តារាចម្រៀងសាន ផានិត ក្តៅចិត្តនឹងជនជាតិចិន ដែលមើលងាយអក្សរសាសន៍ខ្មែរ

838

ភ្នំពេញ​ ៖ ​ នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ​ប៉ុន្មាន​ថ្ងៃនេះ ​បាន​ផ្ទុះ​ការរិះគន់​ និង​ចែករំលែក​ព្រោងព្រាត​ ក្រោយពី​ឃើញ​ស្លាក​រូបភាព​ នៃ​យីហោ​ឈ្មោះ​ហាង​ចិន​មួយចំនួន​នៅ​ទឹកដី​ខេត្ត​ព្រះសីហនុ ​បាន​សរសេរ​អក្សរ​ខ្មែរ​ខុស​ស្ទើរ​ទាំងស្រុង​នូវ​អក្ខរាវិរុទ្ធ​។​ ទន្ទឹមគ្នានេះ​ក៏មាន​តារា​ចម្រៀង​ប្រុស​ជើងចាស់​លោក សាន ផានិត ផ្ទុះ​ប្រតិកម្ម​រិះគន់​លើ​រឿង​នេះ​ផងដែរ​។

ស្រប​ពេល​ជាមួយ​គ្នា​នៃ​ការ​ទម្លាយ​រូបភាព​នេះ​ដែរ ​បច្ចុប្បន្ន​មាន​មហាជន​ខ្មែរ​ជាច្រើន​ បាន​បង្ហាញ​អារម្មណ៍​មិន​សប្បាយចិត្ត​ និង​ខក​ចិន​យ៉ាង​ខ្លាំង ​ខណៈ​ឃើញ​ក្រុម​ថៅកែ​ជន​ជាតិចិន​ទាំងនោះ​ហាក់​មាន​ចេតនា​មើលងាយ​ដល់​តួអក្សរ​របស់​ជាតិខ្មែរ​។ ចំណែកឯ​ប្រជាពលរដ្ឋ​ខ្មែរ​ខ្លះទៀត​ក៏​បានស្នើ និង​អំពាវនាវ​ដល់​អាជ្ញាធរ​ក្នុង​ខេត្ត​ព្រះសីហនុ ​ត្រូវ​មាន​វិធានការ​ណែនាំ​លើ​ករណីនេះ​ដល់​ហាង​ចិន​ទាំងនោះ​ផងដែរ។

ងាក​កម​ចាប់អារម្មណ៍​ចំពោះ​តារាចម្រៀង​លោក សាន ផានិត ក៏បាន​រិះគន់ថា​ អត់​ដាក់​អក្សរ​ខ្មែរ​វា​មធ្យម ងំ​ត្រង់​ថាបើ​ដាក់​មានបំណង​សរសេរ​ខុស​បំផ្លាញ​បន្ថោក​អក្ខរាវិរុទ្ធ​ខ្មែរ​ហ្មង វា​មិនដែល​កន្លែង​សេវាកម្ម​ធ្វើ​ស្លាក​យីហោ​ខ្មែរ​ព្រីន​ចេញ​ឃើញ​ហើយ​មិន​ប្រាប់​ចិន​នោះទេ​។​ ជាមួយគ្នានេះក៏មាន​អ្នក​និយម​លេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មួយចំនួនធំ ​បាន​គាំទ្រ​ និង​យល់ឃើញ​ដូច​អ្វីដែល​លោក សាន ផានិត លើកឡើង​ផង​នោះ​។

មានការ​បញ្ចេញមតិ​ខ្លះថា​ នេះ​ពិតជា​ចេតនា​របស់​ថៅកែ​ជន​ជាតិចិន​ទាំងនោះ​ ដែល​ហាក់​កំពុងមើលងាយ​ដល់​អក្សរ​ជាតិ​សាសន៍​ខ្មែរ​យ៉ាង​ប្រាកដ​នឹង​ភ្នែក​។ ​ឯ​ខ្លះទៀត​ក៏បាន​និយាយថា ​ស្លាក​យីហោ​ឈ្មោះ​ហាង​ទាំងនេះ​ប្រហែល​ពុំមែន​ចិន​ធ្វើ​នៅ​ស្រុក​ខ្មែរ​នោះទេ ​អាចធ្វើ​មកពី​ប្រទេសពួកគេ​ហើយ​មើលទៅ​។ ​កំពង់សោម​បង​អើយ​! អូន​ប្រែ​ហើយ​! អនិច្ចា​អក្សរ​ខ្មែរ​។

គិត​មកទល់ពេលនេះ​គេ​ពុំទាន់​ដឹង​ទេ​ថា​ តើ​ពាក់ព័ន្ធ​ករណីនេះ​អាជ្ញាធរ​ខេត្ត​ព្រះ​សីហនុ ​នឹង​មាន​វិធានយ៉ាងណា​លើ​ម្ចាស់​ហាង​ដែល​សរសេរ​អក្សរ​ខ្មែរ​ខុស​អក្ខរាវិរុទ្ធ​ទាំងនោះ ​ឬ​យ៉ាងណា​នៅឡើយទេ​ ​ខណៈ​មាន​មហាជន​ជាច្រើន​បាន​ស្នើឲ្យ​មាន​ការហៅ​ថៅកែ​ហាង​ទាំងនោះ​ទៅ​អប់រំ ​និងឲ្យ​ផ្លាស់ប្ដូរ​ស្លាក​យីហោ​ថ្មី​ផង​នោះ​៕

Image result for សាន ផានិត

Image result for សាន ផានិត

Image result for សាន ផានិត

Image result for សាន ផានិត

ប្រភពអត្ថបទ៖ កម្ពុជាថ្មី

ចែករំលែក