ហួសចិត្ត ខ្លោងទ្វារវត្តស្វាយពពែអាយុជិត១០០ឆ្នាំហើយ ស្រាប់តែព្រះសង្ឃនាំគ្នាវាយកំទេចចោល

2172

តាម​ការ​សេចក្តីរាយ​ការណ៍​របស់​អាជ្ញាធ​​​​​​​​​រ បានឱ្យដឹងថា កាលពី​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០​​​​​​​​​​​​​​១៨ សមត្ថកិច្ច​នៃ​នាយកដ្ឋាន​និតិ​វិធី​បេតិកភណ្ឌ​ជាតិ នៃ​ក្រ​​​​​​​​​​​សួងមហាផ្ទៃ បាន​ចុះ​​​​​​​​​​​​ពិនិត្យ​​​​​​​​​​​​​​​​​​​​​ប្រមូល​ទិន្ន​​​​​​​​​​​ន័យ និង​សុំ​លិខិ​​​​​​​​​​​​​​​​​​​​​​​​​​​​​​ត​ផ្លូវច្បាប់ ពី​វត្ត​ស្វាយ​ពពែ រកឃើញ គ្មាន​លិខិតស្នាម ​​​​​​​​​​​​​ផ្អែកលើ​ច្បាប់​ណា ដើ​​​​​​​​​​​​​​​​ម្បី​ធ្វើការ វាយ​​​​​​​​​​​​​ឡើយ ហើយ​​​​​​​​​​​​​​​​​​​​​​​ព្រមទាំង​ចា​​​​​​​​​​​​​ប់ផ្តើម​ក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ម្ទេច យក​ថ្ងៃ បើក​គម្រោង​ចង់​សាង​​​​​​​​​​​​​សង់​ថ្មី​​​​​​​​​តែម្តង ប៉ុន្តែ​ត្រូ​​​​​​​​​​​​​​​​​​វ​អា​​​​ជ្ញាធរ​សុំឱ្យ​ផ្អាក​​​​​​​​​​​​​​ជាប​ណ្ណោះ​អា​​​​​​​​​​​​សន្ន​សិន​។ មក​​​​​​​​​​​​​ដល់​ថ្ងៃទី​៩​​​​​​​​​​​​​​​​​​​​​​​​ ខែមិថុនា បន្ទាប់​នោះ ខាង​វត្ត​នៅ​​​​​​​​​​​​តែ​បន្ត​ដោ​​​​​​​​​​​យបាន​ប្រើប្រា​​​​​​​​​​ស់​គ្រឿងចក្រ​​​​​​​​​​​​​​​​​​​​​ វាយកម្ទេច​ស្ទើរ​ច​​​​​​​​​​​ង់​អស់​មួយ​ប្លង់​​​​​​​​​​​​​ នៃ​របង​វ​​​​​​​​​​​​​​ត្ត ដោយ​មិន​​​​​​​​​​​​បាន​ស្តាប់​អា​​​​​​​​​​​​​​​ជ្ញាធរ កាល​ថ្ងៃ​​​​​​​​​​​​​​ចុះ​ផ្អាក​ដំ​​​​​​​​​​បូង​ឡើយ​។​​​​

​ជាមួយគ្នានេះ ​​​​អាជ្ញាធរ​ទ​​​​​​​​​​ទួល ដំណឹង​​​​​​​​​​​​​​​​​​​ភ្លាម ក៏​អញ្ជើញ​​​​​​​​​​​​មន្ត្រី​ពាក់ព័​​​​​​​​​​​ន្ធ ពី​បណ្តា​ក្រ​​​​​​​​​​​​សួង​នានា​​​​​​​​​​​​​មក​ផ្អាក​​​​​​​​​​​​​​​​​​​​​ជាបន្ទាន់ និង​និមន្ត​ព្រះ​ចៅ អធិការ​វត្ត ​​​​​​​​​​​មក​ប្រជុំ​រក​ដោះ​​​​​​​​​​​ស្រាយ ចំពោះ​​​​​​​​​​​​បញ្ហា​គ្មាន​​​​​​​​​​​​​ការសុំច្បាប់ ដោ​​​​​​​​​​​យ​វាយរបង ​​​​​​​និង​ខ្លោងទ្វារ ដោយ​ចិត្ត​ឯង​។​

