ប្រពន្ធវ័យក្មេង ងប់នឹងល្បែង ចាញ់ច្រើនពេក សុំលុយប្តីលែងបាន តូចចិត្តសម្រេចចងក សម្លាប់ខ្លួន

390

ខេត្តបាត់ដំបង​៖ ស្ត្រី​វ័យ​ក្មេង​ម្នា​ក់ សង្ស័យ​ចាញ់​ល្បែងអស់​​​​​​​​​​ពីខ្លួន បាន​​​​​​​​​​​សុំលុយប្តីមិនអោយ​​​​​​​​​​​​​​​​​​​​​​​ ក៏ស​​​​​​​​​​​ម្រេច​ចិ​​​​​​​​​​​​​​​​​​​​ត្ត​ធ្វើ​អត្តឃាត​ចង-កសម្លា​​​​​​​​​​​ប់ខ្លួន ដើម្បី​​​​​​​​​​​បញ្ចប់​ជីវិ​​​​​​​​​ត​។ ហេតុការ​​​​​​​​​​​ណ៍​ធ្វើអត្ត​​​​​​​​​​ឃាតខាងលើ​​​​​​​​​​នេះ បានកើ​​​​​​​​តឡើងនៅវេលាម៉ោង ១៧:៣៥នាទី ថ្ងៃទី៧ ខែកក្កដា ឆ្នាំ​២០១៨ នៅត្រង់ចំណុច ក្រុមទី២០ ស្ថិតក្នុង​ភូមិខ្នារមាស ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ។​​​​​​​​​​​​

ជនរងគ្រោះឈ្មោះ កាក់ គឹមស្រន់ ភេទស្រី អាយុ២០ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅចំណុចកើតហេតុខាងលើ។​ មុនពេលកើត​ហេតុស្ត្រី​រងគ្រោះ​ខាងលើ បានលេងល្បែង​សុីសង (ឡូតូ​ )ដោយបានចាញ់ប្រាក់អស់ លុះក្រោយមក​ក៏បានសុំលុយប្តីចំនួន១០០០០រៀល តែប្តីមិនអោយ ភ្លាមៗនោះ​ស្ត្រី​រងគ្រោះបានចូលទៅក្នុងផ្ទះ រួចចាក់សោពីក្នុង​សម្ងំ​យកខ្សែរគោពណ៌ស មកចងកទៅ និងឈ្វៀនត្រង់ចំនុចកណ្តាលផ្ទះបណ្តាលអោយស្លាប់បានសម្រេចតែម្តង។

សាកសពស្រ្តី រងគ្រោះខាងលើត្រូវបានសាច់ញាតិយករៀបចំធ្វើបុណ្យទៅតាមប្រពៃណី៕

No automatic alt text available.

No automatic alt text available.

ប្រភពអត្ថបទ៖ ANN

ចែករំលែក