន​ទទួ​​​​​​​ល​​​​​​​​​ពួកគេ​​​​​​​​​ក៏​​​​​​​​​​​​​នាំគ្នា​រត់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចូល​ព្រៃ​។​

​ក្នុង​រថ​​​​​​​​​​​យន្ត ប៉ូលិស​បា​​​​​​​​​​​ន​រក​​​​​​​​​​​​​​ឃើញ​ថ្នាំ​ញៀន​​​​​​​​​​​​​​៣០៨,៦​គីឡូក្រាម លា​​​​​​​​​​​​ក់​ក្នុង​​​​​​​​កញ្ចប់​តែ​។​​ក្រោយ​ការ​រត់​គេ​ខ្លួន​អស់​​ពេល​ជិ​​​​​​​​​​​​​​​​​​ត​១​ថ្ងៃ វ៉ាង​ត្រូវបា​​​​​​​​​ន​​​​​​​ចាប់ខ្លួន ខណៈ​បុ​រស​វៀតណាម​​​​​​​ឈ្មោះ​ជី​ញ នៅ​​​​​​​​​​គេ​​​​​​​​​​​​​​​​​​​​​ខ្លួន​នៅ​ឡើយ​ដល់​​សព្វថ្ងៃ​។​

​សូប​បញ្ជាក់ថា វៀតណា​ម​បាន​​​​ក្លាយ​​​​​​​​​​​​​​​ជា​មណ្ឌល​ជួញដូ​​​​​​​​​​​​​​​​​​​​​រ​ថ្នាំញៀន​ដ៏​សំខា​​​​​​​​​ន់​មួយ​មក​ពី​​​​​​​​​​​​​​​​​តំបន់​ត្រីកោណ​​​​​​​មាស​ទោះ​​​​​​​​​​​​​​​ជា​មានច្បាប់​ប្រឆាំង​ថ្នាំញៀន​តឹង​រឹង​បំផុ​​​​​​​​​ត​មួយ​ក្នុងចំ​​​​​​​​​​​​​​​​​​​ណោម​ច្បាប់​​​​​​​​​​​​​​​​​​​​​​​ប្រឆាំង​ថ្នាំញៀន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តឹងរឹង​បំ​​​​​​​​​​​​​​ផុតៗ​នៅក្នុង​​​​​​​​​​​​​​​លោក​។​​​​​​​​​​​ជ​​​​​​​ន​ណា​ដែល​មាន​ឬ​លួច​នាំ​​ចូល​ថ្នាំញៀន​​​​​​​​​ហេ​រ៉ូ​អ៊ីន ឬ​កូកា​​​​​​​​​​អ៊ីន​ចា​​​​​​​​ប់ពី​៦​​​​​​​​​​​​​​​​​​០០​ក្រាម​ឡើង​ឬ​មេ​​​​​​​​​​​​​​​​​​​តំ​ហ្វេ​តា​មី​​​​​​​​​ន​២,៥​​​​​​​គីឡូក្រា​​​​​​​​ម​ឡើង​នឹងប្រ​​ឈម​កា​​​​​​​​​​​រដាក់​​​​​​​​ទោ​​​​​​​​​​​ស​ប្រហា​​​​​​​​​​រជីវិត​។​

​កាលពី​ថ្ងៃ​៣១​ឧ​សភា​ឆ្នាំ​នេះ បុរ​​​​​​​​​​ស​ឡាវ​ម្នាក់​​​​​​​​​​​​​​​ទៀត​ក៏​ត្រូវ​តុលា​​​​​​​​​​​​​​ការ​ខេត្ត​ង៉េ​​​​​​​​​អាន​ភា​​​​​​​​​​​​​គ​កណ្តាល​​​​​​​​​​​កាត់​​​​ទោស​ប្រហារជីវិត​ចំពោះ​កា​រនាំ​ថ្នាំញៀន​១០​​​​​​​​​​​​,៧​គីឡូក្រាម​ចូ​​​​​​​​​​​​​​​ល​ក្នុង​ប្រទេ​​​​​​​​​ស​វៀតណា​​​​ម​៕​

ចែករំលែក