ឧកញ៉ារកស៊ីឈើ៣នាក់ គ្រាន់តែតុលាការចេញលិខិតកោះហៅ នាំគ្នារត់បាត់ស្រមោល

8986

PN៖ ក្រោយពី ទទួលបាន​លិខិតកោះ​​​​​​​​​​​​​​​ហៅ ឲ្យចូលខ្លួន​​​​​​​​​​​​ សាកសួរ ​​​​​​​​​​​​​ពាក់ព័ន្ធនឹងកា​​​​​​​​​​​រប្រមូល​​​​​​​​​​ ដឹកជញ្ជូន ​​​​​​​​​​និងស​​​ន្និធិផលអនុផលព្រៃឈើ​ដោយគ្មានលិខិត​​​​​អនុញ្ញាតពីរ​ដ្ឋបាល​​​​ព្រៃឈើ​​​​ ឧ កញ៉ា​៣ រូប នាំ​​​​​​គ្នា គេចខ្លួនបាត់​​​​អស់មិ​​​​​​​​​​​ន​​​​​ដឹងទៅដល់​​​​ទីណា​​​​​​​​​​​​​។ ​​​

នេះបើយោងតា​ម លោ​​​​​​​កហៀង សុភក្ដ្រ ព្រះរាជ​​​​​​​​​​​​​​​​អាជ្ញានៃអយ្យការអ​​​​​​​​មសាលា​​​​​​​​​​​​ដំបូង​​​​​​​​​​​ខេត្តមណ្ឌលគិរី ដែ​​​​​​​​​លកា​​​​​​​​​​​​​​​​​​​​​​​​​​​​ន់សំណុំរឿងនេះ ​​​​​​​​នៅពេលដែ​​​​​​​​លលោ​​​​​​​កបា​​​​​​​​​​​នឆ្លើយប្រាប់​​​​​​​​​​​​​​​​​​​​​​​គេហទំព័រក្នុងស្រុកមួយកា​​​​​​​​លពី​​​​​​​ពេ​​​​​​​​​​​​លកន្លង​​​​ទៅ។

ទោះបីជាយ៉ា​ងណា លោក​​​​​ហៀង សុភក្ដ្រ មិនបា​​​​​​​​​​​នបញ្ជាក់​​​​​​​​​​ពីមូល​​​​​​​​​ហេតុនៃកា​​​​​​​ររត់គេ​​​​​​​​​​ចខ្លួនរប​​​​​​​​​​ស់ក្រុមឧ​​​​កញ៉ាទាំង៣នាក់នោះ​ទេហើយ​ក៏មិន​​​​​​​​ដឹងថាពួ​​​​​​​កគេរត់​​​​​​​​​​ទៅដល់​​​​​​​​​​ណាដែរ​​​​​​​​​ ប៉ុន្ដែការរ​ត់គច​​​ខ្លួន​​​​​​​​​នេះត្រូវបានគេ​​​​​​​​​​មើល​​​​​​​​​ឃើ​​​​ញថាគ្មានអី្វក្រៅពីកា​រខ្លាចតុលា​​​ការនិង​​​​​​​​​​​​​​សមត្ថកិច្ចឃា​​​​​​​​​​ត់ខ្លួននោះ​​​​​​​​ទេ​​​​​​​​​​​​​​​​​​​ ។ ជាមួយគ្នានេះ​​​​​​​​លោក ​​​​​​​​ម៉ម វ៉ាន់​​​​​​​​​​​​ដា ព្រះរាជ​​​​​អាជ្ញារងនៃសាលាដំបូង​ខេត្តមណ្ឌលគិរី បន្ថែមថា​​​​​​ ឧកញ៉ាទាំ​​​​​​​​​​ង៣ នា​​​​​​​​ក់ ​​​​​​​​រត់​​​​​​​​​​​​​​គេចខ្លួន បន្ទាប់​​​​​​​​​​​​​ពីអាជ្ញាធរ​​​​​​​​​ចុះ​​​​ទៅដល់លំនៅឋានជ​នសង្ស័យ​​​​​មិ​​​​​នឃើញ។