លោ​កឡាច វុទ្ធី នា​​​​​​​យក​ការិ​​​​​​​​​​​យាល័យ​និតិ​​​​​​​​​​​វិធី នាយកដ្ឋាន​​​​​​​​​​​​​​​​​​​​​​​​​​នគរបាល​កា​​​​​​​​​​​រពារ​បេ​​​​​​​​​​​តិកភណ្ឌ នៃ​​​​​​​​​​​​​​ក្រសួង ម​​​​​​​​​​​​​​​​​​​​​​ហាផ្ទៃ បាន​ប្រាប់​រស្មី​កម្ពុជា​​​​​​​​​​​​ឱ្យដឹងថា ​​​​​​​​​​​​​​​​​​​​​​​កាលពី​ថ្ងៃទី​​​​​​​​​​​៨ ខែមិថុនា​​​​​​​​​​​​ ឆ្នាំ​២០១៨ ម​​​​​​​​​​​ន្ត្រី​ពាក់ព័ន្ធ​ពី ​​​​​​​​​​​​បណ្តា​ក្រសួ​​​​​​​​​​​​​ង​ធម្ម​​​​​​​​​​​​​ការ និង​​​​​​​​​​​​​​​​​​​​​​​​​​សាសនា ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ក្រសួងមហា​​​​​​​​​​ផ្ទៃ និមន្ត​ចៅ​​​​​​​​​​អធិការ​វត្ត​ស្វាយ​​​​​​​​​​​​ពពែ សម្តេច​​​​​​​​​​​​​​​​​​​​​​មង្គល​ទេ​ព្វា​ចា​​​​​​​​​​​​​​​​​​​​​​​​​រ្យ វង្ស អា​នេ​តា បាន​ចូលរួ​​​​​​​​​​​​​​​​​​ក្នុ​​​​​​​​​​​​​ង​ក​ចិ្ច​ប្រ​​​​​​​​​​​ជុំ​រក ដំណោះ​​​​​​​​​​​ស្រាយ និង​សុំ​បក​​​​​​​​​​​​ស្រាយ​មូលហេតុ​អ្វី​​​​​​​​​​​​ បានជា​វាយកំ​​​​​​​​​​​ទេច​រប​​​​​​ង និង​ខ្លោងទ្វារវត្ត​នេះ​។

​ជាមួយគ្នា​នោះ ព្រះ​អង្គ​បាន​ពន្យល់​​​​​​​​​​​​​ដល់​អង្គប្រជុំ​មួ​​​​​​​​​​​​​​​​​​​​​​​យ​នេះ​ថា មូល​ហេតុដែល​ព្រះអ​​​​​​​​​​​​​​​ង្គ រុះរើ និង​សា​​​​​​​​​​​​​ងសង់​ថ្មី​​​​​​​​​​​​​​​​​​​​​​​​​​​​ ព្រោះ​វត្ត​ស្វាយ​ពពែ មាន​ផល​លំ​​​​​​​​​​​​​​បាក និង​​​​​​​​​​​​​​​មាន​​​​​​​​​​​​​​បញ្ហា​អ​​​​​​​​​​​​​​​​​​​​សន្តិសុខ​។ ​​​​​​​​​​​​ព្រះអង្គ​មាន​​​​​​​​​​​​ សង្ឃដីកា​​​​​​​​​​​​​​​​​​​​ថា របង​វត្ត​​​​​​​​​​​​​​​មាន​សភាព​ទាប ដែល​ចោរលួច​លោត​ចូ​លមក​បា​​​​​​​​​​​ន ស្ថានភាព​​​​​​​​​​​​របង និង​ខ្លោ​​​​​​​​​​​​ងទ្វារ មាន​សភាព​ចា​​​​​​​​​​​ស់ ខ្លោងទ្វារ​ចូល ​​​​​​​​​​​​មាន​ទំហំ​តូច​​​​​​​​​​​​​​​​​​​​​​​ចង្អៀត ហើយ​បារម្ភ​ខ្លាច​ធ្លា​​​​​​​​​​​ក់​ឥដ្ឋ​ស៊ី​​​​​​​​​​​ម៉ងត៍ មកលើ​​​​​​​​​​​​​​​​ភ្ញៀវ ដែល​​​​​​​​ចូល​វត្ត​។

