ទើបអាយុ១២ឆ្នាំសោះ សម្ងំមើលរឿងអាសអាភាស រហូតហ៊ានចាប់រំលោភក្មេងស្រីអាយុ៤ឆ្នាំ

288

រាជធានី​ភ្នំពេញ ៖ កុមា​រា​ម្នាក់​ទើបតែ​អាយុ​១២​ឆ្នាំ​បាន​មើល​វី​ដេ​អូ​​​​​​​ក្តៅ​សាច់​ជា​ញឹកញា​​​​​​​​​ប់​ពេក​រហូត​មាន​​​​​​​​​​​​​​​​កើត​មាន​តម្រេក​តណ្ហា​ចាប់រំលោភ​ក្មេង​ស្រី​អា​យុ​៤​ឆ្នាំ ក្រោ​​​​​​​​​​​​​​​​យមក​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​៦ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១១ មិថុនា ២០១៨ នៅ​ត្រង់​ចំណុច​បន្ទប់​ជួល​អត់លេខ ស្ថិត​ក្នុង​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក​។ កុមា​រា​ខាងលើ​ដែល​ឃាត់​ខ្លួន​ឈ្មោះ​​​​​​​​​​​ សៀង​​ សាក់ អាយុ​​​​​​​​​​១២​ឆ្នាំ ​​​​​​​​​​​​​ជា​សិស្ស​រៀ​​​​​​​​​​​​​​​​​ន​នៅ​សាលា​បឋម ស្នាក់​នៅ​បន្ទប់​ជួល​កន្លែង​កើ​​​​​​​​​​តហេតុ​ខាងលើ​​​​​​​​​ ចំណែកឯ​​​​​​​​​​​​​​​​​កុមារី​រង​​​​​​​​​​​គ្រោះ​អាយុ​៤​ឆ្នាំ​។

បើ​តាម​សម្តី​ស្ត្រី​ត្រូវជា​យាយ​របស់​កុមារី​រង​គ្រោះ​រៀបរាប់​ថា ពួក​គាត់​មក​ស្នាក់​នៅ​កន្លែង​កើតហេតុ​អស់​ជាង​មួយ​ឆ្នាំ​ហើយ ជា​រៀងរាល់ថ្ងៃ​ពេល​គាត់ និង​ឪពុ​ក​ម្តាយ​កុមារី​រង​គ្រោះ​ចេញ​ទៅ​ល​​​​​​​​​​​ក់​ផ្លែ​ឈើ​នៅ​ផ្សារ​ដើម​គ​អស់​បាន​ទុក​កុមារី​រង​គ្រោះ​ឲ្យ​លោកតា​ពិការ​ជើង និង​មាន​ជំងឺ​​​​​​​​​​ទឹកនោមផ្អែម​ប្រចាំ​កាយ​ជា​អ្នក​មើ​​​​​​​​​​លថែ​​​​​នៅផ្ទះ​។ នៅ​មុន​កើតហេតុ​ពួក​គាត់​បាន​ត្រលប់​មក​ពី​លក់ដូរ​វិញ ហើយ​លោកយាយ​ក៏​នាំ​កុមា​​​​​​​​​​​​​​​​​​​​រី​រង​គ្រោះ​ទៅ​ងូតទឹក ពេល​កំពុង​តែ​ងូតទឹក​កុមារី​រង​គ្រោះ​ចេះ​តែ​ស្រែ​កថា «​ឈឺ​ត្រង់​ប្រដាប់​ភេទ​»​។

បន្ទាប់​មក​យាយ​ក៏​ចាប់​ចៅ​ពិ​និត្យ​មើល​ក៏​ឃើញ​ស្នា​​ម​ដាក់​រលាត់ រួច​សួរ​​​​​​​​​​​នាំ​ចៅស្រី​ពីរ​​​​​​​​​​​​​​ទៅ​បី​ដង ទើប​កុមារី​រង​គ្រោះ​ប្រាប់​ថា កុមា​រា​ខាងលើ​ចាប់រំលោភ​នាង​កាលពី​ថ្ងៃមិញ​។ ក្រោយមក​ដឹក​ដៃ​ចៅស្រី​ទៅ​រាយការណ៍​ជូន​មេ​ភូមិ និង​សមត្ថកិច្ច​ចុះ​ឃាត់ខ្លួន​កុមា​រា​សង្ស័យ​​​​​​​​​​​​​​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​នគរបាល​​​​​​​​​​​​​​​​​​​​​រដ្ឋបាល​បឹង​សាឡា​ង​ភ្លាម​ៗ​តែ​ម្តង ដោយឡែក​កុមារី​រង​គ្រោះ​ត្រូវ​ក្រុម​គ្រួសារ​ដឹក​ទៅ​យក​​​​​​​​​​ទៅ​មន្ទីរពេទ្យ​សម្ភព​ក្រុង​ធ្វើការ​ពិនិត្យ​។

តាម​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​សួរនាំ​ទៅ​លើ​កុមា​រា​ជនសង្ស័យ​រួច​មក​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​រំលោភ​ទៅ​លើ​កុមារី​រង​គ្រោះ​ពិតប្រាកដ​មែន​កាលពី​ម៉ោង​៣ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១១ មិថុនា ហើយ​រូបគេ និង​ក្មេង​ជា​ច្រើន​នាក់​ទៀត រួម​ទាំង​កុមារី​រង​គ្រោះ​បាន​លេង​បាយ​លុក​បាយ​ឡ​នៅ​ខាង​មុខ​បន្ទប់​ជួល​។

មួយសន្ទុះ​រូបគេ​ក៏​ដើរ​ចូល​ក្នុង​បន្ទប់​របស់​គេ ពេល​នោះ​កុមារី​រង​គ្រោះ​ក៏​ដើរ​ចូល​ទៅ​តាម​រូបគេ​ដល់​បន្ទប់​ក៏​ចាប់​ឱប​កុមារី​រង​គ្រោះ រួច​ចាប់រំលោភ​តែ​ម្តង ប៉ុន្តែ​មិន​សម្រេច​ទេ​។ ហើយ​ចំពោះ​មូលហេតុ​បណ្តាល​ឲ្យ​រូបគេ​ចាប់រំលោភ​នោះ គឺ​ព្រោះតែ​បាន​ចូល​ទៅ​លេង​ហ្គេ​ម​នៅ​ក្នុង​ហាង​អ៊ី​ន​ធើ​ណិ​ត​មួយ​កន្លែង​ជិត​កន្លែង​ស្នាក់​នៅ ហើយ​គេ​តែងតែ​បើក​មើល​វី​ដេ​អូ​ក្តៅ​សាច់​ជា​ច្រើន​ដង រហូត​កើត​មាន​តណ្ហា​ចាប់រំលោភ​កុមារី​រង​គ្រោះ​តែ​ម្តង​ទៅ​។ ហើយ​បច្ចុប្បន្ន​កុមា​រាជា​ជនសង្ស័យ ត្រូវ​សមត្ថកិច្ច​ប៉ុស្តិ៍​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​ចាត់ការ​បន្ត​៕

ប្រភពអត្ថបទ៖ កោះសន្តិភាព

ចែករំលែក