​ស្លាក​យីហោអក្សរចិន និងថៃជាច្រើន លើកយ៉ាងអាណាធិបតេយ្យ មន្ត្រី​ជំនាញថា ចុះ​អប់រំ​​រួចហើយ តែគ្មានប្រសិទ្ធ​

422

​ខេត្តបន្ទាយមានជ័យ​៖ ស្លា​ក​យីហោ ​​​​​​ឬ​ស្លាក​សញ្ញា​ហាង​លក់ដូរ​ធំ​​​​​​​​​​​ ដែល​សរសេរ​អក្ស​​​​​​​​​​​​រ​ភាសាបរទេ​​​​​​​​​​​​​​​​​​​​ស ដូចជា​៖ ចិន ថៃ ធំៗ និង​លើ​អក្សរ​ខ្មែរ​ ​​​​​​​​​ឬ​កន្លែង​ខ្លះ​មិន​ស​​​​​​​​​​​រសេរ​អក្សរ​ខ្មែរ ត្រូ​​​​​​​​​​​វបាន​មហាជន​បា​​​​​​​​​​​ន​រិះគន់ ខ​​​​​​​​​​​​​​​​​​​​​​​ណៈដែល​ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ មន្ទីរ​ទេសចរណ៍​​​​​​​​​​ខេត្តបន្ទាយមានជ័​​​​​​​​​​​យ និង​អាជ្ញាធរ​​​​​​​​​​​ក្រុង​ប៉ោយប៉ែត​​​​​​​​​​​​​​​​​​​​​​​​​​ ថា បាន​ចុះ​អប់រំ និង​ណែនាំ​ជាច្រើន​ដង​ហើយ​។​

​ករណីនេះ ប្រជាពល​​​​​​​​​​​រដ្ឋ មន្ត្រីរាជការ មន្ត្រី​អង្គការ​សង្គម​ស៊ី​​​​​​​​​​​​​​​​​​​​​​វិល បាន​និយាយ​យ​ថា ​​​​​​​​​​នៅ​ក្រុង​ប៉ោ​​​​​​​​​យប៉ែ​​​​​​​​​​​​​​ត ពួកគាត់​មិន​ពេញចិ​​​​​​​​​​​ត្ត ហើយ​សោកស្តាយ​យ៉ាង​​​​​​​​​ខ្លាំង​​​​​​​​​ ដែល​ការដាក់​​​​​​​​​​ស្លាក​យីហោ​ជា​​​​​​​​​​​​​​​អក្សរ​ចិន ថៃ ក្នុង​ទំហំ​ធំៗ ហើយ​នៅ​ពីលើ​អក្សរ​ខ្មែរ ទ​​​​​​​​​​អត់​ទាំង​​​​​​​​​​​​​​​​​​​​​​​មាន​អក្សរ​ខ្មែរ​ផង​។​

ដែលស្លាក​ទាំ​​​​​​​​​​​​​ងនោះ ដូចជា​៖ ហាង​អាហារ ផ្ទះសំណាក់ សណ្ឋាគារ​ ​ហាង​កាហ្វេ ហាង​អ៊ី​ន​ធឺ​ណែ​ត បៀរ​ហ្គា​ដិ​ន -​ល​- ដែល​ស្ថិតនៅ “​តំបន់​ប្លុក​កា​​​​​​​​​​ស៊ីណូ និង​តាម​មាត់​អូរ​ព្រំដែន​កម្ពុជា ថៃ​” ក្នុងភូមិ​ក្បាល​​​​​​​​​​​​​​ស្ពាន​១ និង​ជិត​ផ្សារ​ប៉ោយប៉ែត​ថ្មី នៅ​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​បាលី​លេ​យ្យ​​​​​​​​​​​១ បាលី​លេ​យ្យ​២ ភូមិ​​ប៉ោយប៉ែត​​​​ នៃ​សង្កាត់​-​ក្រុង​ប៉ោយប៉ែត​។ ពួកគាត់ ថា ច្បាប់​កម្ពុជា​តម្រូវ​ឲ្យ​ស្លាក​​​​​​​​​​​​​​​​សញ្ញា​សរសេរ​ជា​អក្សរ​ខ្មែរ​ធំ​ជាង​នៅលើ បន្ទាប់មក​អក្សរ​បរទេស នៅ​ពីក្រោម តូច​ជាង​យ៉ាងតិច​​​​​​​​​ពាក់កណ្តាល​។​