លោក ឡា​ច វុទ្ធី បាន​ប្រាប់​ថា មន្ត្រី​ពាក់ព័ន្ធ​​​​​​​​​​​​​​ជាច្រើន បាន​ឯក​​​​​​​​​​ភាព​សុំ​ចិត្ត និ​​​​​​​​​​​​ង​បិណ្ឌ​បាត្រ​ពី​ព្រះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អង្គ ចៅអធិ​​​​​​​​​​​​​​​​​​​​​​​​​ការ​វត្ត​ស្វាយ​ពពែ សម្តេច​មង្គ​​​​​​​​​​​​​ល​ទេ​ព្វា​​​​​​​​​​​​​​ចា​រ្យ វង្ស អា​នេ​តា និង​ជា​​​​​​​​​​​​សម្តេចព្រះ​នា​​​​​​​​​​​​​​​​​​​យករង នៃ​គណៈធម្មយុត្តិ​​​​​​​​​​​​​​​​កនិកាយ ផ្អា​​​​​​​​​​​​​​​​​​​ក​ជា​បណ្ដោះអាសន្ន មិន​ឱ្យ​​​​​​​​​​​មាន​សក​​​​​​​​​​​​​ម្មភាព​បន្ត​​​​​​​​​​​​​​ការ​វាយ​​​​​​​​​​​​​កម្ទេច រង់​​​​​​​​​​​​​​​​​​​​ចាំ​មន្ត្រី​គ្រប់​​​​​​​​​​​​លំដាប់​ថ្នាក់ ​​​​​​​​​​​​​ធ្វើការ​សិក្សា​​​​​​​​​​​​​​​​​​​​​​​​​​​​ជាមុនសិន ទៅលើ​ហេតុផល​រប​​​​​​​​​​​​​ស់​ព្រះអង្គ និង​ស្នើ​​​​​​​​​​​​​ឱ្យ ព្រះអង្គ​រៀបចំ​ឯ​​​​​​​​​​​​​​​​​​​កសារ​តាមផ្លូវ​ច្បាប់​ឡើង មកកាន់​ក្រសួ​​​​​​​​​​​​ង​ធម្មកា​​​​​​​​​​​​​​​​​​​​​​រ និង​សាសនា និង​ក្រសួង វប្បធម៌​​​​​​​​​​​និង​វិចិត្រសិល្បៈ​​​​​​​​​​​ ដែល​នឹង​ត្រៀម​​​​​​​​​​​​​ធ្វើការ​វាយតម្លៃ​​​​​​​​​​​ឯ​​​​​​​​​​​​កភាព​ឬ​យ៉ាងណា​​​​​​​​​​​​​​​​​​​​​ទើប​អាច អនុញ្ញាត​វាយកំទេច និង​ចេញ​គម្រោ​​​​​​​​​​​ង​ប្លង់​មេ​នៃ​កា​​​​​​​​​​​រសាងសង់​ថ្មី​​​​​​​​​​​ពី​ក្រសួង​ពាក់ព័ន្ធ​ឱ្យ​​​​​​​​​​​​វត្ត​ស្វាយ ព​​​​​​​​​​​​​​​​​​​​​​ពែ​វិញ​។ មិន​អនុញ្ញាតឱ្យ​បន្ត​ធ្វើការ​វា​​​​​​​​​​យកម្ទេច​និង​បន្ត​គ​​​​​​​​​​​​ម្រោង​សាងសង​ថ្មី​​​​​​​​​​​​​ដែល​​​​​​គ្មាន​អាជ្ញាធរ​ចុះ​​​​​​​​​​ ត្រួតពិនិត្យ​​​​ និង​គ្មាន​ច្បាប់​ឡើយ​។​​​​​​​​​​​​​​​​​​​​​​

​ ​ជាការ​ភ្ញាក់​ផ្អើល​មួយ សម្រា​​​​​​​ប់​មហាជន​ផងដែ​​​​​​​​​​​រ វត្ត​ស្វាយ​ពពែ វា​​​​​​​​​​​​​​​​​​​​យកម្ទេច​របង​​​​​​​​​​​ និង​ខ្លោង​​​​​​​​​​​​​ទ្វារ​ចាស់ ដែ​​​​​​​​​​​​លមា​​​​​​​​​​​​​​​​​​​​​​​​​​ន​អាយុកាល​ជិត​មួយរ​​​​​​​​​​​​​​​​​យ​ឆ្នាំ ដោយ​ច​​​​​​​​​​​​​​​ង់​ជំនួស​រ​​​​​​​​​​​​​​​​​​បង​ថ្មី ដែល​មិនមាន​​​​​​ការបង្ហាញ ​​​​​​​​​​​នូវ​គម្រោង​​​​​​​​​​​​ជា​សាធារ​​​​​​ណៈ ជូន​មហាជន​។

​​​

សូមបញ្ជាក់ថា ព្រះវិហារ ​​​​​​ក្លោងទ្វារ របង និង ​​​​​​​​​​បរិវេណ​វត្ត​ទាំង​​​​​​​​​​​​​​​អស់ គិត​មក​​​​​​​​​​​ដល់ពេលនេះ ​​​​​​​​​​​​មាន​អាយុកា​​​​​​​​​​​​​​​​​​​​ល ៨៧ ឆ្នាំ​ហើយ ដែល​ត្រូវបាន​កសា​​​​​​​​​​​ងឡើង ក្នុង ព​.​ស ​​​​​​​​​​​២៤៧៥ ។ វត្ត​ស្វាយ​ព​​​​​​​​​​​ពែ ដែលមាន​ទី​​​​​​​​​​​តាំង​ស្ថិតក្នុង​​​​​​​​​​​​​​​​​​​​​ខណ្ឌចំការមន រាជធានី​ភ្នំពេញ ត្រូវបាន​​​​​​​​​​​​ក្រសួង​វប្បធម៌ និ​​​​​​​​​​​​ង​វិចិត្រសិល្បៈ បា​​​​​​​​​​​​​​​​​​​​​​​ន​ចុះបញ្ជី​បេតិកភណ្ឌ​​​​​​​​​​​​​ជាតិ ជា​យូ​​​​​​​​​​​រ​ឆ្នាំ​មក​​​​​​​​​​​​​​​​​​​​​ហើយ​។