គួបញ្ជាក់ថា ព្រះរាជ​អាជ្ញានៃអយ្យការ​​អមសា​​​​​​​​លា​​​​​​​​​​​​​​​​​ដំបូងខេត្តមណ្ឌល​​គិរី កាលពីចុ​​​​​​​​​​​​​​ងខែកក្កដា​​​​​​​​​​​​​​​​​កន្លងទៅ​​​​​​​​​ បា​​​​​​​​​​​ន​​​​​ចេញដីកាកោះហៅ ឧកញ៉ា វ​ន់ ប៊ុនថៃ ដែ​​​​​លមានទី​​​​​​​​​​​​​​​​​​​លំនៅក្នុងភូមិ​​​​​សុក្រំជ្រុំ ឃុំគ​​​ង់ជ័យ ស្រុកអូរាំ​ងឪ ខេត្តត្បួងឃ្មុំ​ ចូលបំភ្លឺមុនថ្ងៃទី៣០ ខែ​​សីហា ឆ្នាំ២០១៩ ពា​​​​​​​​​​​​​​​​​​​​ក់ព័ន្ធនឹ​​​​​​​​​​ងប្រមូល​​​​​​​​​​​​ផល អនុ​​​​​​​​​​ផលព្រៃឈើ​​​​​​​​​​​​​ដោយ​គ្មានលិខិ​​​​​​​​​​តអនុញ្ញាត​​​​​​​​​​​​ និងក្រៅដែនព្រៃឈើគុបកំ​ណត់ក្នុងលិខិ​​​តអ​​​​​​​​​​​​​​​​​​នុញ្ញាត និង​​​​​​​​​​​​​​ផ្ទេរសិទ្ធិដោ​​​​​​​​​​យគ្មានការ​​​​​​​អ​​​​​នុញ្ញាត។

ចំណែក ឧកញ៉ា ស្រ៊ុន ម៉េងលា​​ង ជាម្ចាស់ក្រុមហ៊ុ​​​​​​​​ន ម៉េងលា​​​​​​​​ង ដែ​​​​​​​​លមា​​​​​​​​​នទីលំ​​​​​​​​​នៅ​​​​​​ក្នុងភូមិជីប៉េះ ​ឃុំមេមត់ ស្រុកមេមត់ខេត្តត្បួងឃ្មុំ និង ឧកញ៉ា តុ​ប វីរដា ជាម្ចាស់ក្រុមហ៊ុនវិជ្ជរី ​នៅភូមិដីដុះ​​​​​​​​​​​​​​​​​លើ ឃុំព្រែកប្រ​សព្វ ស្រុក​​​​ព្រែកប្រសព្វ ខេត្តក្រចេះ ឲ្យចូលបំភ្លឺមុ​នថ្ងៃទី៣១ ខែសី​​​​​​​​​ហា ឆ្នាំ២០​​​​​​​​​​​​​​​​​​​១៩ ពាក់ព័ន្ធនឹង​​​​​​​​​​​​ការប្រមូ​​​​​​​​​ល ដឹក​​​​​​​​​ជញ្ជូន​​​​​ និងសន្និធិផលអនុផល​ព្រៃឈើដោយគ្មានលិខិ​​​​​​​​តអ​​​​​​​​​​​​​នុញ្ញាតពី​​​​​​​​​​រដ្ឋបា​​​​​​​​​​លព្រៃ​​​​ឈើ។