ជុំវិញ​ករណី​នេះដែរ លោក យង់ តាំង​កួ​​​​​យ ប្រធាន​មន្ទីរ​វប្បធ​​​​​​​​​​​ម៌ និង​វិចិត្រសិល្ប​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា អាជ្ញាធរ និង​មន្ត្រី​ជំនាញ មានច្បាប់​ស្តីពី​​​​​​​​​​ការដាក់​ស្លាក​យីហោ​ជា​​​​​​​​​​​​អក្សរ​ខ្មែរ​អោយ​ធំ​ជាង និង​នៅ​ពីលើ​អក្សរ​បរទេស​។ តែ​ករណី​ថា សរសេរ​ជា​​​​​​​​​​​​​​អ​​​​​​​​​​​ក្សរ​ចិន ថៃ អត់​អក្សរ​ខ្មែរ ឬ​មាន​ដែរ តែ​នៅ​ពីក្រោម និង​តូច​ជាង​នៅ​តំបន់​ប៉ោយប៉ែត​នោះ ជំនាញ ក៏ដូ​​​​​​​​​​​​​​​ចជា​អាជ្ញាធរ​មិន​គាំទ្រ​ទេ​។​

ចំណែក​លោក សាន ស៊ា​​​​​​​​​​​​នហូ អភិបាលក្រុង​ប៉ោយប៉ែត បាន​​​​​​​​​​​​​​​​​​​ថ្លែង​ក្នុង​ពី​ធី​ប្រកាស​ទទួលស្គាល់ និង​សម្ពោធ​ទីស្នាក់ការ​សមាគម​ពាណិជ្ជកម្ម​ចិន កម្ពុជា​នៅ​ក្រុ​​​​​​​​​ង​ប៉ោយប៉ែត​ថា អាជ្ញាធរ​បា​​​​​​​​​​ន​ណែនាំ ហា​​​​​​​​​​​​​មឃាត់​ជនជាតិ​ចិន ដែល​ប្រព្រឹត្តល្មើស ឬ​ធ្វើ​ស្លាក​យីហោ​ខ្លួន​ជា​អក្សរ​ចិន គ្មាន​អក្សរ​ខ្មែរ​ផងដែរ​។​ ​ប៉ុន្តែ​ពេលនេះ លោក​និយាយថា ករណី​មានការ​រិះគន់ គឺ​អាជ្ញាធរ​បាន​ចុះ​ណែនាំ​ហើយ តែ​​​​​​​​​​ម្ចាស់​អាជីវ​​​​​​​​កម្ម​នៅ​មិនទាន់​អនុវត្តតាម​។​

ដោយឡែក លោក ឈឿន សេរី​វុ​ធ ប្រធាន​​​​​មន្ទីរ​ទេសចរណ៍​ខេ​​​​​​​​​​ត្តបន្ទាយមានជ័​​​​​​​​​យ បាន​ឲ្យ​ដឹង​កាល​ពិ​ថ្ងៃទី​១៤ ឧសភា ម្សិលមិញ ថា តាមច្បាប់​មួយ​របស់​ក្រសួងទេសចរណ៍ បាន​ចែងថា រាល់​ស្លាក​សញ្ញា​យីហោ​ទាំងឡាយ អោយ​សេ​សេរ​អក្សរ​ខ្មែរ​ជួរ​ខាងលើ ហើយ​ធំៗ បន្ទាប់មក​សរសេរ​អក្សរ​អង់គ្លេស​ពី​​​​​​​​​​​​​​​​​ក្រោម ហើយ​​​​​​​​​​​​​​​​តូច​ជាង​ពាក់កណ្តាល និង​បន្ទាប់​ទើប​អាច​សរសេរ​អក្សរ​បរទេស​​​​​​​​​​​​​​ផ្សេងទៀត (​មាន​៖ អក្សរ​ចិន ជប៉ុន កូរ៉េ បារាំង​) បាន​ហើយ​តូច​ជាង​។

​លោក ថា ករណី​ស្លាក​សញ្ញា ឬ​ស្លាក​យី​​​​​​​​​ហោ ដែល​សរសេរ​អក្ស​​​​​​​​​​​​​​​​​ចិន​ធំៗ​ពីលើ​អក្សរ​ខ្មែរ នៅក្នុង​ទឹកដី​កម្ពុជា​នេះ មន្ទីរ​បាន​បញ្ជូន​មន្ត្រី​ទៅពិនិត្យ និង​ណែនាំ​អោយ​អ្នក​ម្ចាស់​ដកហូត ឬ​លុបចោ​​​​​​​​ល រួចហើយ​៕

ប្រភពអត្ថបទ៖ ANN

ចែករំលែក