ជនជាតិចិនទៀតហើយ បើករថយន្តលឿនដូចហោះ ទៅបុកបុរសម្នាក់ស្លាប់ យ៉ាងអាណោចអាធម៌

304148

ភ្នំពេញ ៖ បុរសម្នាក់ជាប្ដីបាន​ស្លាប់ភ្លាមៗ​​​​​​​​​​​​នៅនឹងក​​​​​​​​​​​​​​ន្លែង រីឯប្រពន្ធបា​​​​​​​​​​​​នរងរបួសយ៉ាងធ្ង​​​​​​​​​​​​​ន់ធ្ងរ បន្ទាប់ពីពួ​​​​​​​​​​​​​​​កគាត់​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជិះម៉ូតូឌុបគ្នាឆ្ល​​​​​​​​​​​ងផ្លូវ ហើយត្រូវបានបុរស​ជនជាតិចិន​​​​​​​​​​​​​​​​​២នាក់ បើករថយន្តឡិចសុី​​​​​​​​​​​សLX330 មិនប្រ​​​​​​​​​​​​​​​យ័ត្ន ជ្រុ​​​​​​​​​​​​​​​​​​​​​​​​លទៅបុកជាមួយម៉ូតូជន​​​​​​​​​​​រងគ្រោះចំពី​​​​​​​​​​​​មុខពេ​​​​​​​​​​​​​​​​​​​​​​​​​​ញទំហឹង ។

ហេតុការណ៍គ្រោះថ្នាក់​​​​​​​​​​​ចរាចរណ៍ដ៏រន្ធ​​​​​​​​​​​ត់ខាងលើនេះ​​​​​​​​​​​​ បានកើតឡើ​​​​​​​​​​​​​​​​ងនៅវេលាម៉ោ​​​​​​​​​​​​​​ង១០និង​​​​​​​​​​​​​២០នាទី​​​​​​​​​​​​​​​​​​​​យប់ ថ្ងៃអង្គារ ៤រោច ខែទុតិយាសាឍ ​​​​​​​​​​​​ឆ្នាំច សំរឹទ្ធិស័ក ​​​​​​​​​​​​ព.ស.២៥៦២ ត្រូ​​​​​​​​​​​​វនឹងថ្ងៃទី​​​​​​​​​​​​​​​​​​​៣១ ខែកក្កដា ឆ្នាំ២០១៨ ​​​​​​​​​​នៅលើដងផ្លូ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​វជាតិលេខ១ ស្ថិតក្នុ​​​​​​​​​​ងភូមិក្ដីតា​​​​​​​​​​​កុយ សង្កាត់វាល​​​​​​​​​​​​​​​​​​​​​​​​ស្បូវ ខណ្ឌច្បារអំពៅ១ ​​​​​​​​​​​រាជធានីភ្នំ​​​​​​​​​​​​​​​​​​ពេញ ។

សពជនរងគ្រោះខាងលើ​​​​​​​​​​​​​​​​​​​​​​​មានឈ្មោះ អុឹង សុធី (ត្រូវជាប្ដី) ភេទប្រុស​​​​​​​​​​​ អាយុប្រហែល៥៦​​​​​​​​​​ឆ្នាំ មុខរប​​​​​​​​​​​​​​​​​​រជាអ្នកគ្រូបង្រៀន ។ ចំណែក​​​​​​​​​​​​ឯប្រពន្ធរង​​​​​​​​​​​របួសធ្ងន់ ខា​​​​​​​​​​​​ងក្រុមការងា​​​​​​​​​​​រនៅមិនទា​​​​​​​​​​​​ន់ស្គាល់អ​​​​​​​​​​​​ត្តសណ្ណា​​​​​​ណនោះទេ ។

