តុលាការ បន្តឃុំខ្លួនបុគ្គលិកវិទ្យុអាស៊ីសេរី ដែលលួចថតរឿងអាសអាភាសបន្ថែមទៀត

564

ភ្នំពេញ ​៖ ​ចៅក្រម​ស៊ើបសួរសាលា​ដំបូង​រាជធានី​ភ្នំពេញ ​នៅ​ថ្ងៃទី ១៦​ ខែ​ឧស​​​​​​​​​​ភា ឆ្នាំ​២០១៨​​​​​​​​​​​​នេះ បាន​​​​​​​​​​​​​​​​​សម្រេច​បន្ត​ឃុំខ្លួន​អតីត​បុគ្គលិក​វិ​​​​​​​​​ទ្យុ​អាស៊ីសេរី​២​នាក់​ ​​​​​​​​​​​នៅក្នុង​ពន្ធនាគារ​​​​​​​​​​​បន្តទៀត ​រហូត​​​​​​​​​​ដល់​បិទ​បញ្ចប់​​​​​​​​​​​​​​​​​​​ការ​ស៊ើប​សួរ​ និង​បញ្ជូន​សំណុំរឿង​ទៅ​ជំនុំជម្រះ។

មន្ត្រី​ពន្ធនាគារ​បាន​​​​​​​​​​​​​​​​​​អោយដឹង​ថា នៅ​ថ្ងៃទី​១៦​ ខែ​ឧ​​​​​​​​​​​សភា​នេះ លោក​ចៅក្រ​​​​​​​​​ម​ពេជ្រ វិជ្ជាធរ​​​​​​​​​​​​​​​​​​​​ បាន​បង្គាប់​អោយ​នាំខ្លួន​ជនជាប់ចោទ​ឈ្មោះ យាង​​​​​​​​​ សុ​មេត្តា និង​ជន​​​​​​​​​ជាប់ចោទ អួន​​​​​​​​​ ឈិន មក​សា​​​​​​​​​​​​​​​​​​​លាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​បញ្ជាក់​អោយដឹងពី​ការ​ពន្យារពេល​នៃ​ការ​ឃុំខ្លួន​ដោយសារ​ការ​ស៊ើប​សួរ​នៅ​មិនទាន់​បិទ​បញ្ចប់​នៅឡើយ។

Image result for បុគ្គលិកវិទ្យុអាស៊ីសេរី

កាលពី​ថ្ងៃទី ១៦​ ខែមីនា ឆ្នាំ​២០១៨​​​​​​​​​​ តុលាការ​កំពូល​បា​​​​​​​​​​នសម្រេច​មិន​ដោះលែ​​​​​​​​​​​​​ង​លោក យាង សុ​មេត្តា និង​អួន​ឈិន អោយនៅ​ក្រៅ​ឃុំ​ទេ ដោយសារ​បទចោទប្រកា​​​​​​​​​ន់​លើ​ជនជាប់ចោទ​​​​​​​​​​ទាំង​២​នាក់​ជា​បទឧក្រិដ្ឋ​ពាក់ព័ន្ធ​នឹង​ប្រទេសជាតិ និង​ផលិត​​វីដេអូរ​អាសអាភាស។

លោក យាង សុ​មេត្តា អតីត​បុគ្គលិក​វិទ្យុ​អា​​​​ស៊ីសេរី កាលពី​ថ្ងៃទី​០៧​​​​​​​​​​​ ខែមីនា ឆ្នាំ​២០១​​​​​​​​​​​​​​​​​​៨ កន្លងទៅនេះ​បាន​ត្រូវ​អនុ​រក្ស​ពន្ធនាគារ​ព្រៃ​ស​បញ្ជូន​មកកាន់​សាលាដំបូង​​​​​​​​​​រាជធានី​ភ្នំពេ​​​​​​​​​​​​​​​ញ ដើម្បី​បើក​ការ​ស៊ើប​សួរ​បន្ថែម​ពាក់ព័ន្ធ​នឹង​បទល្មើស​ផ្ដល់​ព័ត៌មាន​សម្ងាត់​ជាតិ​ទៅ​បរទេស​និង​បទ​ផលិត​វីដេអូ​អាសអាភាស ។

សមត្ថកិច្ច​ឃាត់ខ្លួន​លោក​អួ​​​​​​​​​ន ឈិន និង​លោក​​​​​​​​​​​យាង សុជា​មេត្តា​នៅ​ថ្ងៃ​​​​​​​​​​​​​​​​​ទី​១៣ ​និង​នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៧ ​​ហើយ​សមត្ថកិច្ច​បាន​រក​ឃើញ​ភស្តុតាង​ថ្មី​មួយ​​​​​​​​​ទៀត​ដាក់បន្ទុក​​​​​​​​​​នោះ​គឺ​រូបភាព​និង​​​​​​​​​​​​​​​​​​​វីដេអូ​របស់​លោក អ៊ួ​ន ឈិន អតីត​បុគ្គលិក​អាស៊ីសេរី ដែល​បាន​ចូលរួម​ថត​​​​​​​​​​​វីដេអូ​ស៊ិ​ច​ជាមួ​​​​​​​​​​យ​បរទេស ​​​​​នៅក្នុង​ប្រទេស​កម្ពុជា។