លោកបែន រត្ន័ ស្នងការ​នៃស្នងការដ្ឋាន​​​​​​​​​​​​ខេត្តត្បួងឃ្មុំបា​​​​​​​​​នឲ្យដឹងថា​​​​​​​​​​​​​​ សមត្ថកិច្ចនឹងស​​​​​​​​​​​​​​​​​ហការ​​​​​​​​​ជាមួយ​​​​​​​​តុលា​​​​​​​​​​​​​ការក្នុង​​​ការតាមចាប់ខ្លួនឧកញ៉ាទាំងពីរ៣​នាក់នោះ បើ​​​​​សិនជាមា​​​​​​​​​​​​នបញ្ជាពីតុលា​​​​​​​​ការ​​​​​​​​។លោ​​​​​​​​​​​​​​​​ក បន្ដថា«ចាំមើ​​​​​​​​​លតុ​​​​​​​​​លា​​​​​ការគេអនុវត្តជំហាន២ ឥឡូវគេហៅ​ឱ្យចូល។ បើអត់​​ឃើញចូល​​​​​​​​គេចេញ​​​​​​​​ដី​​​​​​​​​​​​​​​​​កាឱ្យតាម​​​​​​​​​​​​​​ចាប់អី អាហ្នឹងបា​​​​​​​​​នដល់​​​​​​​​ស​​​មត្ថកិច្ច នគបាលអនុវត្ត។ តុលាការគេ​ហៅឱ្យគាត់ចូ​​​លទៅខ្លួ​​​​​​​​​នឯង ​​​​​​​​​នៅពេល​​​​​​​​ដែលគា​​​​​​​​​​ត់អត់​​​​​​​​​ចូលគេ​​​​​​​​​អាច​​​​​​​​​​ចេញដី​​​​​​​កាឱ្យនាំខ្លួន ឬចាប់ខ្លួនទៅ​តែម្ដង»។

គួរម្លឹកថា កាល​ពីថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ​​​​​​​​​២០១៩ ​​​​​​​​​​​សមត្ថកិច្ចបា​​​​​​​​​នឃា​​​​​​​​​​ត់ខ្លួនឧ​​​​​​​​​​​​កញ៉ា​​​​​​​​​​​ គង់ ក្រឹ​ង និងមនុស្ស ម្នាក់ទៀតឈ្មោះ ម៉ាត់ ណាស៊ាត ក្រោយពីអ្នកទាំ​ងពីរ ត្រូវបាន​​​​​​កោះហៅ​​​​​​​​​​​​​​ឱ្យចូលខ្លួន​​​​​​​​​​ ដើម្បីសាក​​​​​​​​​​​សួររឿងប​​​​​​​​​​​​​​​​​ទល្មើសព្រៃ​​​ឈើនៅទីបញ្ជាការដ្ឋានកងរា​ជអាវុ​​​​ធហត្ថ ខេត្តក្រចេះ​​​​​​​​​​​​ ។ ដូចគ្នានេះ​​​​​​​​​​ដែរកាល​​​​​​​​ពីខែ​​​​​​​​​​​​​​​​​​​កក្កដាកន្លងទៅ ឧ​កញ៉ា ស៊ឹ​​​​​​​​​​​​​​​​​ង សំអុល ម្ចាស់ក្រុមហ៊ុន ម៉ាស្ទ័រខេសា​​​​​​​​​ន់ ក៏ត្រូវបាន​​​​​​​​​តុលាកា​​​​​​​​​​​​​​​​​រខេត្តមណ្ឌលគិរីស​​​​​​​​​​​​​​ម្រេចឃុំខ្លួនទា​​​​​​​​ក់ទង​​​​​​​​​​​នឹងប​​​​​​​​​​​​​​​​​​​​ទល្មើសព្រៃឈើ​​​​​​​​​​​នេះផងដែរ។

ដោយឡែក នៅក្នុង​កិច្ចប្រជុំគណៈ​​​​​កម្មាធិការ​​​​​​​​​​កណ្តាលរបស់​​​​​​​​​គណ​​​​​​​​​​​​​​បក្សប្រជាជ​​​​​​​​​​​​នកម្ពុជាកា​​​​​​​​​​​​លពីថ្ងៃទី​​​​​​​​​២២ ខែ​​​​​​​​​ សី​​​​ហា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះស​ម្ដេចតេជោ​​ហ៊ុន សែ​​​​​​​​​​​​​​​​ន នា​​​​​​​​​​​​​​​​​​​​យករដ្ឋមន្ត្រីនៃកម្ពុជា​​​​​​​​ បាន​​​​​​​​​​​​​​​​​​​​ណែនាំឱ្យអង្គភា​​​​​​​​​​​​​​​​​​​​​​​​​​​ពប្រឆាំងអំពើពុករលួយបង្កកនិងរឹបអូ​​​​​​​​​​​​​​​សទ្រព្យសម្បត្តិពីជន​​​​​​​​​ដែលបា​​​​​​​​​ន​​​​​​​​​​​បំផ្លាញធន​​​​​​​​ធានធម្មជាតិទាំ​ងអស់​នោះ៕

ចែករំលែក