យោងតាមប្រ​​​​​​​​​​​​​​​​​​​​​ភព័ត៌មាន​​​​​​​​​​​​​ពីប្រជាពល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើ​​​​​​​​​​ញជនរងគ្រោះប្រុស ស្រី​​​​​​​​​​​​​​​​​​​២នាក់ដែលគេស្គាល់ជាប្ដីប្រព​​​​​​​​​​​ន្ធ បានជិះម៉ូតូមួយគ្រឿ​​​​​​​​​​​ងម៉ាក ហុង​​​​​​​​​​​​​​​​​​​​​​ដាឌ្រីម ព​​​​​​​​​​​ណ៌ខ្មៅ ពាក់ស្លាកលេ​​​​​​​​​​​​​​​​ខ ភ្នំពេញ ​​​​​​​​​​​​​​​​​​​​​​​​1GI- 9171 បានឌុបគ្នាធ្វើដំណើរតាមប​​​​​​​​​​ណ្ដោយផ្លូវជាតិលេខ១ ​​​​​​​​​​​​ទិសដៅពីកើ​​​​​​​​​​​តទៅលិច ខណះ​​​​​​​​​​​​មកដល់ចំណុ​​​​​​​​​​​​​​​​​​​​​​ចកើតហេតុ ក៏បានបត់ឆ្វេងឆ្លងផ្លូវ ស្របពេលនោះ ស្រា​​​​​​​​​​​​ប់តែមា​​​​​​​​​​​​​នរថយន្ត​​​​​​​​​​​មួយគ្រឿង​​​​​​​​​​​​ម៉ាក ឡិច​​​​​​​​​​​​​សុីសLX330​​​​​​​​​​​​​​ ពណ៌ស ​​​​​​​​​​​​​​​​​​​​​​​​​​​ពាក់ស្លាកលេខភ្នំពេញ2AL-6955 ដែលអ្នក​​​​​​​​​​​បើកបរ និងរួមដំណើ​​​​​​​​​​​​​​​​​​​​​​​​​​​​​រដោយជនជាតិចិន២​​​​​​​​​​​​នាក់ បាន​​​​​​​​​​​​ធ្វើដំណើ​​​​​​​​​​​​​​​​​​​​​​​​​​​រក្នុងទិសដៅបញ្ច្រាសគ្នា ក្នុងល្បឿនយ៉ាង​​​​​​​​​​​លឿនដូ​​​​​​​​​​​ចហោះ បុកជាមួយម៉ូ​​​​​​​​​​​​តូរងគ្រោះ បណ្ដា​​​​​​​​​​​​​លឲ្យបុរសម្នា​​​​​​​​​​​​​​​​​​​​​ក់ជាប្ដី​​​​​​​​​​​​​​​​​ស្លាប់ភ្លាមៗនៅនឹងកន្លែង រីឯស្ត្រីជា​​​​​​​​​​​ប្រពន្ធ បានរ​​​​​​​​​​​ងរបួសយ៉ាងធ្ង​​​​​​​​​​​ន់ធ្ងរ និងត្រូវបាន​​​​​​​​​​​​រថយន្តសាមុយដឹក​​​​​​​​​​​​​​​​​​​​​​​បញ្ចូនទៅដល់មន្ទីពេទ្យ ។

ដោយឡែករថយន្តនិងម៉ូតូ ​​​​​​​​​​​​​​​​​​​បានរងការខូចខាតយ៉ាងដំ​​​​​​​​​​​​​ណំ និងមានប្រជាពល​​​​​​​​​​​​រដ្ឋឃាត់ខ្លួន​​​​​​​​​​​​អ្នក​​​​​​​​​​​​​​​​​​​​​​​​​​​​​​បើកបរ រួមទាំងអ្នកដំណើរ ​​​​​​​​​​​ប្រគល់ឲ្យ​​​​​​​​​​​​​​​​​​​សមត្ថកិច្ច ។

ក្រោយកើតហេតុ ស​​​​​​​​​​​​មត្ថកិច្ចមូលដ្ឋា​​​​​​​​​​​នបានចុះមកដល់និង​​​​​​​​​​​​​​​​​​​​​សហការគ្នា វាស់វែងយករថ​​​​​​​​​​​​​យន្ត និងម៉ូតូ រួម​​​​​​​​​​​​​​​​​​​​ទាំងអ្នកបើកបរ ទៅកាន់នៅការិ​​​​​​​​​​​​​យាល័យ នៃស្ន​​​​​​​​​​​​ងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដើម្បីដោះ​​​​ស្រាយតាមផ្លូ​​​​​​​​​​​​​​​​​​​​​​​​វច្បាប់ ។ ចំណែក សព ត្រូ​​​​​​​​​​​​​​​​​​​​​​​​​​វបានប្រគល់​​​​​​​​​​​​ឲ្យទៅក្រុម​​​​​​​​​​​​គ្រួសារដឹក​​​​​​​​​​​​​យកទៅវត្ត​​​​​​​​​​​ ដើម្បីធ្វើបុ​​​​​​​​​​​​​​ណ្យតាមប្រ​​​​​​​​​​​​​ពៃណី ៕

ប្រភពអត្ថបទ៖ នគរវត្ត

ចែករំលែក