​ក្រសួង​ធម្មការ និង​សា​​​​​​​​​​​​សនា និង​ក្រសួង​​​​​​​​​​​​​វប្បធម៌ និង​វិចិត្រ​​​​​​​​​​​សិល្បៈ បានចេញ​សា​​​​​​​​​​​​​រាចរ​អន្ត​ក្រសួ​​​​​​​ង រួមគ្នា​មួយ កាលពី​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៧ ដោយ​ផ្អែកលើ​​​​​​​​ច្បាប់​មូលដ្ឋាន ដែល​​​​​​​​​​​​​​​​មាន​ស្រាប់ ដោយ​ដាក់​​​​​​​​​​​​​​​​​​​​​​​​ថា “​ការហាមឃាត់​ដាច់ខាត​រាល់​សកម្ម​​​​​​​​​​​ភាព​វាយកម្ទេ​​​​​​​​​​​ច​បំផ្លិចបំផ្លា​​​​​​​​​​ញ ធ្វើឱ្យ​បាត់ប​​​​​​​​​​​​​​​​​​​ង់​​​​​​​​​​​​ ឬ​ធ្វើឱ្យ​ខូចខា​​​​​​​​​​​ត និង​ការប្តូរ​រូប​​​​​​​​​​​​​​​​​រាង​នូវ​សំ​​​​​​​​​​​​​​​​ណង់​បុរាណ គំនូរ​បុរាណ និង​វត្ថុ​បុរាណ នៅតាម​​​​​​​​​​​វត្ត​អារាម ក្នុង​ព្រះរា​​​​​​​​​​​​​​​​​​ជាណាចក្រ​​​​​​​​​​​​កម្ពុជា​”​។​

​ជាមួយគ្នា​នោះ រាជរដ្ឋាភិបាល​​​​​​​​​​​ កាលពី​ថ្ងៃទី​៨ ខែមិថុ​​​​​​​​​​​​នា ឆ្នាំ​២០១៨ ក៏​​​​​​​​​​​​បើក​សិក្ខាសាលា ស្តី​​​​​​​​​​​​​​​​​​​​​​ពី “​ព្រះវិហារ​បុរាណ ការ​ប្រឈម​នឹង​ហានិភ័យ និង​កិច្ច​អ​​​​​​​​​​​ភិរក្ស​” ដោយ​លោ​​​​​​​​​​ក ប្រាក់ សុ​​​​​​​​​​​វណ្ណ​រ៉ា អគ្គនា​​​​​​​​​​​​​​​​​​​​​យក​នៃ​អគ្គនាយ​​​​​​​​​​កដ្ឋាន​បេ​​​​​​​​​​​​​​​​​​​​​​​​តិកភណ្ឌ បាន​ថ្លែងថា គឺ​ហាមឃាត់​ដា​​​​​​​​​​​ច់ខាត នូវ​រាល់​សកម្មភា​​​​​​​​​​​ព វាយកម្ទេច បំផ្លិច​​​​​​​​​​​​​បំផ្លាញ ធ្វើឱ្យ​បាត់ប​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ង់​នូវ​ទ្រង់ទ្រាយ​សំណង់​បុរាណ គំនូ​​​​​​​​​​​​​​រ​បុរាណ វត្ថុ​បុរាណ និ​​​​​​​​​​​ង​សរណៈ​វត្ថុ​មានតម្លៃ​ផ្សេ​​​​​​​​​​​​​ងទៀត​។ ក្នុងករណី​សំ​​​​​​​​​​​​ណង់ និង​គំនូរ​បុ​​​​​​​​​​​​​​​រាណ​ទាំងនោះ​មាន​សភាព ទ្រុឌទ្រោម​ខ្លាំង ឬ​ប្រ​​​​​​​​​​ឈម​នឹង​ហានិ​​​​​​​​​​​​ភ័យ​ណាមួយ​​​​​​​​​​​​ ត្រូវ​ជូនដំណឹង​​​​​​​​​​​​ដល់​ក្រសួង មន្ទីរ​ធម្មការ ឬ ក្រ​​​​​​​​​​​សួង​មន្ទីរ​វប្ប​​​​​​ធម៌ ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពអត្ថបទ៖ រស្មីកម្ពុជា

ចែករំលែក