ភ្ញៀវទៅលេងកំពង់សោមលើកនេះ រអ៊ូគ្មានផ្ទះសំណាក់ដេក ព្រោះជួលឲ្យជនជាតិចិនអស់ហើយ

14998

ខេត្ត​ព្រះសីហនុ​៖ ដោយសារ​ដែ​នដី​គោក​ទីប្រជុំជន​ឆ្នេរសមុទ្រ ក្នុង​​​​​​​ក្រុងព្រះសីហ​​​​​​​​​​នុ​សំបូរ​​​​​​​​​​​​​​​បែប មាន​កាស៊ីណូ តែ​សណ្ឋាគារ ឬ​ផ្ទះសំណាក់ មាន​ចំនួន​តិច​មិន​គ្រប់​តម្រូវការ​នៃ​កំ​​​​​​​​​​ណើន​ភ្ញៀវទេស​​​​​​​​​​ចរ​ណ៏ ជាហេតុ​ធ្វើ​ឲ្យ​ក្រុម​អ្នកទេសចរ​ណ៏ ដែល​មក​កម្សាន្ត​ក្នុងឱ​​​​​​​​​​​​​កាស​បុណ្យចម្រើនព្រះ​​​​​​​​​​​​​​​​​​​ជន្ម​ព្រះមហាក្សត្រ គ្មាន​ជំរើស បាន​បង្វែរ​ទិស​​​​​​​​​​​​​​​​​ដៅ ទៅ​ដើរលេង​កម្សាន្ត ស្នាក់​នៅតា​​​​​​​​​​​​​​​ម​បណ្តា​កោះ​វិញ​។

​តាម​សេចក្តីរាយការណ៍​ពី​មន្ត្រីន​​​​​​​​​គរបាល​ទេសចរ​​​​​​​​​​ណ៍ បានអោយដឹងថា រ​​​​​​​​​​យៈពេល​៣​ថ្ងៃ ចាប់ពី​​​​​​​​​​​​​​​​​​​ថ្ងៃទី ១៣ ១៤ ១៥ ខែឧសភា ឆ្នាំ​២០១៨ នៃ​ព្រះ​រាជពិធី​ចម្រើន​ព្រះ​​​​​​​​​​ជន្ម​គម្រប់ ​​​​​​​​​​៦៥ យាង​ចូល ៦៦ ​​​​​​​​​​​​​ព្រះវស្សា ភ្ញៀវ​ទេសចរណ៍​ជាតិ​នឹង​អន្តរជាតិ បាននាំគ្នា​ធ្វើដំណើ​​​​​​​​​រ​តាម​ទូក​ទេសចរណ៍ ​​​​​​​​​និង​អូប័រ​ល្បឿ​​​​​​​​​​ន​លឿន ឆ្ពោះ​​​​​​​​​​ទៅលេង​តាម​​​​​​​បណ្តា​កោះ​នានា ដូចជា កោះរ៉ុង កោះរ៉ុ​​​​​​​​​​​​​ង​សន្លឹម កោះ​សង្សារ ដើម្បី​កំសាន្ត​​នឹង​ស្នាក់នៅ មា​​​​​ន​ចំនួន​ច្រើ​​​​​​​​​​ន គួរ​ឲ្យ​ក​​​​​​​​​​​​​​​​​​​ត់សម្គាល់ បើ​គិត​ជាង​១១​ម៉ឺន​នាក់​។​

Image may contain: 2 people, people standing, sky and outdoor

មន្ត្រី​ប៉ូលីស​ទេសចរណ៍​បា​​​​​​​​​​​​ន​បន្តទៀតថា មូ​យ​​​​​​​​​​ហេតុ​ដែលមាន​ភ្ញៀ​​​​​​​​​​​វទេសចរ​ណ៏​ដើរ​ក​​​​​​​​​​​​​​​​ម្សាន្ត នឹង​សំរាក់​ស្នាក់​នៅតាម​បណ្តា​កោះ មាន​ចំនួន​ច្រើន​បែបនេះ​ ​ដោយសារតែ​​​​​​​​ ភ្ញៀវទេសចរ​ណ៏ ភាគច្រើន ពួកគាត់ គ្មាន​ចំ​រើស រក​សណ្ឋាគារ ឬ​ផ្ទះសំណាក់ សំរាប់​ស្នាក់នៅ​​​​​​​​​ នៅលើ​ដែន ​​​​​​​​​​ដីគោក មិនបាន ពីព្រោះ​បច្ចុ​​​​​​​​​​​ប្បន្ននេះ សណ្ឋាគារ ឬ​ផ្ទះសំណាក់ ជាច្រើន ដែល​ធ្លាប់តែ បើកទ្វារ​​​​​​​​​​ ទទួលភ្ញៀវ ទេសចរ​ណ៏​ស្នាក់នៅ កន្លងម​​​​​​​​​ក​នោះ

ឥឡូវ ​​​​​​​​​​​សណ្ឋាគារ នឹង​​​​​​​​​​​​​​​​​​​ផ្ទះសំណាក់​ទាំងនោះ មួយ​ភាគ​ធំ ត្រូវបាន គេ​ជួល​ឲ្យ​ក្រុមហ៊ុ​​​​​​​​​​​​​​​​​​ន​ជនជាតិ​​​​​​​​​​​ចិន បើក​កាស៊ីណូ​​​​​​​​​​ ស្ទើរ​អស់​ទៅ ហើ​​​​​​​​​​​​​​​យ រូ​ម​នឹង ផ្ទះជួល មួយចំនួន​ក៏ ត្រូវគេ​ជូ​ល​ឲ្យ​ជនជាតិ​ចិន សំរាប់ បុគ្គលិ​​​​​​​​​ក​កាស៊ីណូ​ស្នាក់​​​​​​​​នៅ​ផងដែរ ​​​​​​​​​​​​សរុបសេចក្តី​មក ភ្ញៀវទេសចរ​ណ៏​ដែល មក លេង​កម្សាន្ត ក្នុង​ខេត្ត​ព្រះសីហនុ ​ចំពេ​​​​​​​​​ល​ក្នុង​រដូវ​បុណ្យ​​​​​​​​​ទាន ភា​​​​​​​​​​គច្រើន មកលេ​​​​​​​​ង​ព្រឹ​​​​​​​ក ហើយ ពេល​រសៀល​ត្រឡប់​ទៅវិញ នឹង​មួយចំនួន ទៅ​ដើ​​​​​​​​​​​​​រលេង​សំរាក​នៅតាម​កោះ​៕

Image may contain: 2 people, crowd, sky and outdoor

Image may contain: one or more people, people standing, crowd and outdoor

ប្រភពអត្ថបទ៖ ANN

ចែករំលែក