ធ្លាយព័ត៌មាន នគរបាលខណ្ឌទួលគោក រត់ការឲ្យតុលាការ លួចដោះលែងប៉ូលីសខេត្តព្រៃវែង ដែលវាយប្រជាពលរដ្ឋ

438

រាជធានីភ្នំពេញ៖ ប្រភពពីមន្ត្រី​សាលាដំបូងរា​ជធានីភ្នំពេញ​​​​​​​​​ បានឲ្យដឹងថា ​​​​​​​​​​​​​​​ជនសង្ស័យ ជាម​​​​​​​​​​​ន្ត្រីកងរាជ​​​​​​​​​​​​​​​​​​​​អាវុធហត្ថម្នាក់ ដែលជាប់ពាក់ព័​​​​​​​​​ន្ធ រឿង ហិង្សា ត្រូវ​​​​​​​​បានលោក ឡុង​​​​​​​​​​ វណ្ណា ចៅក្រម​​​​​​​​​ស៊ើបសួរ នៃសា​​​​​​​​​​​លាដំបូងរាជធា​​​​​​​​​​​​​​​​​​​​នីភ្នំពេញសម្រេចដោះលែង នៅក​​​​​​​​​​ណ្តាលថ្ងៃត្រង់​​​​​​​​​ទី០៧ ខែក​​​​​​​​​​ក្កដា ឆ្នាំ២០១៨ ​​​​​​​​​ម្សិលមិញ ក្រោ​​​​​​​​​​​មហេតុផ​​​​​​​​​លដាក់ក្រោ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មការត្រួតពិនិត្យតា​​​​​​​​​មផ្លូវតុលាការ។

ប្រភពពីសមត្ថកិច្ច​សង្កាត់បឹងកក់ទី២ បា​​​​​​​នឲ្យដឹងថា ជនស​​​​​​​​​ង្ស័យមានឈ្មោះ​​​​​​​​​​ ប៉ែន សូនី ភេ​​​​​​​​​​​​​​​​​​​ទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ម​​​​​​​​​​​ន្ត្រីកងរាជអាវុធហត្ថខេត្ត​​​​​​​​​ព្រៃវែង ស្នាក់ នៅផ្ទះ​​​​​​​​​លេខ២៣ ផ្លូវលេ​​​​​​​​​ខ ២៨៩ ក្រុ​​​​​​​​​​​​​​ម៧០ ភូមិ ១៥ សង្កាត់បឹងក​​​​​​​​​ក់ទី២ ខណ្ឌទួលគោ​​​​​​​​​​​​​​​ក រាជ​​​​​​​​​​​​​ធានីភ្នំពេញ។

Image may contain: one or more people, car and outdoor

ចំណែកជនរងគ្រោះ ឈ្មោះ អឿន​​​​​​​​​ សេង ភេទ ប្រុស អា​​​​​​​​​យុ ៤៩ឆ្នាំ ជនជាតិ​​​​​​​​​ខ្មែរ មុខរ​​​​​​​​​​បរ អ្នក​​​​​​​​​​​​​លក់ ទឹកកក ស្នាក់នៅផ្ទះលេខ ១០៧ ផ្លូវលេខ ៥៩០ ក្រុម៧ ភូមិទួល​​​​​​​​​សំពៅ សង្កាត់ទួលសង្កែ​​​​​​​​​ ខណ្ឌឫស្សីកែវ រា​​​​​​​​ជធានី​​​​​​​​​ភ្នំពេញ។

មន្ត្រីសាលាដំបូង​​​​​​​​​រាជធានីភ្នំពេញ ​​​​​​​​​បង្ហើបថា លោក ​​​​​​​​​ចែ សុង ជាតំណាងអ​​​​​​​​​​​​​​​​​​​យ្យការចោទ បានបើ​​​​​​​​​កការ​​​​​​​​​​​​​​​​​​​​​​​​ស៊ើបសួរ និងចោទប្រកាន់ លើឈ្មោះ ប៉ែន សូនី ពីចោទ​​​​​​​​​បទ ហិង្សាដោយ​​​​​​​​​ចេតនា ប្រព្រឹត្ដនៅ​​​​​​​​​មុខផ្ទះលេខ​​​​​​​​​​២០ ផ្លូវលេ​​​​​​​​​​​​​​​​​​​​​​ខ ៦១៤ ក្រុម ៧០ ភូមិ១៥ សង្កាត់បឹងកក់​​​​​​​​ទី២ ខណ្ឌទួលគោ​​​​​​​​​​ក រាជធានីភ្នំពេញ យោងតាមមាត្រា​ ២១៧នៃក្រមព្រ​​​ហ្មទណ្ឌ។