មន្ត្រី​នគរបាល​បាន​បញ្ជាក់​ថា រូបភាព និង​​វីដេអូ​សិច​របស់​​​​​​​​លោក អ៊ួ​ន ឈិន ដែ​​​​​​​​​​ល​ជួន​លោក​ដើរតួ​​​​​​​​​​​​​​​​​​​​ជា​អ្នក​ថត និង​ពេលខ្លះទៀត លោក​ដើរ​ជា​តួ​ប្រុស​ក្នុង​​​​​​​​​​ការសម្តែង​នោះ ត្រូវ​​​​​​​​​បាន​សមត្ថកិច្ច​រក​​​​​​​​​​​​​​​​​​​​​​​​ឃើញ នៅក្នុង​កុំព្យូទ័រ​របស់ លោក អួន ឈិន តែម្តង​ដែល​អាច​កំណត់​ជា​ប​​​​​​​​​ទល្មើស​ថ្មី មួយ​ផ្សេង​​​​​​​​​​​ទៀត ដែ​​​​​​ល​សហការ​​​​​​​​​​​​​​​​​ជាមួយ​បរទេស​ធ្វើឲ្យ​ប៉ះពាល់​ដល់​សីលធម៌​ខ្មែរ​។ នេះ​គ្រាន់តែ​ភស្តុតាង​​​​​​​​​​បទល្មើស​ថ្មី​ក្នុ​​​​​​​​​​​​​​ងចំណោម​បទ​ជាច្រើន​ផ្សេងទៀត។

សូមបញ្ជាក់ថា អតីត បុគ្គលិក អាស៊ី​​​​​​​​​​​​​​​សេរី ២​រូប គឺ លោក អ៊ួ​ន​​​​​​​​​​​ ឈិន និង លោក យាង សុជា​មេត្តា ត្រូវ បាន អាជ្ញាធរ ឃាត់ខ្លួន​នៅ ស្នងការ រាជធានី ភ្នំពេញ​កាលពី​យ​​​​​ប់​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២​​​​​​​​​​​​​០១៧ នៅផ្ទះ​សំណាក់​មួយ​ឈ្មោះ​ម៉ា​រ៉ា​ឌី ស្ថិតក្នុង​រាជធានី​ភ្នំពេញ​។​

តំណាង​អយ្យការ​អម​សាលាដំ​​​​​​​​​​​​​​​​បូង​រាជធានី​​​​​​​​​ភ្នំពេញ បានធ្វើការ​ចោទប្រកាន់ លោក អ៊ួ​ន ​​​​​​​​​​​​​​​​​​​ឈិន និង លោក យាង សុជា​មេត្តា ពីបទ​ប្រគល់​ឱ្យ​រដ្ឋ​បរទេស នូវ​ព័ត៌មា​ន​ជាអាទិ៍​ដែល​បង្ក​​​​​​ឱ្យ មានការ អន្តរាយ​​​​​​​​​​​​​​​​​​​​ដល់​ការ​ការពារ​ជាតិ តាម​បញ្ញត្តិ​មាត្រា ៤៤៥ នៃ​ក្រមព្រហ្មទណ្ឌ ដែល​បទល្មើស​នេះ អាច​ប្រឈម​នឹង ការកំណត់​ទោស​ពី​៧​ឆ្នាំ ទៅ​១៥​ឆ្នាំ។

Related image

ក្រោយមក​ការរកឃើញ​ភស្តុតាង​ដា​​​​​​​​​​ក់បន្ទុក​ថ្មី​ពាក់ព័ន្ធ​នឹ​​​​​​​​​ង​វីដេអូ​អាស​​​​​​​​​​​​អាភាស ធ្វើអោ​​​​​​​​​​​​​យ​លោក​អួន ឈិន និង​យាង សុជា​មេត្តា ត្រូវ​ប្រឈមមុខ​នឹង​ការ​ចោទប្រកាន់​បន្ថែម​មួយ​បទល្មើស​ទៀត​តាមផ្លូវ​តុលាការ ហើយ​ពួកគេ​ត្រូវ​កាត់ទោស​នា​ពេល​ឆាប់ៗ​ខាងមុខ៕

Related image

ប្រភពអត្ថបទ៖​ កម្ពុជាថ្មី

ចែករំលែក