ល្បីខ្លាំងពេក ក្រុមហ៊ុនAD ចេញមុខបដិសេធថា ព្រះសង្ឃទាំង៩អង្គ មិនបានពុលភេជ្ជៈADទេ គឺពុលអាហារ

176

(ភ្នំពេញ)៖ ព័ត៌មានមួយដែល​​​​កំពុងតែល្បី​ ថាព្រះសង្ឃ៩​​​​​​​​​​អង្គ ពុលផលិតផល​​​​​​​​​​​ AD រហូត​​​​​​​​​​​​ដល់ថ្នាក់​​​​​​​​​​​​​​​​​មានការបង្ហោះ និងចុះផ្សាយព្រោងព្រា​​​​​​​​​​​តនោះ បាន​​​​​​​​​​ធ្វើអោយព័ត៌មាន​​​​​​​​​​​​​​​​​​​​​​មួយនេះ មានការ​ចាប់អារម្ម​​​​​​​​​​ណ៍យ៉ាងខ្លាំង ជា​​​​​​​​​​​​​​​​​​​​​​​​ពិសេសក្នុងពេលដែលផលិតផលAD ​​​​​​​​​​​ត្រូវបានគេដឹងថាមា​​​​​​​​​នការចរាចរណ៍ខ្លាំ​​​​​​​​​​​​ងនៅទីផ្សារកម្ពុជា​​​​​​​​​​ ស្រាប់តែមានដំណឹ​​​​​​​​​​ងបែប​​​​​​​​​​​​​​​​​​​​​​​​​​នេះ។

យ៉ាងណាមិញ ម្នាក់ៗមានភ្ញា​​​​​​​​​​​ក់ផ្អើលទៅវិញ បន្ទា​​​​​​​​​​ប់ពីព្រះចៅអធិការ​​​​​​​​​​​វត្តព្រះនាគ ទីកន្លែងដែល​​​​​​​​​​​​​​​​​​​​​​​​ផ្ទុះបញ្ហាបបានអះអាងនៅថ្ងៃទី១១ ឧសភា ​​​​​​​​​​​​នេះថា កូន​​​​​​​​​​នេន និងក្មេង​​​​​​​​​​​​២នាក់ ដែលពុ​​​​​​​​​​លក្អួតចង្អុរ ហើយត្រូវ​​​​​​​​​​​​​​​​បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យមួយប្រាវនោះ​​​​​​​​​​ ការពិតពុលចំណីអា​​​​​​​​​ហារផ្សេង​​​​​​​​​​​ទេ ដោយសារតែក្នុងចំណោមអ្នកពុល ត្រូវបានគេរកឃើញថា មិនបានឆាន់ និងហូ​​​​​​​​​​​​​ប AD មុនកើតហេតុ។

រំលឹកដល់ហេតុកា​​​​​​​​​​​រណ៍នោះ គ្មានអ្នក​​​​​​​​​​​ណាមិនភ្ញាក់ផ្អើល​​​​​​​​​​​​នោះទេ ដោយសា​​​​​​​​​​​រតែព្រះសង្ឃចំនួ​​​​​​​​​​​​​​​ន៩អង្គ គង់នៅវត្តព្រះនាគ ស្ថិតក្នុងភូមិកណ្ដាល ឃុំឆក់ឈើ​​​​​​​​​​​​​​​​​​​នាង ស្រុកអង្គស្នួ​​​​​​​​​​ល ខេត្តកណ្ដា​​​​​​​​​​​ល ដោយក្នុង​​​​​​​​​​​នោះមានក្មេង២​​​​​​​​​​​​​​​​​​​នាក់ផង ត្រូវបានគេផុសថាពុលភេស​​​​​​​​​​ជ្ជៈ «AD»​​​​​​​​​​ ក្រោ​​​​​​​​យឆាន់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និងហូប ហើយ​ត្រូវបាន​​​​​​​​​​​បញ្ជូនទៅ​​​​​​​​​​​​កាន់មន្ទី​​​​​​​​រពេទ្យសង្គ្រោះបន្ទាន់។ ក្រុមការងាររបស់​ក្រុមហ៊ុន AD និងក្រុមអ្នក​​​​​​​​​​​ជំនា​ញបានចុះ​​​​​​​​​​​សាកសួរ​​​​​​​​​​​​​​​​​​​​​​​​​​ព័ត៌​មានពីការពុ​​​​លនោះ​​​​​​ ហើយលទ្ធផលដែលទទួលបានគឺ​ក្នុ​​​​​​​​​​​​​ងចំណោមអ្ន​​​​ក​​​​​​​​​​​​​​ពុល មិនបាន​​​​​​​​​​​​​ឆា​​​​​​​​​​​​ន់ ឬហូប ភេ​​​​​​​​​​​​​​​​​​​​​​​​​​​សជ្ជៈAD នោះ​​​​​​​​​​​​​​ទេ ទើប​​​​​​​​​​​​​​​​​​​​​​​​​​​នាំអោយមានការសន្និដ្ឋានថា ​​​​​​​​​​​​​​​ហេតុ​​​​​​​​​​​​​​​​​​​​​ផលនៃកា​​​​​​​​​​​​​​​​​​​​​រអាការៈរប​​​​​​​​​​​​​​ស់សង្ឃ និងក្មេង​​​​​​​​​​ៗ​​​​​​​​​​​​​​​ដែលបានពុល​​​​​​​​​​​នោះ គឺមិនមែ​​​​​​​​​​​នដោយ​​​​​​​​​​​​​​​​​​​​​សារតែភេសជ្ជៈAD ដូចបាន​​​​​​​​​​​​​​​​​​​​​​​​ចុះផ្សាយ។​​​​​​​​​​​​​​​​​