លោក ចែ សុង បានបញ្ជូន​សំណុំរឿងនេះទៅឲ្យចៅ​​​​​​​​​ក្រមស៊ើបសួរ​​​​​​​​ ចាត់ការបន្ត ​​​​​​​​​​ដោយស្នើសុំ​​​​​​​​​​មិនឃុំខ្លូ​​​​​​​​​​​​​​​​​​​​​​​ន ទើបលោកចៅក្រម ឡុង វណ្ណា ស​​​​​​​​ម្រេចដាក់​​​​​​​​​​ក្រោមការត្រួតពិ​​​​​​​​​និត្យតាមផ្លូវ​​​​​​​​​តុលាការ (មិន​​​​​​​​​​ឃុំខ្លួនក្នុង​​​​​​​​​​​គុក) តែ​​​​​​​​​​​​​​​​​​​​​​​ម្តង។

Image may contain: one or more people, car and outdoor

មន្ត្រីសាលាដំបូងរាជធានីភ្នំ​​​​​​​​​​ពេញ បង្ហើប​​​​​​​​​ឲ្យដឹងថា សំណុំ​​​​​​​​​រឿងនេះ មាន​​​​​​​​​​​​​​​​​​នគ​​​​​​របាលខណ្ឌទួលគោ​​​​​​​​​​ក មាន​​​​​​​​​​​​​​​​​​តួនាទីជាអនុសេនីយឯក ផ្នែ​​​​​​​​​​​កព្រហ្មទណ្ឌ ឈ្មោះ មួង ​​​​​​​​​យ៉ង ជាអ្នកបើករ​​​​​​​​​ថយន្តដឹកជន​​​​​​​​​​​​ស​​​​​​​​​ង្ស័យ និងកា​​​​​​​​​ន់ឯក​​​​​​​​​​​​​​​​​​​​សារ របស់អធិការដ្ឋាននគ​​​​​​​​​​​របាលខណ្ឌទួលគោ​​​​​​​​​​ក ទៅតុលាការ​​​​​​​​​​ ជាអ្នកខ្នះខ្នែង​​​​​​​​​រត់ការ សុំឲ្យមា​​​​​​​​​​​​​​​​​​​​​នការសម្រួ​​​​​​​​​​​លលែង​​​​​​​​​​​​​​​​​​​​​​​​​​​​ជនសង្ស័យខាងលើនេះ។​​​​​​​​​​​​​​

គួររំលឹកថា សមត្ថកិច្ច ប៉ុស្តិ៍រដ្ឋបា​​​​​​​​​​​​​​​​​​​​​​​​លបឹងកក់ទី២ បានឃាត់ខ្លួនជន​​​​​​​​​បង្កឈ្មោះ ​​​​​​​​​​ប៉ែន សូនី ​​​​​​​​​កាលពី​​​​​​​​​​​​​ព្រឹក​​​​​​​​​​​​​ថ្ងៃទី​​​​​​​​​​​​​​​​​​​​​០៤ ខែកក្កដា ឆ្នាំ២០១៨ បន្ទាប់ពី​​​​​​​​​រូបគេ វាយ​​​​​​​​​​​ជនរងគ្រោះ ប​​​​​​​​​ណ្តាលឲ្យរងបួ​​​​​​​​​ស ព្រោះតែទំ​​​​​​​​​​នាស់ពាក្យស​​​​​​​​​ម្តី ខឹ​​​​​​​​​ងជ​​​​​​​​​​​​​​​​​​​​​​​​​​​នរងគ្រោះ ឈប់រថយន្តដឹកទឹកកក​​​​​​​​​​​​​ ដាក់ទឹកក​​​​​​​​​​​កឲ្យម៉ូយ ​​​​​​​​​​​ទើសផ្លូវ​​​​​​​​​​​លោកមន្ត្រី​​​​​​​​​​​​​​​​​​​​​​​​​អាវុធហត្ថដ៏មា​​​​​​​​​​​នអំណា​​​​​​​​​​​​ច ជាជ​​​​​​​​​​​​នប​​​​​​​​​​ង្កដើរ៕​​​​​​​​​​​​​​​​​​​​

Image may contain: 2 people, text

ប្រភពអត្ថបទ៖ ANN

ចែករំលែក