ជាមួយនឹ​​​​​​​​​​​​ងការប្រកាសនោះហើ​​​​​​​​​​​​​​​​​​​​​​​យ ​​​ទើបគេឃើញ ព្រះចៅ​​​​​​​​​​​​​អធិការវ​​​​​​​​​​​ត្ត ព្រះនាគ ព្រះនា​​​​​​​​​​​​ម ឡុច យ៉ាន​​​​​​​​​​​​​​​​​​​​​​​​​​​ គង់នៅទីអារ៉ាមកើតហេតុ បានLive វីដេអូបកស្រា​​​​​​​​​​​យ​​​​​​​​​​​​​​​​​ ដោយ​​​​​​​​​​​​ព្រះអង្គបានមាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស​ង្ឃដីការថា ការប្រកាស​​​​ថាកូននេ​​​​​​​​​​​​​​​​​​​​​​​នរបស់ព្រះអង្គ ពុលផលិតផល AD គឺជារឿ​​​​​​​​​​​​​​​​​​​​​​​​​​ងភ័ន្ត​​​​​​​​​​​​​​​​​​​​​ច្រ​​​​​​​​​​​​​​​​​​​​​​​​លំ។ ព្រះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តេជ​​​​​​​​​​​គុណ បញ្ជាក់ថា ក្រោយ​​​​​​​​​​​​ពីមា​​​​​​​​​​​​នព័ត៌​​​​​​​​​​​​​​​​មានយល់​​​​​​​​​​ច្រលំនោះ មានអ្នកចេញមុខអះអាងច្រើន​​​​​​​ឡើងថា ក្រោ​​​​​​​​​​​​​​យការ​​​​​​​​​​​ទទួល​​​​​​​​​​​​​​​​ទានភេសជ្ជៈប្រ​​​​​​​​​​​​​​​​ភេទដូច​​​​ដែ​​​​​​​​​​​​​​​​​​​​​​លនេន​​​​​​​​​​​បានឆាន់​​​​​​​​​​​ មិនមា​​​​​​​​​​​​​​​​​​​​​​​នបញ្ហាគួរអោយកត់ស​​​​​​​​​​​ម្គាល់បែប​​​​​​​​​​នោះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និងថាអា​​​​​​​​​​ចជាកា​​​​​​​រពុលចំណីផ្សេង។

ជាលទ្ធផលក្រោយ​ការសាកសួ​​​​​​​​​​​​​រ ​​​​​​​​​​​​​​​គឺក្នុងចំណោ​​​​​​​​​​​​​​​​​​​​មអ្នកពុល​​​​​​​​​​​មានអ្នក​​​​​​​​​​​​​​​​​​​​​មិនបានឆាន់ និងហូ​​​​​​​​​​​​​ប​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ AD នោះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទេ ទើបព្រះ​​​តេជគុណសម្រេច​​​​​​​​​​​​ចិត្តចេញមុ​​​​​​​​​​​ខប​​​​​​​​​​​​​​​​​​កស្រា​​​​​​​​​​​​​​​​​​​​​​យ ដើម្បី​​​​​​​​​​​​​កុំអោយមាន​រឿ​​​​​​​​​​​​ង​​​​​​​​​​​​​​​​​​បាបបុណ្យ​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​ព្រោះតែកា​​​​​​​​​​​​​​​​​​​​​​​​​​របញ្ជា​​​​​​​​​​​ក់ខុស។ ព្រះ​​​​​​​​​​​​​​​​​​​អង្គបានចាត់ទុកថា នេនៗទាំងនោះ​​​​​​​​​​​​​​​ មា​​​​​​​​​​​នអាការៈពុ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ល​​​​​​​​​​​ដោយសារចំណីអាហារ​ មិនទាក់ទ​​​​​​​​​​​ងផលិតផ​​​​​​​​​​​​​ល​ AD ជាពិ​​​​​​​​​​​​​​​​​​​​សេសក្នុងពេលដែលក្នុងចំណោមអ្នក​​​​​​​​​​ពុលស្រាប់តែអះ​​​​​​​​​​​អាងថា មិនទាន់​​​​​​​​​​បានឆា​​​​​​​​​​​ន់​​ AD ដែ​​​​​​​​​​​​លត្រូវបាន​​​​​​​​​ចែកអោយ​​​​​​​​នោះផង៕

ប្រភពអត្ថបទ៖ Freshnews

ចែករំលែក